MENU
ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង ស្នើរតុលាការចេញដីការចាប់ខ្លួន លោកស្រី ផាក គឹនហេ
ព័ត៌មានអន្តរជាតិ | ថ្ងៃច័ន្ទ ទី២៧ មីនា ២០១៧, ១៣:៤៣ | ៣៩៩ ដង | ចុចបញ្ចេញមតិ (០)

នៅថ្ងៃទី​២៧ខែមីនា  ក្រុម រដ្ឋអាជ្ញាកូរ៉េខាងត្បូង បានស្នើរ  តុលាការចេញច្បាប់ចាប់ខ្លួន អតីតប្រធានាធិបតីលោកស្រី ផាក់គឹនហេ  ពាក់ព័ន្ធនិងអំពើពុករលួយ។ក្រុមរដ្ឋអាជ្ញា ប្រទេសនេះបានបញ្ចាក់ថា ការចាប់ខ្លួនលោកស្រី ផាក គឹនហេ គឺស្រប់ទៅនឹងច្បាប់ ។

សារព័ត៌មាន​ Korea Times ​បានផ្សាយថា អតីតប្រធានាធិបតីផាក់គឹនហេ   ប្រឈមនិងការចោទប្រកាន់​ជាច្រើន​ ក្នុងនោះមាន ការទួលប្រាក់សំណូក​ គេងអំណាច ដាក់គំនៀប និងធ្វើឲ្យបែកធ្លាក់ ព័ត៌មានសម្ងាត់របស់ជាតិ​ ពាក់ព័ន្ធនិងមិត្តភក្តិជិតស្និតបំផុតរបស់លោកស្រីអតីតប្រធានាធិបតីគឺ លោកស្រី​ Choi Soon Sil ។

ប្រសិនបើតុលាការ សម្រេចចេញដីការចាប់ខ្លួននោះ លោកស្រី​ផាក់គឹនហេ  ​នឹងក្លាយជា អតីតប្រធានាធិបតីទី​៣នៅក្នុងប្រទេសនេះដែលត្រូវតុលាការចាប់ខ្លួន ជាប់ពាក់ព័ន្ធនិងបទព្រហ្មទណ្ឌ បន្ទាប់ពីអតីតប្រធានាធិបតី  Roh Tae Woo និង​ Chun Doo Hwan ។

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងរឿងអាស្រូវអំពើពុករលួយខាងលើនេះ ដែលលោកស្រី ផាក គឹនហេ ត្រូវបានក្រុមសមាជិក​សភាចោទប្រកាន់ ប្រឆាំងនឹងលោកស្រីកាលពីអំឡុងខែធ្នូ ឆ្នាំ២០១៦ និងត្រូវបានតុលាការធម្មនុញ្ញសម្រេចផ្អាកតំណែងរបស់លោកស្រីរយៈពេល ៦ខែ និងក្រោយមកលោកស្រី ត្រូវបានតុលាការសម្រេចគាំទ្របទចោទប្រកាន់ និងបណ្ដេញចេញពីតំណែងកាលពីដើមខែមិនា កន្លងទៅនេះ។

នៅពេលនេះដែរ កូរ៉េខាងជើង​បានរៀបចំការបើឆ្នោត ជ្រើសរើសប្រធានាធិបតីថ្មី នៅថ្ងៃទី​៩ខែឧសភាខាងមុខ។ ក៏ប៉ុន្តែការបោះឆ្នោតជាផ្លូវការនឹងត្រូវគណកម្មធិការរៀបចំការបោះឆ្នោត ជាតិ ប្រកាស់នៅពេលដ៏ខ្លីខាងមុខបន្ទាប់ពីជួបប្រជុំ គណកម្មធិការរៀបចំការបោះឆ្នោត រួចរាល់។ តាមច្បាប់កូរ៉េខាងត្បូង  ការបោះឆ្នោតនឹងត្រូវធ្វើឡើងក្នុងរយៈពេល ៦០ថ្ងៃ ក្រោយតុលា​ការរដ្ឋធម្មនុញ្ញប្រទេសនេះ​ បានសម្រេច​ដកដំណែងប្រធានាធិបតី  ផាក់គឹនហេ    នៅថ្ងៃទី​១០ខែមីនា កន្លងមក។

ស្ថានភាពនយោបាយ នៅក្នុងប្រទេសកូរ៉េខាងត្បូងកាន់តែអាក្រក់ទៅ ដោយសារវិបត្តិនៅក្នុងប្រទេស និងការសងសឹកទណ្ឌកម្មពីប្រទេសចិន ដោយសារ តែប្រទេសនេះបានសម្រេចឲ្យអាមេរិកដាក់មីស៊ីលវាយស្ទាក់ នៅក្នុងទីក្រុងសេអ៊ូល ៕

 

 

 

Tags:
  • កូរ៉េខាងត្បូង
  • អាជ្ញា
  • តុលាការ
  • ផាក គឹនហេ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥