MENU
ចិនបង្ហាញក្តីបារម្ភក្រោយពេលជប៉ុន ដាក់ឲ្យប្រើប្រាស់នាវាពិឃាតដ៏ទំនើប
ព័ត៌មានអន្តរជាតិ | ថ្ងៃសុក្រ ទី២៤ មីនា ២០១៧, ០៩:៤៨ | ៣,៥២៦ ដង | ចុចបញ្ចេញមតិ (០)

នៅពេលនេះដែរ អាចនិយាយបានថា ចិន មិនហានប៉ះពាល់ដល់ប្រទេសជប៉ុន នោះឡើយក្នុងវិវាទដែនសមុទ្រចិនភាគខាងកើត ក្រោយពេលដែលជប៉ុនបានបង្ហាញខ្លួនសាជាថ្មី​ជាប្រទេសមហាអំណាចយោធានៅក្នុងតំបន់ពីសេសគឺកម្លាំងទាហានជើងទឹកដែលមានកម្លាំងខ្លាំងក្លាដូចកាលពីសង្គ្រាមលោក ដែលជប៉ុនធ្វើជាម្ចាស់​នៃសមុទ្រទាំងអស់នៅក្នុងតំបន់។

សកម្មភាពនេះកើតឡើងក្នុងពេលដែលជប៉ុនបានដាក់ឲ្យប្រើប្រាស់នាវាពិឃាដថ្មីរបស់ខ្លួន​ឈ្មោះ Kaga តម្លៃ ១ពាន់លានដុល្លារ សហរដ្ឋអាម៉េរិកបានចូលបម្រើការងារជាមួយកងកម្លាំង ស្វ័យការពារជប៉ុនហើយ។ នាវាពិឃាដប្រវែង ២៤៨ម៉ែត្រនេះ ដែលអាចផ្ទុកយន្តហោះបាន ២៨គ្រឿង ក្នុងនោះ មានឧទ្ធម្ភាគចក្រផងដែរ ហើយមុខងារសំខាន់របស់នាវានេះ គឺអាចស្វែងរកនាវាមុជទឹករបស់ចិន បានថែមទៀតផង។

បើតាមអនុរដ្ឋមន្រ្តីការពារជាតិជប៉ុនគឺលោក Takayuki Kobayashi បានប្រាប់សារព័ត៌មានរ៉យទ័រ ថា «ចិនកំពុងព្យាយាមផ្លាស់ប្តូរ នៅសមុទ្រចិនខាងត្បូង ជាមួយនឹងមូលដ្ឋានផ្សេងៗ និងតាមរយៈសកម្មភាព ដែលគាបសង្កត់ ដល់ស្ថានការណ៍បច្ចុប្បន្ន ដែលនាំឲ្យមានការកើនឡើង នៃការព្រួយបាម្ភផ្នែកសន្តិសុខ ក្នុងចំណោមសហគមន៍អន្តរជាតិ»។

បើតាមកាសែត Shinbun បានផ្សាយថា នាវាពិឃាដ kaga គឺបង្កើតទីតាំងរបស់ខ្លួន នៅទីក្រុងកំពង់ផែ Kure  ភាគខាងលិចប្រទេសជប៉ុនដែលអាចផ្ទុកឧទ្ធម្ភាគចក្របានយ៉ាងហោចណាស់១៤គ្រឿង ហើយឧទ្ធម្ភាគចក្រទាំងនោះគឺមាននាទីសំខាន់គឺស្វែងរកនាវាមុជទឹករបស់ចិន៕

 

 

Tags:
  • ចិន
  • ជប៉ុន
  • នាវាពិឃាត
  • ប្រើប្រាស់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥