MENU
អាមេរិកសាកល្បងមីស៊ីលឆ្លងទ្វីប ក្នុងគោលដៅសម្តៅលើរុស្ស៊ី ចិន និងកូរ៉េខាងជើង
ព័ត៌មានអន្តរជាតិ | ថ្ងៃសៅរ៍ ទី០៦ ឧសភា ២០១៧, ១១:០០ | ៥០៣ ដង | ចុចបញ្ចេញមតិ (០)

អាមេរិកទើបតែបានបាញ់សាកល្បងនៅមីស៊ីលឆ្លងទ្វីបដែលអាចបំពាក់ក្បាលគ្រាប់បរិមាណូដោយបាញ់ចេញពីទីតាំងស្ថិតនៅ​កាលីហ្វ័រនីញ៉ា។​នេះ​ជាការសាកល្បងលើកទីពីរហើយក្នុងរយៈពេល​១សប្តាហ៍។ សកម្មភាពខាងលើកើតឡើងក្នុងពេលដែលអាមេរិកនិងកូរ៉េខាងជើង ប្រឈមមុខតានតឹងដាក់គ្នា ។​ក្រុមអ្នកវិភាគលើកឡើងថា​ ការសាក្បងខាងលើ

កាំជ្រួចមីស៊ីល  Minuteman III អាចបាញ់បានចម្ងាយដល់ទៅ១៣ពាន់គីឡូម៉ែត្រ  ហើយទីក្រុងព្យុងយ៉ាងរបស់កូរ៉េខាងជើងស្ថិតនៅក្នុងគោលដៅនៃការបាញ់ប្រហាររបស់មីស៊ីលខាងលើ។កាំជ្រួចមីស៊ីលខាងលើ​បានបាញ់ចេញពីទីតាំងទ័ពអាកាស​ Vandenberg នៅភាគខាងលិចទីក្រុង  Los Angeles  ដោយមីស៊ីលនោះបាញ់ចំគោលដៅនៅចម្ងាយ​៨៨០០គីឡូម៉ែត្រ នៅសមុទ្រប៉ាស៊ីហ្វិក។

ការសាកល្បងខាងលើ​គឺមានការរៀបចំរយៈពេលយូ ហើយនេះជាការសាកល្បងលើកទីពីរហើយនៅប្រភេទមីស៊ីល  MinutemanIII ក្នុងរយៈពេល​១សប្តាហ៍    ។ការសាកល្បងខាងលើក្នុងគោលដៅ​ត្រួតពិនិត្យការត្រៀមលក្ខណធ្វើសង្គ្រាម​ នៃ​ក្រុមកាំជ្រួចមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រប់បរិមាណូ ។ បច្ចុប្បន្នអាមេរិកមានមីស៊ីលប្រភេទនេះដល់ទៅ​៤៥០ដើម។

លោក​ Chris Moss មន្ត្រីទាហានអាកាសអាមេរិកបានបញ្ចាក់ថា ការសាកល្បងខាងលើ បានបង្ហាញយ៉ាងច្បាស់ពីការត្រៀមលក្ខណរបស់អាមេរិកសម្រាប់ទប់ទលនិងសង្គ្រាមបរិមាណូ។

ការបាញ់មីស៊ីលពីរគ្រឿងខាងលើរបស់អាមេរិកចំពេលដែលមានភាពតានតឹងកើតឡើងរវាងអាមេរិកនិងកូរ៉េខាងជើង ដែលកំពុងតែអូសទាញប្រទេសទាំងពីរចូលក្នុងរណ្តៅនៃសង្គ្រាមបរិមាណូ។ កន្លងមកកូរ៉េខាងជើងបានប្រមានថា​នឹង លុបអាមេរិកចេញពីផែនដីនេះ ប្រសិនបើអាមេរិកវាយប្រហារនោះ។

ប៉ុន្តែការសាកល្បងរបស់អាមេរិកត្រូវបានក្រុមអ្នកឯកទេសបញ្ចាក់ថា  មិនសម្តៅតែកូរ៉េខាងជើង​នោះឡើយ គឺសម្តៅទៅលើប្រទេសចិននិងរុស្ស៊ីផងដែរ។

ការសាកល្បងលើកទី១ធ្វើឡើងនៅថ្ងៃទី២៤ខែមេសា  ។ ការសាកល្បង​មីស៊ីលឆ្លងទ្វីបរបស់អាមេរិកនាពេលនេះគឺដើម្បី បង្ហាញពីអត្ថិពលបរមាណូ គំរាមទៅលើប្រទេសដែលជាសត្រូវ ដូចជាកូរេខាងជើង ក្នុងនោះមានចិននិងរុស្ស៊ីផងដែរ។

អ្នកឯកទេសយោធារបស់រុស្ស៊ីលោក​ Konstantin ​sivkov ​បញ្ចាក់ថា ទីក្រុងមូស្កូ បានដឹងយ៉ាងច្បាស់ថា ការសាកល្បងរបស់អាមេរិកគឺមិនជាប់ពាក់ព័ន្ធនិងភាពតានតឹងនៅឧប្បទ្វីបកូរ៉េឡើយ។  លោក​ Konstantin ​sivkov​បន្តទៀតថា ការសាកល្បងមីស៊ីលខាងលើ មិនមានជាសារផ្ញើរទៅកាន់​ទីក្រុងព្យុងយ៉ាងតែមួយនោះឡើយគឺផ្ញើរួមទៅឲ្យទាំងចិននិងរុស្ស៊ីផងដែរ៕

 

 

Tags:
  • អាមេរិក
  • មីស៊ីល
  • រុស្ស៊ី
  • ចិន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥