MENU
ព្រឹត្តិការណ៍ប្រកួតកីឡាអបអរពិធីបុណ្យទន្លេ នៅខេត្តស្ទឹងត្រែងចាប់ផ្ដើមថ្ងៃសុក្រនេះ ខណៈរត់ប្រណាំងមុនគេព្រឹកនេះ
កីឡា | ថ្ងៃសុក្រ ទី២៤ មីនា ២០១៧, ០៨:០៤ | ៦០៨ ដង | ចុចបញ្ចេញមតិ (០)

ខេត្តស្ទឹងត្រែង៖   ជាឆ្នាំទី៣ហើយ ដែលគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា សហការជាមួយនឹងក្រសួងទេសចរណ៍រៀបចំការប្រកួតកីឡា សម្រាប់ធ្វើការអបអរពិធីបុណ្យទន្លេ ខណៈដែលលើកទី៣នេះ គ្រោងបានចាប់ផ្ដើមនាថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៧នេះ នៅលើទឹកដីខេត្តស្ទឹងត្រែង។ នាព្រឹកនេះ មានក្រុមយុវជនជាច្រើនពីបណ្តាខេត្តនិងរាជធានីចូលរួមរត់ប្រណាំង នៅតំបន់មាត់ទន្លេមេគង្គ។

សូមបញ្ចាក់ថា មានក្រុមក្មេងៗជាច្រើន បានចូលរួមរត់ប្រណាំង ចង្ងាយ៥គីឡូ និង ៣ គីឡូ ដើម្បីអបអរពិធីបុណ្យទន្លេឆ្នាំ២០១៧ ដែលប្រារព្ធជាលើកទី៣ ខណៈចំនួនអ្នកចូលរួម បានអោយដឹងថា ក្រុមយុវវ័យសម្រាប់ឆ្នាំនេះមានមនុស្ស១២០០នាក់។

 

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានឲ្យដឹងថា  ររៀបចំពិធីបុណ្យទន្លេនេះគឺផ្សព្វផ្សាយពីទេសចរណ៍សហគមន៍ តាមតំបន់ទន្លេមេគង្គដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយរបស់ព្រះរាជាណាចក្រកម្ពុជា ។ បុណ្យទន្លេត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍ ក្រោយទទួលបានអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍នេះឲ្យក្លាយជាបុណ្យប្រចាំឆ្នាំមួយក្នុងប្រទេសកម្ពុជា ដោយកំណត់យកខែមិនា ដើម្បីរៀបចំជារៀងរាល់ឆ្នាំ ។

លោកបានបញ្ជាក់ថា ក្នុងចំណោមប្រភេទកីឡាខាងលើ គឺមានកីឡាមួយចំនួន នឹងបើកឲ្យមហាជនចូលរួមដោយសេរី ហើយក៏ជាឱកាសស្វែងរកថ្នាលកីឡាឆ្នើម ដើម្បីជ្រើសរើសមកបណ្ដុះបណ្ដាលឲ្យក្លាយជាកីឡាអាជីពផងដែរ។

តាមគម្រោងកីឡាត្រូវបង្ហាញវត្តមានក្នុងពិធីបុណ្យទន្លេ នៅខេត្តស្ទឹងត្រែងក៏មិនខុសពីបុណ្យទន្លេលើកមុនដែរ គឺប្រហែល ១០ប្រភេទកីឡា បូករួមទាំងកីឡាប្រជាប្រិយ និងកីឡាប្លែងៗមួយចំនួនទៀត ដែលកំពុងរៀបចំ ។

ចំពោះប្រភេទកីឡាត្រូវបានកំណត់រួចរាល់នោះ រួមមានកីឡារត់ប្រណាំងលក្ខណៈកម្សាន្ដ ប្រដាល់ក្បាច់គុនបុរាណខ្មែរ ចំបាប់បុរាណ ប្រណាំងទូក អុកចត្រង្គ ហែលទឹក  បាល់ទះ ទូកក្ដោង និងកីឡាហោះហើរជាដើម ៕  ដោយ បូរិន

                                                                                      

Tags:
  • ព្រឹត្តិការណ៍
  • កីឡា
  • បុណ្យទន្លេ
  • ខេត្តស្ទឹងត្រែង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥