MENU
ព្រះចៅអធិរាជ្យជប៉ុននឹង ដាក់រាជ្យសម្បត្តិនៅចុងឆ្នាំ២០១៨
ព័ត៌មានអន្តរជាតិ | ថ្ងៃសុក្រ ទី១៩ ឧសភា ២០១៧, ១៤:២៤ | ៤៦៨ ដង | ចុចបញ្ចេញមតិ (០)

គណរដ្ឋមន្ត្រីជប៉ុននៅថ្ងៃទី​១៩ខែឧសភានេះ បានអនុម័ត ច្បាប់អនុញ្ញាត្តិឲ្យ ព្រះចៅអធិរាជ្យជប៉ុន  Akihito ​ដាក់រាជ្យសម្បត្តិ បាន ហើយផ្ទេរដំណែងឲ្យទៅព្រះរាជ្យបុត្រ  Naruhito ។ នេះជាលើកទីមួយ ក្នុងរយៈពេល​២០០ឆ្នាំកន្លងមក​ដែល ស្តេចជប៉ុនអាចដាក់រាជ្យសម្បត្តិបាន​។

រដ្ឋាភិបាលជប៉ុន បានបញ្ចាក់ថា ពេលវេលាដែលព្រះចៅអធិរាជ្យ ដាក់រាជ្យសម្បត្តិគឺនៅខែធ្នូឆ្នាំ​២០១៨ ពេលដែលព្រះអង្គយាងចូលព្រះជន ៨៥វស្សា។  នៅដើមឆ្នាំ ២០១៩ ជប៉ុននិងមានស្តេចថ្មី​ តែម្តង ។

ច្បាប់ខាងលើ ត្រូវបានរៀបចំឡើងជាពេសេស​សម្រាប់តែព្រះចៅអធិរាជ្យ​ Akihito តែប៉ុណ្ណោះ​ នៅពេលដែលបានអនុម័ត​ច្បាប់នេះមានប្រសិទ្ធិភាព តែម្តងគត់ ។ ទាមងនោះមានន័យថា ស្តេចក្រោយរបស់ជប៉ុននិង គ្មានច្បាប់ ដាក់រាជ្យសម្បត្តិទៀតឡើយ  បើអាចគឺត្រូវបង្កើតច្បាប់ថ្មីទៀត។

កាលពីខែ សីហាឆ្នាំ​២០១៦ ព្រះចៅអធិរាជ្យ​ Akihito ​បានស្នើរ ដាក់រាជ្យសម្បត្តិ ដោយសារតែសុខភាពមិនអំណោយផល ។ នាយករដ្ឋមន្ត្រីជប៉ុនស៊ីនហ្ស៊ូអាបេ​ក៏បានរៀបចំបង្កើតច្បាប់ពិសេស ដើម្បីឲ្យព្រះអង្គបានដាក់រាជ្យ​។ ក្រោយរដ្ឋាភិបាលអនុម័ត​ច្បាប់ដាក់រាជ្យនឹងត្រូវសភាអនុម័តនៅខែក្រោយនេះ។

តាមច្បាប់ជប៉ុន ស្តេចគឺត្រូវតែគ្រោងរាជ្យ អស់មួយជីវិត្ត  រហូតដល់ចូលទីវង្គត់ទើបព្រះរាជ្យជប៉ុនឡើងជំនួស ។ ដូច្នេះការដាក់រាជ្យនាពេលនេះ គឺជាលើកទីមួយក្នុងរយៈពេល ២០០ឆ្នាំកន្លងមក។

ការដាក់រាជ្យរបស់ព្រះចៅ​ Akihito ​ស្របពេលដែល ព្រះនាង  Mako​ដែលជាចៅ​ បានសម្រេច​បោះបង់​តួនាទី​ទៅរៀបការជាមួយពលរដ្ឋធម្មតាម្នាក់ ។ ការរៀបការជាមួយ មនុស្សធម្មតា​និងត្រូវចាកចេញពីរវាំង ហើយតំណែង ក៏ត្រូវដកហូតផងដែរ៕

 

 

Tags:
  • ព្រះចៅអធិរាជ្យ
  • ជប៉ុន
  • សម្បត្តិ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥