MENU
ការប្រកួតប្រដាល់គុនខ្មែរ នៃបុណ្យទន្លេស្ទឹងត្រែងទទួលការស្វាគមន៍យ៉ាងកុះករ
កីឡា | ថ្ងៃសៅរ៍ ទី២៥ មីនា ២០១៧, ១៥:៣២ | ៨៩០ ដង | ចុចបញ្ចេញមតិ (០)

ខេត្តស្ទឹងត្រែង៖ ពិធីបុណ្យទន្លេលើកទី៣ក្នុងទឹកដឹងនៃខេត្ត ស្ទឹងត្រែង បានរៀបចំការប្រកួតប្រដាល់គុនខ្មែរជាច្រើនគូរសម្រាប់ភ្ញៀវចូលទស្សនា។ ថ្ងៃទី១នៃពិធីបុណ្យនេះ(ថ្ងៃទី២៤ខែមីនាឆ្នាំ២០១៧) ការប្រកួតគុនខ្មែនេះបានគៀងគរមនុស្សច្រើននាក់ទៅមើលនិងនាំគ្នាស្រែកគាំទ្រគុនខ្មែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះរៀបចំឡើងដោយទទួលបានការគាំទ្រពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) សហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដោយមានកីឡាករ ១០នាក់ស្មើនឹង ៥គូចូលរួម ដែលសុទ្ធសឹងជាកីឡាករមានសមត្ថភាព និងល្បីក្នុងប្រទេសកម្ពុជា ។

វត្តមាននិងលទ្ធផលគឺ កីឡាករ ឡាញ់ វិចិត្រ ឈ្នះពិន្ទុ សំណាង ចៅចិត្ត  វុត្ថា សានលីញ ឈ្នះពិន្ទុ សារ៉ាក់ ផល្លី, អ៊ូច ធារិទ្ធ ឈ្នះពិន្ទុ លី តឿន ។ កីឡាករ តក សោភ័ណ្ឌ ប្រកួតស្មើពិន្ទុកីឡាករ ឃឹម ពេជ្រ និងកីឡាករ នឿង រ៉ា ប្រកួតស្មើពិន្ទុ សល់ អាមូល ។

ជាមួយគ្នានោះ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ជាប្រធានគណៈកម្មការជាតិអូឡាំពិចកម្ពុជា បានបញ្ជាក់ផងដែរកាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ថា សម្រាប់ពិធីបុណ្យថ្ងៃទី១ ទទួលបានជោគជ័យ និង បានរៀបចំយ៉ាងល្អដោយប៉ានស្មានថា មានភ្ញៀវជាតិនិងអន្តរជាតិ បានមកលេងពិធីបុណ្យនេះប្រមាណជិត៣ម៉ឺននាក់ ខណៈពិធីបុណ្យនឹងបន្តកម្មវិធីរហូតដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧។

សូមរំលឹកថា បុណ្យទន្លេឆ្នាំ២០១៧ ត្រូវបានធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែមីនានេះ នៅខេត្តស្ទឹងត្រែង  ដោយ NOCC បានកំណត់យកកីឡា ១១ប្រភេទ សម្រាប់ប្រកួត និងសម្ដែងជូនភ្ញៀវទេសចរណ៍ទស្សនាកម្សាន្ដ រួមមានកីឡារត់កម្សាន្ដ កីឡាជិះកង់ បាល់ទាត់ បាល់ទះ វាយសី ទាញព្រ័ត្រ, ប្រដាល់គុនខ្មែរ កីឡារាំ ល្បុក្កតោ ចំបាប់ និងកីឡាទូកកា ៕ដោយ  បូរិន

 

Tags:
  • គុនខ្មែរ
  • បុណ្យទន្លេ
  • ស្វាគមន៍
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥