MENU
ប្រធានាធិបតីហ្វីលីពីនចេញឱសានវាទ ក្រុមភេរវកម្មនៅតែប្តេជ្ញាគ្រប់គ្រងទីក្រុងម៉ារ៉ាវី
ព័ត៌មានអន្តរជាតិ | ថ្ងៃពុធ ទី៣១ ឧសភា ២០១៧, ១៣:៤១ | ៧១៦ ដង | ចុចបញ្ចេញមតិ (០)

មន្ត្រីហ្វីលីពីនបានឲ្យដឹងថា​រដ្ឋាភិបាល បានចេញ ឱសានវាទ ដល់កម្លាំងក្រុមម៉ៅទេ ដែលមានទំនាក់ទំនងជាមួយក្រុមភេរវកម្ម​ IS ទីមួយគឺចេញសារភាពចុះចាញ ទីពីរ គឺស្លាប់។

អ្នកនាំពាក្យកម្លាំងទាហាន ហ្វីលីពីនលោក​ Restituto Padilla ​បានឲ្យដឹងថា  «យើង បានអំពាវនាវដល់កម្លាំងក្រុមភេរវកម្ម នៅទីក្រុងម៉ារ៉ាវី ចេញសារភាពចុះចាញ​ពេលនៅមានឧកាស។​ចំពោះក្រុមភេរវកម្មដែលមិនព្រមចុះចាញនោះ​ និងត្រូវស្លាប់​»។

លោក Restituto Padilla ​ បានអំពាវនាវដល់កម្លាំងក្រុមភេរវកម្ម ចេញសារភាពដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់​ កម្លាំងទាហាននិងកម្ចាត់ក្រុមភេរវកម្ម​ ឲ្យអស់ពីទឹកដីហ្វីលីពីន​ នៅពេលដ៏ខ្លីខាងមុខ។

ប្រធានាធិបតីហ្វីលីពីនលោក​​ឌូទើរទេបានបញ្ចាក់នៅក្នុងសន្និសីទការសែតថា​«យើងនិងធ្វើសង្គ្រាមជារៀងរាល់ថ្ងៃ រហូតដល់​ ហេតុការទាំងឡាយត្រូវបានបញ្ចប់»។

នៅពេលនេះដែរកម្លាំងទាហានហ្វីលីពីនបានឲ្យដឹងថា ពួកគេបានគ្រប់គ្រងទីក្រុង​ម៉ារ៉ាវី​ប្រមាណ​៧០ភាគរយមកវិញ ។ប៉ុន្តែសង្គ្រាមវាយប្រហារនៅតែបន្ត តានតឹងដដែល ដោយក្រុម ភេរវកម្មនៅតែការពារទីតាំង​ដែលខ្លួនកំពុងគ្រប់គ្រង។

ពលរដ្ឋដែលរួចផុតពីការចាប់ធ្វើជារនាំរបស់ក្រុមម៉ៅទេ ក្នុងទីក្រុងម៉ារ៉ាវី​បានបញ្ចាក់ថា ខ្មាន់កាំភ្លើងក្រុមភេរវកម្មភាគច្រើនគឺជាយុវជន និងកុមារ ។ ខ្មាន់កាំភ្លើងវ័យក្មេងទាំងនោះ​បាន​បាញ់សម្លាប់មនុស្ស មិនមានការអាណិត្តអាស៊ូនោះឡើយ​។ ក្រុមម៉ៅទេ​បានបង្កើតឡើង កាលពីឆ្នាំ​២០១៣  ដែលមានសមាជិកប្រមាណ១០០នាក់ប៉ុណ្ណោះ​។ ក្រុមនេះមានខ្មាន់កាំភ្លើង អាយុវ័យក្មេងជាក្រុមនានា នៅក្នុងប្រទេសហ្វីលីពីន។

នៅពេលនេះដែរកម្លាំងទាហានហ្វីលីពីនបន្ត វាយប្រហារទៅលើក្រុម ភេរវកម្មនៅទីក្រុង ម៉ារ៉ាវី។នៅព្រឹកថ្ងៃទី​៣០ខែឧសភានេះ កម្លាំងទាហានហ្វីលីពីន​បានប្រកាសថា និង​បណ្តេញក្រុមនេះ​ទាំងស្រុងចេញពីទីក្រុងម៉ារ៉ាវី​។ បច្ចុប្បន្ន​ពលរដ្ឋប្រមាណ​៨៤ពាន់នាក់​បានរត់ភៀសខ្លួនចេញពីទីក្រុង ខាងលើទៅកាន់តំបន់មានសុវត្ថភាព។

 

 

Tags:
  • ប្រធានាធិបតី
  • ហ្វីលីពីន
  • ភេរវកម្ម
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥