MENU
កីឡាហាប់គីដូកម្ពុជា សហការជាមួយប្រទេសកូរ៉េ ក្នុងការពង្រឹងសមត្ថភាពអត្តពលិក
កីឡា | ថ្ងៃអង្គារ ទី២៥ មេសា ២០១៧, ១៧:២១ | ៥៧៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ក្នុងគោលដៅពង្រឹងនិងពង្រីកវិស័យកីឡាហាប់គីដូនៅកម្ពុជាឱ្យទទួលបានការីកចម្រើនថែមមួយកម្រិត ទៀត នោះសហព័ន្ធកីឡាមួយនេះកំពុងធ្វើការចាប់ដៃគូ សហការជាមួយនឹងសហព័ន្ធកីឡាហាប់គីដូកូរ៉េ រៀបចំខ្លួនកសាងធនធានគ្រូបង្វឹកនិងសិស្សកម្រិតខ្សែក្រវាត់ខ្មៅដើម្បីឆ្លើយតបទៅនឹងការហ្វឹកហាត់របស់សិស្សនៅតាមសាលារៀន ក្លិបស្ថាប័ន និងខេត្តមួយចំនួន។

លោកសយ រតនា ដែលបានប្រឡងជាប់ខ្សែក្រវាត់ខ្មៅ ៣ ដាន់ និងលោកជា វ៉ាន់សាន្ត ដែលទទួលបានខ្សែ ក្រវាត់ខ្មៅ ២ ដាន់ផ្នែកកីឡាហាប់គីដូនៅប្រទេស កូរ៉េ បានចាប់ផ្តើមបេសកកម្មមួយ ដើម្បីបង្វឹកសិស្សប្អូន ក្នុងក្លិបនានានៃសហព័ន្ធខ្មែរកីឡាហាប់គីដូ ដើម្បីពង្រឹងសមត្ថភាព និងធនធានគ្រូចេញទៅបង្វឹកតាមស្ថាប័នសាលារៀននិងខេត្តមួយចំនួន។

លោក សយ រតនា បាននិយាយថា៖ «យើងមកជួបជុំជាមួយកីឡាករ-កីឡាការិនីវ័យក្មេង និងសិស្សប្អូន សិស្សច្បង ដើម្បីរៀបបាននូវរចនាសម្ព័ន្ធល្អមួយ ដើម្បីចាប់ផ្តើមបេសកកម្មបង្វឹកនៅតាមក្លិប ពិសេស នៅក្លិបកីឡាហាប់គីដូនៃសាលាប្រ៊ីដ បឹងត្របែក និងក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក»។

លោកបានបន្តថា «បេសកម្មនេះ យើងខ្ញុំមានទំនាក់ទំនងល្អជាមួយហាប់គីដូនៅសាធារណរដ្ឋកូរ៉េ ដែលខ្ញុំមានគម្រោងសហការជួយហាប់គីដូកម្ពុជា ហេតុនេះមុននឹងយើងមានកិច្ចព្រមព្រៀងច្បាស់លាស់ យើងត្រូវពង្រឹងសមត្ថភាពយើងទាំងសិស្ស ទាំងគ្រូឲ្យបានល្អសិន»។

អគ្គលេខាធិការសហព័ន្ធកីឡាហាប់គីដូកម្ពុជា លោកគង់ ចាន់ធីណា បាននិយាយថា៖ «ការមកទស្សនកិច្ច និងពិនិត្យរបស់កូរ៉េមកដល់កម្ពុជា បន្ទាប់ពីក្រុមយុវជនជាពលករកម្ពុជារស់នៅកូរ៉េខាងលើនេះ ជាសញ្ញាដ៏ល្អដើម្បីអូសទាញហាប់គីដូកម្ពុជាឲ្យអន្ដរជាតិ ស្គាល់កាន់តែច្រើន ស្របពេលសហព័ន្ធកំពុងមានយុទ្ធសាស្ដ្រពង្រីកខ្លួនទៅកាន់ឆាកអន្ដរជាតិ»។

 

ជាមួយគ្នានេះផងដែរ លោកជា វ៉ាន់សាន្ត បានឲ្យដឹងថា៖ «ខ្ញុំ និងមិត្តភក្តិបានមើលឃើញពីភាពរីកចម្រើននៃកីឡាហាប់គីដូក្នុងប្រទេសកម្ពុជា និងមានការចាប់អារម្មណ៍ធ្វើការបង្វឹកពីថ្នាក់ថ្នាលយុវជន ដើម្បីឲ្យពួកគាត់ទទួលបានក្បាច់ ពិសេសមកពីកូរ៉េដែលមានសភាពខុសគ្នាបន្តិចបន្តួច»។

លោកសង្កត់ធ្ងន់ថា «  ខ្ញុំមកមាតុប្រទេសពេលនេះ ដើម្បីនាំយកនូវសកម្មភាពដ៏រីកចម្រើននាពេលនេះទៅរាយការណ៍ជូនសមាគមកីឡាហាប់គីដូកូរ៉េ ដើម្បីរៀបចំដំណើរទស្សនកិច្ចរបស់ពួកគាត់មកកាន់កម្ពុជា ជាផ្លូវការនៅចុងខែកុម្ភៈ ខាងមុខដែលជាគម្រោងរបស់ភាគីកូរ៉េ ដើម្បីជួយជ្រោមជ្រែងកីឡាហាប់គីដូកម្ពុជា ឲ្យកាន់តែមានមុខមាត់លើឆាកអន្ដរជាតិ និងបង្កើតបានជាគ្រួសារកីឡាហាប់គីដូកម្ពុជា ដ៏ធំមួយនាថ្ងៃអនាគតផង»៕  ដោយ បូរិន

                                                                                  

Tags:
  • កីឡា
  • ប្រទេសកូរ៉េ
  • ពង្រឹង
  • សមត្ថភាព
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥