MENU
អាមេរិក ជប៉ុន កូរ៉េខាងត្បូង ពិភាក្សាស្តីពីកម្មវិធី បរិមាណូកូរ៉េខាងជើង
ព័ត៌មានអន្តរជាតិ | ថ្ងៃអង្គារ ទី២៥ មេសា ២០១៧, ១៤:៤៣ | ៥៤០ ដង | ចុចបញ្ចេញមតិ (០)

នៅថ្ងៃទី​២៥ខែមេសា មន្ត្រីទទួលបន្ទុកកិច្ចពិភាក្សាស្តីពីកម្មវិធីបរិមាណូរបស់កូរ៉េខាងជើង អាមេរិក ជប៉ុននិងកូរ៉េខាងត្បូងបានជួបពិភាក្សាគ្នានៅទីក្រុងតូក្យូប្រទេសជប៉ុន​ លើបញ្ហាអាវុធ នៅកូរ៉េខាងជើង។

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា  ជំនួបពិភាក្សាត្រីភាគីស្តីពីកម្មវិធីបរមាណូកូរ៉េខាងជើង ធ្វើឡើងក្នុងពេលដែលកូរ៉េខាងជើង ត្រៀមលក្ខណសាកល្បងគ្រាប់បរិមាណូជាលើកទី​៦ ក្នុងឧកាសខួបគំរប់ ៨៥ឆ្នាំថ្ងៃ បង្កើនកម្លាំងទាហានកូរ៉េខាងជើង ថ្ងៃទី​២៥ខែមេសា ។

ក្រៅពីពិភាក្សាស្តីអំពីការដាក់ទណ្ឌកម្មកូរ៉េខាងជើង ប្រទេសទាំង​៣​ក៏បានស្នើរដល់ប្រទេសចិន​មានសកម្មភាព រារាំងកូរ៉េខាងជើង បន្តកម្មវិធីបរមាណូ និងស្វែងរកដំណោះស្រាយបញ្ចប់តែម្តង ។

ប្រទេសទាំង​៣ក៏បានលើកឡើង​ពី កិច្ចពិភាក្សាជាមួយកូរ៉េខាងជើង ប្រសិនបើ ទីក្រុងព្យុយ៉ាង បញ្ចប់ ការឌឺដង ក្នុងកម្មវិធីបរមាណូរបស់ខ្លួន។

កន្លងមក នៅថ្ងៃទី​២៤ខែមេសា នាយករដ្ឋមន្ត្រីជប៉ុន លោក​ស៊ីនហ្ស៊ូអាបេ និងប្រធានាធិបតីអាមេរិកដូណាលត្រាំ បានឯកភាពគ្នា នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទ  ក្នុងការទប់ទលជាមួយកូរ៉េខាងជើង ដោយប្រទេសទាំងពីរត្រូវបង្កើនការ តាមដានសកម្មភាពរបស់កូរ៉េខាងជើង ។

នៅក្នុងព្រិត្តិការមួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ នៅព្រឹកថ្ងៃអង្គារនេះ បានចាប់ផ្ដើមធ្វើសមយុទ្ធយោធា ដែលទំនងជាសមយុទ្ធ មានទ្រង់ទ្រាយធំបំផុត ដើម្បីប្រារព្ធព្រឹត្តិការណ៍ ខួបលើកទី៨៥ នៃថ្ងៃបង្កើតកងកម្លាំងយោធា របស់ខ្លួន ​ប៉ុន្ដែគេនៅមិនទាន់ឃើញពីសកម្មភាព មិនប្រក្រតីណាមួយ ដែលឈានដល់ការធ្វើតេស្ដនុយក្លេអ៊ែរ ឫក៏មីស៊ីលផ្លោងឆ្លងទ្វីប នោះទេ នេះបើយោងតាមការចុះផ្សាយ របស់ ទីភ្នាក់ងារសារព័ត៌មានយុនហាប់ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ប្រទេសកម្មុនិស្ដកូរ៉េខាងជើង បានចាប់ផ្ដើមធ្វើសមយុទ្ធយោធា នៅជុំវិញទីក្រុងកំពង់ផែវូសាន តំបន់ភាគខាងកើតប្រទេស ហើយមេដឹកនាំផ្ដាច់ការ របស់របបមួយនេះ លោក គីម ជុងអ៊ុន ក៏មានវត្តមានចូលរួម ក្នុងព្រឹតិ្តការណ៍នេះដែរ ​ស្របពេលដែលនាវាមុជទឹក ដំណើរការដោយថាមពលនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក បានចូលចត នៅក្នុងប្រទេសកូរ៉េខាងត្បូង ​ត្រៀមទទួលវត្តមាននាវាផ្ទុកយន្ដហោះចម្បាំង បំពាក់អាវុធនុយក្លេអ៊ែរ ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ៕

 

 

 

Tags:
  • អាមេរិក
  • ជប៉ុន
  • កូរ៉េខាងត្បូង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥