MENU
ឧកញ៉ា ស្រី ចាន់ថន ចង់បង្កើតក្លឹបប្រដាល់គុនខ្មែរនិង បន្តសកម្មភាពជួយសហព័ន្ធ
កីឡា | ថ្ងៃសុក្រ ទី១៩ ឧសភា ២០១៧, ១៥:០៣ | ១,៥០០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ឧកញ៉ា ស្រី ចាន់ថន បានប្រកាសជាសាធារណៈថាចង់បង្កើតក្លឹបប្រដាល់គុនខ្មែរក្នុងទឹកដីរបស់លោកនៅវិហារសួគ៌និងបន្តសកម្មភាពជួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរឱ្យមានរីកចម្រើនទៅមុខទៀត។

អ្នកស្រលាញ់កីឡារូបនេះអះអាងនឹងជួយអស់ពីដៃពីជើងសម្រាប់ សហព័ន្ធមួយនេះមិនអោយចែវទូកកណ្តាលទន្លេម្នាក់ឯងនៅឡើយ សម្រាប់ការអភិវឌ្ឍន៍និងជ្រោមជ្រែង បន្តសកម្មភាពទៅមុខទៀត។

ក្នុងពិធីប្រគល់តំណែងអនុប្រធានកត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរជូនឧកញ៉ា ស្រី ចាន់ថន ក្រោមវត្តមាន លោក តែម ម៉ឺន ប្រធានសហព័ន្ធ កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ នៅទឹកដីSky Land ឃុំវិហារសួគ៌ខេត្តកណ្តាល លោកឧកញ៉ា ស្រី ចាន់ថន  បានអះអាងថា លោកនឹងបន្តជួយគ្រប់សកម្មភាពនៃវិស័យប្រដាល់គុនខ្មែរ ជាពិសេសសម្រាប់ការឧបត្ថម្ភ និង ដោះស្រាយបញ្ហារបស់កីឡាករដែលចេញប្រកួតក្រៅប្រទេសតែងតែមានលំបាកជាច្រើន។ លោកប្តេជ្ញាថា លោកលែងមើលនឹងភ្នែក ឬ គ្រាន់មើលដឹងលឺតាមហ្វេសប៊ុកហើយប្រើកូនចៅយកអំណោយជូនទៀតហើយ។ លោកនឹងជួយអស់ពីលទ្ធភាពតាមរយៈការការងារដោះស្រាយផ្ទាល់ជូន និង បង្កើតកម្មវិធីជាច្រើនសម្រាប់កីឡាករ។

អ្នកស្រុកវិហារសួគ៌ដែលតែងតែហៅរូបលោកថាឧកញ៉ាចិត្តធម៌នោះ ក៏បានបង្ហើបថា លោកនឹងមានគម្រោងបង្កើតក្លឹបប្រដាល់គុនខ្មែរ មួយដែលចង់ដាក់ទីតាំងក្នុងទឹកដីរបស់ផ្ទាល់ដើម្បីបន្តលើកស្ទួយវិស័យកីឡានេះមានភាពរីកចម្រើន ។ លោកក៏ខំប្រឹងព្យាយាមជម្រុញជួយដល់សហព័ន្ធនិងកីឡាករកម្ពុជាក្នុងការចេញទៅឆាកអន្តរជាតិដើម្បីលើកមុខកម្ពុជាឱ្យកាន់តែល្បីនិងមានមោនទភាពជាខ្មែរ។

សូមបញ្ជាក់ថា ក្នុងពិធីប្រគល់តំណែងអនុប្រធានកត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជូនលោកឧកញ៉ា ស្រី ចាន់ថន នោះលោកក៏បានធ្វើការឧបត្ថម្ភថវិកា១ពាន់ដុល្លារអាមេរិកដល់កីឡាករបីរូបគឺ ឡៅ ច័ន្ទទ្រា មឿន សុភា និងសេន ប៊ុនថេន ដែលចេញទៅវ៉ៃដណ្តើមខ្សែក្រវ៉ាត់នៅប្រទេសបារាំង ប៉ុន្តែមានតែកីឡាករ មឿន សុភា និង សេន ប៊ុន បានផ្តួលដៃគូប្រកួតកីឡាករម្ចាស់ផ្ទះបារាំង ដើម្បីឈ្នះខ្សែក្រវាត់ម្នាក់១ដូចគ្នា។

ក្នុងពិធីនោះ មានកីឡាករប្រដាល់ចូលរួម២៥នាក់ ព្រមទាំងមន្ត្រីសហព័ន្ធនិងសមាជិកជាច្រើនមានវត្តមានជាសាក្សីនិងដឹងលឺពីសមាភាពថ្មី អនុប្រធានកត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជូនលោកឧកញ៉ា ស្រី ចាន់ថន នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧៕ដោយ បូរិន

                                                

Tags:
  • ស្រី ចាន់ថន
  • ក្លឹបប្រដាល់
  • គុនខ្មែរ
  • សហព័ន្ធ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥