MENU
ម៉ាឡេស៊ីប្រគលសាកសព គីម ជុង ណាម ឲ្យកូរ៉េខាងជើង
ព័ត៌មានអន្តរជាតិ | ថ្ងៃសុក្រ ទី៣១ មីនា ២០១៧, ១៥:០៤ | ៤០៦ ដង | ចុចបញ្ចេញមតិ (០)

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានប្រកាសថា ប្រទេសរបស់លោក​បានយលព្រមប្រគល់សាកសព គីម ជុងណាម ឲ្យ​ទៅកូរ៉េខាងជើង ដើម្បីដោះដូរឲ្យ​ពលរដ្ឋ​ម៉ាឡេស៊ី ៩នាក់ដែលកូរ៉េខាងជើង បង្ខាំងទុកបានវិលត្រឡប់មកប្រទេសវិញ។

កន្លងមកសារព័ត៌មាន​ Bernama ​បានផ្សាយថា សាកសពរបស់លោកគីមជុង ណាម បានបញ្ចូនទៅដល់ប្រលានយន្តហោះ​បញ្ចូនទៅកាន់ប្រទេសចិន ដើម្បីបន្តទៅកាន់ប្រទេសកូរ៉េខាងជើង ។ ការយលព្រមខាងលើ​គឺដើម្បីបញ្ចប់ភាពតានតឹងរវាងម៉ាឡេស៊ីនិងកូរ៉េខាងជើង ក្រោយការស្លាប់របស់លោកគីមជុង ណាម។ រថយន្តដឹកសាកសព លោកគីម ជុងណាម​បានចាកចេញពី​មន្ទីពេទ្យ អន្តរជាតិកូឡាឡំពួរ ឆ្ពោះទៅកាន់​អាកាសយានដ្ឋាននៅវេលាម៉ោង ១៥ថ្ងៃតី ៣០ខែមីនា ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក​ Jajib  ​បាន​សរសេរ​នៅលើបណ្តាញទំនាក់ទំនងសង្គម​ Twitter ថា «ភាពជាប់គាំនយោបាយការបរទេស​រវាង កូរ៉េខាងជើង និងម៉ាឡេស៊ី​ត្រូវបានបញ្ចប់ ។ ពលរដ្ឋម៉ាឡេស៊ីនៅកូរ៉េខាងជើងនឹងទទួលបានការអនុញ្ញាត្តិឲ្យវិលត្រឡប់មកស្រុកវិញ។ ក្រៅពីនេះ​ ក្រោយពីត្រួតពិនិត្យសាកសព រួច  គ្រួរសារ សព បានយលព្រមប្រគល់ទៅឲ្យរដ្ឋាភិបាល ម៉ាឡេស៊ី ដោះស្រាយ ទៅតាមអ្វីដែល រដ្ឋាភិបាលប្រទេសនេះចង់ ធ្វើ ។ ទាំងនោះហើយទើប រដ្ឋភិបាល សម្រេចប្រគល់ទៅឲ្យកូរ៉េខាងជើង ដើម្បីបញ្ចប់ ភាពជាប់គាំក្នុងទំនាក់ទំនងការបរទេស។
ការធ្វើឃាតដែលបានបណ្តាល ឲ្យមានបញ្ហាជំលោះគ្នាមួយចំនួន រវាងរដ្ឋាភិបាល ទីក្រុងព្យុងយ៉ាង និងប្រទេស ម៉ាឡេស៊ីហើយបើទោះបីជាម៉ាឡេស៊ី មិនបានធ្វើការបន្ទោសចំៗ ទៅកាន់រដ្ឋាភិបាល ទីក្រុងព្យុងយ៉ាងថា ជាអ្នក រៀបចំផែនការនេះក្តី ប៉ុន្តែព័ត៌មានសង្ស័យជាច្រើន ដែលចោទប្រកាន់ថាកូរ៉េខាងជើង គឺជាអ្នកទទួល ខុសត្រូវទៅលើហេតុការណ៍នោះ។
លោកនាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ីNajib Razakបាននិយាយថា ក្រោយការពិភាក្សាការ អនុញ្ញាតិ ប្រគល់សាកសពត្រូវបានធ្វើឡើង ។ រំលឹកឡើងវិញលោកKim ដែលត្រូវបានគេធ្វើឃាត នៅឯអាកាសយាន ដ្ឋានអន្តរជាតិទីក្រុងកូឡាឡាំពួរ ដោយសារធាតុគិមីម្យ៉ាងកាលពីខែកុម្ភៈ។

ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ី បានផ្សាយថា សាកសពលោកគីម ជុងណាម នឹងត្រូវបញ្ចូនទៅកាន់ទីក្រុង ប៉េកាំ​ តាមជើងហោះហើរ  MH 360 ​របស់ក្រុមហ៊ុនអាកាសចរណ៍​ Malaysia Airlines  ​ដែលធ្វើការហោះហើរនៅវេលាម៉ោង ១៨ ថ្ងៃទី​៣០ខែមីនា។

ចំណែកសារព័ត៌មាន​ China Press ​បានផ្សាយថា ជនជាតិ ម៉ាឡេស៊ី​៩នាក់​ដែល ជាប់គាំនៅក្នុងប្រទេសកូរ៉េខាងជើង នឹង បានវិលត្រឡប់មក ស្រុកវិញនៅថ្ងៃទី ៣១ខែមីនានេះ។

ដោយឡែក សារព័ AFP ​បានផ្សាយថា ​ ពលរដ្ឋម៉ាឡេស៊ី ៩នាក់ បានចាកចេញពី ប្រទេសកូរ៉េខាងជើ វិលត្រឡប់ទៅកាន់ម៉ាឡេស៊ីវិញហើយ នៅព្រឹកថ្ងៃទី​៣១ខែមីនានេះ​  ។យន្តហោះដឹកបុគ្គលិកស្ថានទូតកូរ៉េខាងជើង ៣នាក់ និង សមាជិកក្នុងគ្រួរសារ​៦នាក់ទៀត  បានចូលដលអាកាសយានដ្ឋាន អន្តរជាតិ ទីក្រុងកូឡាឡំពួរ នៅព្រឹកថ្ងៃទី​៣១​ខែមីនា ៕

 

 

Tags:
  • ម៉ាឡេស៊ី
  • គីម ជុង ណាម
  • កូរ៉េខាងជើង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥