MENU
បុណ្យទន្លេលើកទី៣ខេត្តស្ទឹងត្រែង ថ្លែងពីព្រះគុណដងទន្លេនិង សត្វផ្សោត
កីឡា | ថ្ងៃអាទិត្យ ទី២៦ មីនា ២០១៧, ០៨:១៤ | ១,០០៤ ដង | ចុចបញ្ចេញមតិ (០)

ខេត្តស្ទឹងត្រែង៖  ពិធីបុណ្យទន្លេលើកទី៣ខេត្តស្ទឹងត្រែងរយៈពេលបីថ្ងៃដែលប្រារព្ធល្អជាងឆ្នាំមុន ដែលពិធីកីឡាជាច្រើន និង ពិធីថ្លែងពីព្រះគុណ ដងទន្លេ និង សត្វផ្សោត ដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានប៉ានមានភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិជិត១០ម៉ឺននាក់ចូលរួមអបអរ។ 

លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាននិយាយថា ពិធីបុណ្យទន្លេនេះបានប្រារព្ធថ្លែងក្តីអរព្រះគុណ ដល់ទន្លេទាំងបួនសំខាន់ៗដែលអត្ថប្រយោជន៍ជាច្រើន រួមទំាងផ្តល់តំបន់អេកូឡូស៊ី នៃខេត្តស្ទឹងត្រែង ដែលមានដូចជា ទន្លេសេសាន ទន្លេមេគង្គទន្លេសេកុង និង ទន្លេស្រែពក ជាដើមដែលមានទេសភាពល្អសម្រាប់ទេសចរណ៍អន្តរជាតិ។ ជាពិសេសនោះ ពិធីបុណ្យនេះសម្តែងប្រវត្តិសត្វផ្សោត នៅខេត្តស្ទឹងត្រែង ជាតំបន់ទី២បន្ទាប់ខេត្តក្រចេះដែលមានសត្វផ្សោតរស់នៅក្នុងអន្លង់តាមដងទន្លេទាំងនេះ។ ទាំងដងទន្លេនិង សត្វផ្សោត ជាផលិតផលទេសចរណ៍ដែលឱ្យប្រជាជនខេត្តស្ទឹងត្រែង មានកំណើនសេដ្ឋកិច្ច។

ជាប្រធានគណៈកម្មការជាតិអូឡាំពិចកម្ពុជា ផងដែរបានប្រាប់កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ថា “មនុស្សម្សិលមិញ(ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧) ត្រូវបានមើលឃើញថា លើសពីគ្រោងទុក ប៉ុន្តែមិនមែនមើលទៅ២ម៉ឺននាក់ទេ ។ គ្រាន់តែមួយផ្នែកមាត់ទន្លេនោះ ឃើញថា ជាង៣ម៉ឺននាក់ហើយ ថ្ងៃទី២(ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧) នឹងអាចច្រើនជាងថ្ងៃទី១ទៀត។ ជាពិសេសនោះ បងប្អូនប្រជាពលរដ្ឋនៅទីនេះ មានទឹកមុខរីករាយ ដែលមានពិធីនេះក្នុងខេត្តស្ទឹងត្រែង។ ពីព្រោះនៅទីនេះ ពួកគាត់មិនដែលមានព្រឹត្តិការណ៍អ្វីធំអញ្ចឹងនោះទេ”។

លោកបណ្ឌិត ថោង ខុន ថ្លែងបញ្ជាក់ថា សម្រាប់ពិធីបុណ្យថ្ងៃទី១ ទទួលបានជោគជ័យ និង បានរៀបចំយ៉ាងល្អដោយប៉ានស្មានថា មានភ្ញៀវជាតិនិងអន្តរជាតិបានមកលេងពិធីបុណ្យនេះប្រមាណជិត៣ម៉ឺននាក់ ខណៈពិធីបុណ្យនឹងបន្តកម្មវិធីរហូតដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧។ ររៀបចំពិធីបុណ្យទន្លេនេះ គឺផ្សព្វផ្សាយពីទេសចរណ៍សហគមន៍ តាមតំបន់ទន្លេមេគង្គ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយរបស់ព្រះរាជាណាចក្រកម្ពុជា ។ បុណ្យទន្លេត្រូវបានរៀបចំឡើង ដោយក្រសួងទេសចរណ៍ ក្រោយទទួលបានអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍នេះឲ្យក្លាយជាបុណ្យប្រចាំឆ្នាំមួយក្នុងប្រទេសកម្ពុជា ដោយកំណត់យកខែមិនា ដើម្បីរៀបចំជារៀងរាល់ឆ្នាំ ។

សូមបញ្ជាក់ថា ពិធីបុណ្យទន្លេនេះតាមគម្រោងកីឡាត្រូវបង្ហាញវត្តមានក្នុងពិធីបុណ្យទន្លេ នៅខេត្តស្ទឹងត្រែង ក៏មិនខុសពីបុណ្យទន្លេលើកមុនដែរ គឺប្រហែល១០ប្រភេទកីឡា បូករួមទាំងកីឡាប្រជាប្រិយ និងកីឡាប្លែងៗមួយចំនួនទៀត ដែលកំពុងរៀបចំ ។ ក្នុងចំណោមនោះរួមមានកីឡារត់ប្រណាំងលក្ខណៈកម្សាន្ដ, ប្រដាល់ក្បាច់គុនបុរាណខ្មែរ ចំបាប់បុរាណ, ប្រណាំងទូក អុកចត្រង្គ, ហែលទឹក បាល់ទះ ទូកក្ដោង វាយសីអគ្គស្នងការនគរបាលជាតិ និងកីឡាហោះហើរជាដើម ។ ប្រភេទកីឡាខាងលើ គឺមានកីឡាមួយចំនួន នឹងបើកឲ្យមហាជនចូលរួមដោយសេរី ហើយក៏ជាឱកាសស្វែងរកថ្នាលកីឡាឆ្នើម ដើម្បីជ្រើសរើសមកបណ្ដុះបណ្ដាលឲ្យក្លាយជាកីឡាអាជីពផងដែរ៕ដោយ បូរិន

                                               

Tags:
  • បុណ្យទន្លេ
  • ខេត្តស្ទឹងត្រែង
  • ទន្លេ
  • សត្វផ្សោត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥