MENU
រឿង«កំពូលស៊យឆ្លងភព» បញ្ចាំងថ្ងៃស្អែករំពឹងមហាជនគាំទ្រ ដើម្បីជៀសពីភាពផ្សងព្រេង
សិល្បៈនិងកំសាន្ត | ថ្ងៃពុធ ទី១៥ មីនា ២០១៧, ០៧:៥៧ | ៨៥២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖​  ស្រពពេលដែលមានរឿងរ៉ាវម្ចាស់ផលិតកម្ម»អូហ្វីម»មានការចំបែងចិត្តរឿងជំពាក់ប្រាក់ធនាគារព្រោះថវិការមានកំណត់យកប្លង់ដីផ្ទះទៅបញ្ចាំដើម្បីយោងការងារផលិតរឿងឲ្យបានសម្រេចគោលដៅ។នៅសល់តែ១ថ្ងៃទៀតប៉ុណ្ណោះគឺថ្ងៃទី១៦ មិនា ឆ្នាំ២០១៧ស្អែកនេះរឿង«កំពូលស៊យឆ្លងភព»និងបញ្ចាំងជាផ្លូវការហើយដោយគេសង្ឃឹមថាមហាជននិងជួយចូលរួមទស្សនាគាទ្រកុំឲ្យម្ចាស់ផលិតកម្មស្មុគស្មាញចិត្ត។

យោងតាមមតិតារាសម្តែងក៍ដូចជាក្រុមផលិតករនិងមហាជនមួយចំនួនក្រោយដឹងឮព័ត៌មានថាចាងហ្វាងៀលិតកម្ម«អូហ្វីម»វ័នករជំពាក់លុយធនាគារក្រោយយកទ្រព្យសម្បត្តិមួយផ្នែកដាក់បញ្ចាំធនាគារមកស្ទួយវិស័យភាពយន្តមកបង្កការតក់ស្លុតនិងអាណិតលោកជាខ្លាំង។យ៉ាងណាមិញរឿងថ្មីដែលមានចំណងជើងថា«កំពូលស៊យឆ្លងភព»នឹងបញ្ចាំងស្អែកនេះហើយដោយមហាជនសិល្បករសិស្សនិស្សិតមន្ត្រីរាជការជាច្រើនបានអំពាវនាវឲ្យបងប្អូនយើងទាំងអស់ជួយគាំទ្រទៅចូលរួមលើកទឹកចិត្តនិងទិញសំបុត្រចូលទស្សនាទាំងអស់គ្នាឲ្យបានច្រើនប្រយោជន៍ដើម្បីឲ្យរួចផុតខ្លះពីការខាតបង់ពិសេសការសងប្រាក់ទៅធនាគារតាមការកំណត់។ ប្រការដែលអាចធ្វើដូចនេះបានគឺចាត់ទុកថាជាកាយវិការខ្មែរជួយខ្មែររួមគ្នាលើកកម្ពស់អ្វីដែកជារបស់ខ្មែរហើយស្នាដៃរឿងនេះបែបណានោះត្រូវផ្តល់មតិរិះគន់និងស្ថាបនាដើម្បីរិះរកចំនុចល្អ។

លោក តន់ វុទ្ឋីផលិតករភាពយន្តរឿង«កំពូលស៊យឆ្លងភព»បានថ្លែងថាតាមការណ៍ពិតរឿងមួយនេះនឹងសម្ពោធជាផ្លូវការនៅថ្ងៃទី១៥ មិនា ឆ្នាំ២០១៧នេះតែត្រូវលុបចោលទៅវិញដោយសារតែខ្ទង់ចំណាយឡើងក្នុងថ្ងៃសម្ពោធអស់ច្រើនដែរទើបត្រូវផ្អាកវិញដែលតាមក្បួនគេត្រូវសម្ពោធសិន។លោកថាកត្តាទាំងនេះដូចបងប្អូនដឹងហើយថាមួយរឿងនេះលោកប្រមូលអស់ពីខ្លួនតែម្តងដោយយកទាំងប្លង់ដីដាក់ធនាគាររហូតអត់មានលទ្ឋភាពបង់ត្រូវខាងធនាគារគំរាមរឹបអូសយកដីធ្លីដែលលោកមានភាពសោកស្តាយប្រសិនបើរឿងរបស់លោកមានចំនួនអ្នកទស្សនាមិនសូវច្រើនតាមការរំពឹងតុកនោះ។លោកទទួចទៀតថារឿង «កំពូលស៊យឆ្លងភព»នឹងបញ្ចាំងស្អែកនេះហើយដូចនេះមាននៅតាមរោងកុនទំនើបនាក្រុងភ្នំពេញសូមបង្អូនអញ្ជើញទស្សនាបានច្រើនកុះករដើម្បីឲ្យលោកបានស្រាលខ្លួនខ្លះក្នុន័យសម្រុះសម្រួលជាមួយធនាគារក្រែងបានដើមទុនខ្លះមកទប់បង់ថ្លៃធនាគារឡើងវិញ។រឿងនេះជារឿងនិពន្ឋថ្មីមិនចម្លងពីបរទេសនិងជារឿងដែលមានគុណភាពក្នុងការប្រកួតប្រជែង។ម្ល៉ោះហើយសូមជួយគាំទ្រអ្វីដែលជារបស់ខ្មែរគ្រាដែលលោកដុះក្តីរំពឹងតែថ្ងៃបញ្ចាំងនេះហើយបើមានអ្វីទាស់ខុសយ៉ាងណាសូមមេត្តារិះគន់ស្ថាបនាដើម្បីកែលម្អក្នុងន័យខ្មែរស្រឡាញ់ខ្មែរខ្មែរជួយខ្មែរ។                                              

Tags:
  • គាំទ្រ
  • មហាជន
  • កំពូលស៊យឆ្លងភព
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥