MENU
NOCC ដាក់ការប្រកួតប្រណាំងកង់ ហើយអបអរបុណ្យទន្លេឱ្យទស្សនាយ៉ាងសប្បាយ
កីឡា | ថ្ងៃសៅរ៍ ទី២៥ មីនា ២០១៧, ១៥:៤០ | ៦៥២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ ការប្រកួតកីឡាប្រណាំងកង់ហោះនៃបុណ្យទន្លេលើកទី៣បានបញ្ចប់ហើយកាលពីព្រឹកថ្ងៃទី២៥  ខែមីនា ឆ្នាំ២០១៧ ដោយការកីឡាករម្នាក់ប្រជែងគ្នាឡើងផ្អើលពេញក្រុងស្ទឹងត្រែង ខណៈប្រជាជននៅទីនេះបានចូលរួមទស្សនា និង សប្បាយរីករាយជាមួយការប្រណាំងបែបនេះដែលមិនធ្លាប់មានពីមុនមក។

លើកទឹកដីក្រុងស្ទឹងត្រែង ជាប់ដងទន្លេមេគង្គក្នុងខេត្តនេះ ពិធីបុណ្យទន្លេលើកទី៣ ដែលរៀបចំឡើងដោយ ក្រសួងទេសចរណ៍ និង គណៈកម្មការជាតិអូឡាំពិចកម្ពុជា(NOCC) បានដាក់ការប្រកួតកីឡាប្រណាំងកង់ហោះ ដែលមានកីឡាករកីឡាការិនី៥០កង់ ចូលរួមអបអរនៃពិធីបុណ្យនេះ ។

ការប្រកួតកីឡាប្រភេទនេះត្រូវបានបញ្ចប់ហើយដោយ កីឡាករកីឡាការិនី៥០កង់ ដែលជាខ្មែរនិងអន្តរជាតិមកពីរាជធានីនិងខេត្ត បានចូលរួមធាក់កង់ប្រជែង ជុំវិញក្រុងស្ទឹងត្រែង ធ្វើឱ្យផ្អើលប្រជាពលរដ្ឋនៅទីនោះ នាំគ្នាចូលរួមទស្សនាយ៉ាងសប្បាយ ហើយម្នាក់ៗលាន់មាត់ មិនដែលឃើញទិដ្ឋភាពនៃការប្រកួត កង់បែបនេះលើទឹកដីខេត្ត ស្ទឹងត្រែង ឡើយ។ 

សូមបញ្ជាក់ថា ការប្រកួតប្រណាំងកង់នៃពិធីបុណ្យទន្លេលើកទី៣ក្នុងខេត្តស្ទឹងត្រែង នេះ NOCC និង សហព័ន្ធកម្ពុជាកីឡាប្រណាំងកង់ បានវិញ្ញាសារបីប្រភេទ  យុវជនក្រោម១៨ ឆ្នាំ លេខ១ លោក ជីម តុង លេខ២ លោក ម៊ុល សាវុធ, លេខ៣ សូ សុខេង។ ក្រុមបុរសជើងខ្លាំង លេខ១ លោក យឿន គីយុទ្ធ, លេខ២ លោក គីម ចន្ធូ, លេខ៣ លោក កែវ រដ្ឋា។ ក្រុមប្រណាំង VIP សម្រាប់បុរស លេខ១លោក Vang Ching Chov, លេខ២ លោកPierre, លេខ៣ លោក Vong Khan Pov  ហើយសម្រាប់នារីវិញ លេខ១ អ្នកនាង Heng Siv Lang, លេខ២អ្នកនាង Heng Siv Gech, លេខ៣ អ្នកនាង Pen Sokly៕ដោយ បូរិន

 

Tags:
  • ការប្រកួ
  • ទស្សនា
  • បុណ្យទន្លេ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥