ខេត្តស្ទឹងត្រែង៖ មន្ត្រីជំនាញបាល់ទះមួយរូបដែលជាអ្នករៀបចំកម្មវិធីការប្រកួតបាល់ទាត់ដណ្តើមអបអរបុណ្យទន្លេលើកទី៣ នៅខេត្តស្ទឹងត្រែងបានបង្ហើបថា ការប្រកួតបាល់ទះបុណ្យទន្លេ កម្ពុជា និង ឡាវ លក្ខណៈមិត្តភាពដែលភាគីដៃគូរមានសមត្ថភាពខ្លាំងជាងដែលអាចនឹងឈ្នះពានរង្វាន់នេះ។
លោក ជុំ រដ្ឋា ដែលជាគ្រូជម្រើសជាតិបាល់ទះកម្ពុជាបានប្រាប់ VOKC ក្នុងការប្រកួតនេះថា តាមការសង្កេតការប្រកួតរវាងកម្ពុជានិងឡាវដែលលេងក្នុងលក្ខណៈមិត្តភាព ក្នុងពិធីអបអរបុណ្យទន្លេលើកទី៣ខេត្តស្ទឹងត្រែង ភាគីខាង ឡាវ មានទាំងសមត្ថភាព និង ទម្រង់លេង ល្អជាងដែលអាចយកឈ្នះ ពាន់រង្វាន់នេះ។
គ្រូបង្វឹកកម្ពុជារូបនេះបានបញ្ជាក់ថាសម្រាប់ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៣ ដែលការប្រកួតបាល់ទះ និងអនុញ្ញាតឱ្យក្រុមឡាវ ចូលរួមលេងលើកនេះ មានក្រុមបុរស ៦ និង ក្រុមនារី៦ ដែលបានចាប់ផ្តើមប្រកួតថ្ងៃទី២៤ ដល់ ២៦ ខែមីនា ឆ្នាំ២០១៧ នៅក្នុងទឹកដីក្រុងស្ទឹងត្រែង៕ដោយ បូរិន