MENU
បាតុកម្មនៅទូទាំងអឺរ៉ុបក្នុង ទិវាពលកម្មអន្តរជាតិ
ព័ត៌មានអន្តរជាតិ | ថ្ងៃអង្គារ ទី០២ ឧសភា ២០១៧, ១៣:២៣ | ៥៨៧ ដង | ចុចបញ្ចេញមតិ (០)

ថ្ងៃទី​១ខែឧសភា​ មានបាតុកម្ម​ក្លាយទៅជាអំពើរហឹង្សា កើតឡើងនៅទីក្រុងប៉ារីស ប្រទេសបារំាង ក្នុងទិវាពលកម្មអន្តរជាតិ ។ អំពើហឹង្សាខាងលើកើតឡើង​នៅពេលដែលមិនដល់មួយសប្តាហ៍ទៀត មានការ​បោះឆ្នោត ជ្រើសរើសប្រធានាធិបតីជាលើកទីពីរ ។

ពេលដំបូងក្រុមកម្មករបាននាំគ្នាដង្ហែក្បួនបាតុកម្មដោយសន្តិវិធី​ ប៉ុន្តែក្រោយមក​ ក្រុមបាតុករ​ក៏បានគប់ដប់សាំង​ ដំថ្ម និងវត្ថុជាច្រើនទៀតទៅលើកម្លាំងសន្តិសុខ បង្ខំឲ្យសន្តិសុខត្រូវ ប្រើដំបងនិងគ្រាប់បែកផ្សែង ដើម្បីទប់ទលវិញ។

ក្រុមសន្តិសុខបានឲ្យដឹងថា ក្រុមបាតុកម្ម មកពីក្រុមជ្រុលនិយមដែលធ្លាប់ធ្វើបាតុកម្ម ជាច្រើនលើកប្រឆាំងរដ្ឋាភិបាលបារាំងនាពេលកន្លងមក។

ក្រុមសហជីបកម្មករ មួយចំនួនក៏បានធ្វើបាតុកម្មដាច់ដោយឡែកពីគ្នា ប៉ុន្តែ ប៉ូលិសបង្ខំឲ្យផ្អាក់សកម្មភាព ដើម្បីត្រួតពិនិត្យ ទៅលើសម្ភារៈរបស់បាតុករ ថាតើមានយក ដបសាំងទៅជាមួយដែរឬទេ​ ។

ចំណែកនៅក្នុងប្រទេសតួគីវិញ ក្នុងទីក្រុង អិស្តានបូល​ ប៉ូលិសបានចាប់ខ្លួនមនុស្ស ១៦៥នាក់  នៅក្នុងសកម្មភាព នៃទិវាពលកម្មអន្តរជាតិ។ ភាគច្រើនអ្នកដែលចាប់ខ្លយន គឺមានបំណងដង្ហែរក្បួនបាតុកម្ម នៅទីលាន​ Taksim ដែលជាទីកន្លែងដែលរដ្ឋាភិបាលបានហាមប្រាំ។  តួគី​បានហាមធ្វើបាតុកម្ម នៅទីនោះ លើកលេងតែ​ក្រុម​សហជិបធំៗ រៀបចំទិវាពលកម្មអន្តរជាតិនៅទីនោះដោយសន្តិភាព ក្រោមការ រៀបចំរបស់រដ្ឋាភិបាល។

ក្រៅពីនេះប៉ូលិសតួគីបានចាប់ខ្លយនមនុស្ស ១៨នាក់ ផ្សេងទៀត ដែលសង្ស័យឡើងគម្រោង បាតុកម្មខុសច្បាប់  និងបង្ករឲ្យមានអំពើហឹង្សាកើតឡើងនៅថ្ងៃទី​១ខែឧសភា។

នៅក្នុងប្រទេសប៉ូឡូញវិញ សហជីបកម្មករ បានរៀបចំដង្ហែរក្បួន​ ប្រឆាំងនិងរដ្ឋាភិបាល បច្ចុប្បន្ន ដែលទុកឲ្យពលរដ្ឋជាច្រើនគ្មានការងារធ្វើ។

ក្នុងពេលជាមួយគ្នានោះ  នៅក្នុងប្រទេសអេស្បាញវិញ ក្រុម សហជីបកម្មករ បានអំពាវនាវឲ្យ កម្មករទាំងអស់ធ្វើបាតុកម្ម​នៅលើទីក្រុង ទាំង​៧០នៅទូទាំងប្រទេស  ទាមទាឲ្យរដ្ឋាភិបាល​បង្កើនប្រាក់ខែ  និងកែទម្រង ច្បាប់ការងារ ដោយកន្លងមក​បានរំសាយ ពលករជាច្រើន ដោយមិនទទួលបានផលប្រយោជនពីសំណង ដោយការរំសាយនោះឡើយ។

ក្នុងថ្ងៃជាមួយគ្នានោះដែរ ក្រសួងការបរទេសអាមេរិកបាន ប្រមានដល់ពលរដ្ឋរបស់ខ្លួន​ កាត់បន្ថយការធ្វើដំណើរទៅកាន់តំបន់អឺរ៉ុប​ ខ្លាចរងការវាយប្រហារភេរវកម្ម ដោយ ក្រុមភេរករអាចបន្លំខ្លួននៅក្នុងក្រុមបាតុករ បំផ្ទុះគ្រាប់បែកសម្លាប់មនុស្សច្រើន ។

ក្រសួងការបរទេសអាមេរិក​បានបញ្ចាក់ថា ក្រុមភែរវកម្ម  IS ​និងអាលកៃដា  អាចបើកការវាយប្រហារភេរវកម្មនៅតំបន់អឺរ៉ុប ក្នុងពេលដែលស្ថាភាព អំពើរហឹង្សាកើតឡើង ដោយការធ្វើបាតុកម្ម​៕

 

 

Tags:
  • បាតុកម្ម
  • អឺរ៉ុប
  • ទិវាពលកម្ម
  • អន្តរជាតិ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥