MENU
ខេត្តស្ទឹងត្រែងត្រូវបានរកឃើញថាជាខេត្តមួយ ក្មេងៗមានសមត្ថភាពនិង ចូលចិត្តលេងកីឡា
កីឡា | ថ្ងៃច័ន្ទ ទី២៧ មីនា ២០១៧, ១៤:៣២ | ៤៤៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ ស្ទឹងត្រែងត្រូវបានរកឃើញជាខេត្តមួយដែលមានយុវជននិងក្មេង មានសមត្ថភាពនិងចូលចិត្តលេងកីឡា ហើយ មានសក្កានុពលសម្រាប់វិស័យបាល់ទាត់និងបាល់ទះ បន្ទាប់កីឡាអត្តពលកម្ម។ សូម្បីតែជម្រើសជាតិល្អជាច្រើន ក៏កើតចេញពីខេត្តនេះ ដូចជាអត្តពលកម្ម រត់ប្រណាំង ។

ក្រោយពីប្រារព្ធពិធីបុណ្យទន្លេរយៈពេលបីថ្ងៃរួចមក លោក វ៉ាត់ ចំរើន អគ្គលេខាគណៈកម្មការជាតិអូឡាំពិចកម្ពុជា(NOCC)  បានធ្វើការវាយតម្លៃទៅលើ ស្ទឹងត្រែង ជាខេត្តមួយល្អប្រសើរដែលមានធនធានមនុស្សជាច្រើនសម្រាប់ក្លាយជាអត្តពលិកសម្រាប់កីឡាបាល់ទាត់និងបាល់ទះបន្ទាប់ពីរត់ប្រណាំង។

តំណាង NOCC រូបនេះបានថ្លែងថា “ខេត្តនេះមានក្រុមបាល់ទាត់បាល់ទះជាច្រើនដែលមានចំណូលចិត្តលេងយ៉ាងច្រើន ហើយ មានយុវជន និង សិស្សានុសិស្សជាច្រើន ដែលនាំគ្នាចូលជាច្រើនក្រុមណាស់។ រហូតដល់ទៅមានក្រុមនារីៗទៀតបន្ទាប់ពីមានក្រុមបុរស។ ព្រឹត្តិការណ៍កីឡាក្នុងពិធីបុណ្យទន្លេលើកទី៣ក្នុងខេត្តស្ទឹងត្រែងនេះ យើងអាចវាយតម្លៃថា ជាជោគជ័យ មួយដ៏ត្រចះត្រចង់មួយ ហើយជាជោគជ័យមួយដែលប្រជាពលរដ្ឋ និង ក្រុមកីឡាទាំងអស់ដែលថ្នាក់ខេត្តនេះចូលរួម ។ ជាពិសេសប្រជាពលរដ្ឋនៅទីនេះចូលចិត្តទស្សនាការប្រកួតកីឡាគ្រប់ប្រភេទ ទាំងអស់ដែលធ្វើឱ្យមានការផុសផល ក្នុងវិស័យកីឡានៃខេត្តស្ទឹងត្រែងនេះ។ ស្ទឹងត្រែនេះ ជាខេត្តមួយដែលមានសក្កានុពល ផ្នែកកីឡាអត្តពលកម្មគឺ ជាពិសេសកីឡារត់ប្រណាំង ដែលភាគច្រើនកីឡាករជម្រើសជាតិល្អៗ ចេញពីខេត្តស្ទឹងត្រែងនេះ”។

ជាអនុរដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ផងដែរ បានបញ្ជាក់ថា សូម្បីតែការប្រកួតកីឡា រត់ប្រណាំង ប្រណាំងកង់ហោះ ប្រដាល់គុនខ្មែរ ចំបាប់បុរាណ ល្បុក្កតោ បាល់ទាត់ និង បាល់ទះ ជាព្រឹត្តិការណ៍កីឡាដែលបានស្រូបនិងទាក់ទាញ ការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង និង ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិយ៉ាងច្រើនក្នុងការគាំទ្រនិងទស្សនា។ អ្វីដែលជាពិសេសនោះ កីឡាករកីឡាការិនីក្នុងខេត្ត ស្ទឹងត្រែង បានចូលរួមប្រកួតមិត្តភាពរវាងក្រុមប្រចាំខេត្តចំប៉ាសាក់នៃប្រទេសឡាវ ក្នុងអបអរបុណ្យទន្លេក្នុងន័យសប្បាយរីករាយ សាមគ្គីភា និងជាអនុស្សាវរីយ៍ដ៏ល្អថែមទៀត។

លោក វ៉ាត់ ចំរើន បានប្រាប់ផងដែរថា កម្ពុជាដើម្បីឆ្ពោះទៅកាន់ SEA GAME 2023 ដែលធ្វើម្ចាស់ផ្ទះ តាមអនុសាសន៍របស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍និងប្រធានគណៈកម្មការជាតិអូឡាំពិចកកម្ពុជា  បានដាក់យុទ្ធសាស្រ្ត និង វិធានការជាច្រើន ដើម្បីពិនិត្យអំពីទេពកោសល្យរបស់កីឡាករកីឡាការិនី និង ភាពផុសផលពីមហាជននៃវិស័យកីឡានៅតាមខេត្តនីមួយៗ ។ ជាពិសេសតំបន់នេះ ដែលជាខេត្តមួយលេចធ្លោជាងគេ ជាងខេត្ត រតនៈគិរី និង មណ្ឌលគិរី ក្នុងសកម្មភាពកីឡា ។ សារសំខាន់ពីពិធីបុណ្យទន្លេលើកទី៣នេះ គឺ សូមប្រជាពលរដ្ឋ គាំទ្រ យល់ និង ស្រលាញ់ វិស័យកីឡា ដើម្បីចូលរួមទាំងអស់គ្នា ត្រៀមលក្ខណៈកម្ពុជាជាម្ចាស់ផ្ទះ SEA GAME 2023។

 

សូមបញ្ជាក់ថា ពិធីបុណ្យទន្លេរយៈពេលបីថ្ងៃ (ទី២៤ដល់២៦ ខែមីនា ឆ្នាំ២០១៧) ត្រូវបង្ហាញវត្តមាន១០ប្រភេទកីឡា បូករួមទាំងកីឡាប្រជាប្រិយ និង កីឡាប្លែកៗ មួយចំនួនទៀតផងដែរ។ ក្នុងចំណោមនោះរួមមានកីឡារត់ប្រណាំងលក្ខណៈកម្សាន្ដ, ប្រដាល់ក្បាច់គុនបុរាណខ្មែរ, ចំបាប់បុរាណ, ប្រណាំងទូក, អុកចត្រង្គ, ហែលទឹក, បាល់ទះ, ទូកក្ដោង, វាយសីអគ្គស្នងការនគរបាលជាតិ និងកីឡាហោះហើរជាដើម ។

ពិធីបុណ្យទន្លេលើកទី៣ខេត្តស្ទឹងត្រែងរយៈពេលបីថ្ងៃដែលប្រារព្ធល្អជាងឆ្នាំមុន ត្រូវបានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានប៉ានប្រមាណដោយសង្កេតមើលជាក់ស្តែងមានភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិជិត១០ម៉ឺននាក់៕ដោយ បូរិន

                                                                                                           

Tags:
  • ស្ទឹងត្រែង
  • សមត្ថភាព
  • កីឡា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥