MENU
ហេតុអ្វីបានជាមន្ត្រីនៅជុំវិញខ្លួន គីម ជុង អ៊ុន តែងតែមានកូនសៀវភៅ សរសេរកំណត់ហេតុគ្រប់គ្នា?
ព័ត៌មានអន្តរជាតិ | ថ្ងៃព្រហស្បតិ៍ ទី០១ មិថុនា ២០១៧, ១៣:០៦ | ៤៩០ ដង | ចុចបញ្ចេញមតិ (០)

ដូចជាបណ្តាមេដឹកនាំពិភពលោកដទៃទៀត ផងដែរ  លោកគីមជុងអ៊ុនតែងតែ បង្ហាញខ្លួន​នៅក្នុងរូបភាព កំពុងនិយាយ ពេលត្រូតពិនិត្យ ទីតាំងនានា ដូចជាកសិដ្ឋាន គម្រោងអភិវឌ្ឍន៍ឬ ទីតាំងសាកល្បងនិងផលិតអាវុធជាដើម។

នៅពេលលោកគីមជុងអ៊ុនបង្ហាញខ្លួនម្តង គឺមានមន្ត្រីជាន់ខ្ពស់ជាច្រើនអមដំណើរ ហើយមន្ត្រីទាំងនោះតែងតែមានកូនសៀវភៅកំណត់ហេតុគ្រប់ដៃ ចាំគត់ត្រានៅពាក្យពេជ្យ​ដែល​លោកគីមជុងអ៊ុនបាននិយាយ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺគ្រាប់ពេល​ គ្រប់រូបភាព អ្នកនៅកៀកគីមជុងអ៊ុន ចាំសរសេរនៅអ្វីដេលមេដឹកនាំរបស់ខ្លួនបាននិយាយ។

លោក​ James Grayson ​អ្នកឯកទេសស្តីពីកូរ៉េខាងជើង មកពីមហាវិទ្យាល័យ ​ Sheffield  បានបញ្ចាក់ថា ការគត់ត្រាគឺជាប្រពៃណី មានតាំងពីជំនន់ មេដឹកនាំគីមអ៊ីលស៊ុង មកម៉្លោះ។​ ការគត់ត្រានៅសម្តីនិងការណែនាំដ៏ល្អៗពីមេដឹកនាមរបស់ខ្លួន។ ហើយប្រសិនបើ គត់ត្រា មិនបានត្រឹមត្រូវ  នឹងប្រឈមមុខនៅលទ្ធផលអាក្រក់ អាចប្រហារជីវិត ទៀតផង។

នៅពេលដែលលោកគីមជុងអ៊ុន បាននិងយាយថា​ត្រូវធ្វើអានេះអានោះ ហើយបើ មិនគត់ត្រាឲ្យច្បាស់លាស់ ហើយមិនធ្វើ មន្ត្រីទទួលបន្ទុកផ្នែកនោះនិងត្រូវ ដាក់ទោសជាមិនខាន់។

មួយវិញទៀតការគត់ត្រាគឺជា​ការ គោរពនៅសម្តី មេដឹកនាំរបស់ខ្លួនដែលបាននិយាយមក គ្រប់មាត់ គឺមន្ត្រីទាំងអស់ត្រូវតែចងចាំទុកហើយធ្វើតាម​ បើធ្វេសប្រហែស និងមានទោសជាមិនខាន៕

 

 

Tags:
  • មន្ត្រី
  • គីម ជុង អ៊ុន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥