MENU
ក្រុមអ្នកគាំទ្រអតីតប្រធានាធិបតីកូរ៉េខាងត្បូង នាំគ្នាធ្វើបាតុកម្មការចាប់ខ្លួន លោកស្រីផានគឹនហេ
ព័ត៌មានអន្តរជាតិ | ថ្ងៃច័ន្ទ ទី០៣ មេសា ២០១៧, ១៦:១៧ | ៥៣១ ដង | ចុចបញ្ចេញមតិ (០)

ក្រុមបាតុកររាប់ពាន់នាក់បាននាំគ្នាដង្ហែក្បួនបាតុកម្ម គាំទ្រអតីតប្រធានាធិបតីលោកស្រី​ Park Geun Hye (ផាកគឹនហេ) នៅទីក្រុងសេអូល ក្នុងគោលដៅទាមទា ឲ្យដោះលេង​លោកស្រី​ឲ្យមានសេរីភាព។

ប៉ូលិសទីក្រុងសេអូល​បានឲ្យដឹងថា កម្លាំងសន្តិសុខ ប្រមានជាង​១០ពាន់នាក់បានដាក់ពង្រាយ ឲ្យការពារ​ និងតាមដានសកម្មភាព បាតុកម្មខាងលើ ខ្លាចមានអំពើហឹង្សាកើតឡើង។  ក្រុមបាតុករគាំទ្រនឹងប្រឆាំង  បាននាំគ្នា​ បានដង្ហែរក្បួនបាតុកម្មដូចគ្នានៅក្នុងទីក្រុងសេអូល​​ បង្ករឲ្យមានការបែងចែក​បក្ខពួកនៅក្នុងក្រុង។

អតីតប្រធានាធិបតី ត្រូវបានចាប់ឃុំខ្លួន កាលពីថ្ងៃទី ៣១ខែមីនា  ដោយរងការចោទប្រកាន់ពីបទ ពុករលួយ​ គេងអំណាចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងអនុញ្ញាត្តិឲ្យមិត្តភក្តិ ដែលគ្មានតំណែង នៅក្នុងជួររដ្ឋាភិបាលជ្រៀតជ្រេកចូលកិច្ចការ របស់រដ្ឋ។

ក្រុមបាតុកររាប់សិបពាន់នាក់ក៏បាន នាំគ្នាធ្វើបាតុកម្ម​នៅមុខមន្ទីឃុំឃាំង  ទាមទាឲ្យដោះលេង​អតីតប្រធានាធិបតី  ។ កាលពី​១០ថ្ងៃមុន តុលាការធម្មនុញ្ញ​បាន​សម្រេច​ដកដំណែងប្រធានាធិបតីជាផ្លូវការ  ដើម្បីជាការបើកផ្លូវ ឲ្យ​រៀបចំបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។

ស្ថានភាពនយោបាយនៅក្នុងប្រទេសកូរ៉េខាងត្បូងកាន់តែយ៉ាប់យឺន ក្នុងពេលដែលប្រទេសនេះកំពុងតែប្រឈមនិងការគំរាមកំហែងពីកូរ៉េខាងជើង ក៏ដូចជារងការវាយបកវិញពី ប្រទេសចិនទៅលើវិស័យសេដ្ឋកិច្ចក្រោយពេលដែលប្រទេសនេះបានអនុញ្ញាត្តិឲ្យអាមេរិក ដាក់ប្រព័ន្ធមីស៊ីលការពារ នៅកូរ៉េខាងត្បូង ។

 

Tags:
  • អ្នកគាំទ្រ
  • កូរ៉េខាងត្បូង
  • បាតុកម្ម
  • ផានគឹនហេ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥