MENU
ប្រធានាធិបតីឌូទើតេ បានស្នើរអឺរ៉ុបកុំជ្រៀតជ្រេកចូលកិច្ចការផ្ទៃក្នុង របស់ហ្វីលីពីន
ព័ត៌មានអន្តរជាតិ | ថ្ងៃអង្គារ ទី២១ មីនា ២០១៧, ១៣:៥៨ | ៤៦៦ ដង | ចុចបញ្ចេញមតិ (០)

ប្រធានាធិបតីហ្វីលីពីន លោក​ Duterte  ដែលមានភាពល្បីល្បាញនៅលើពិភពលោក ក្រោយឡើងកាន់អំណាច ដោយសារតែសង្គ្រាមប្រឆាំងគ្រឿងញឿន គ្មានត្រាប្រណី «ជួបសម្លាប់» ដោយអនុញ្ញាត្តិឲ្យកម្លាំងប៉ូលិស ទាហាន ឬពលរដ្ឋ ដែលមានអាវុធ សម្លាប់ អ្នកជួញដូរ​នឹងប្រើប្រាស់គ្រឿងញឿនដោយមិនជាប់ទោស បានធ្វើឲ្យប្រទេសជាច្រើនថ្កោលទោសយ៉ាងខ្លាំង។ នៅពេលនេះប្រធានាធបិតីបានស្នើរ អន្តរជាតិ មិនត្រូវជ្រៀតជ្រេក​ចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសដែលមានអធិបតេយ្យពេញលេញដូចហ្វីលីពីន។

ពេលថ្មីៗនេះ សារព័ត៌មាន​ The Guardian ​បានផ្សព្វផ្សាយនៅការប្រកាសរបស់ប្រធានាធិបតីហ្វីលីពីនលោកឌូទើទេ ដែលអំពាវនាវដល់ សភាអឺរ៉ុប​មិនត្រូវជ្រៀតជ្រេក ទៅលើបញ្ហា​ផ្ទៃក្នុងរបស់ហ្វីលីពីននោះឡើយ។

អ្នកនាំពាក្យ​ប្រធានាធិ​បតីហ្វីលីពីន​បានបញ្ចាក់ថា  ទីក្រុងម៉ានីលថ្កោលទោសយ៉ាងខ្លាំង ទៅលើទៅលើការជ្រៀតជ្រេកពីខាងក្រៅមកលើប្រទេសនេះក្នុងនោះមានការសម្រេចរបស់សភាអឺរ៉ុប​ដែលបានថ្កោលទោសលោកឌូទើតេ​ ពីគម្រោងអនុវត្តច្បាប់​ប្រហាជីវិតជាថ្មី​ទៅលើអ្នកទោសគ្រឿងញៀន។

មានប្រសាសន៍ពេលបំពេញទស្សនកិច្ចមីយ៉ានម៉ា  ប្រធានាធិបតីហ្វីលីពីន​បញ្ចាក់ថា  « សូមកំដាក់គំនៀប វិប្បធម៌ ឬ សីលធម៌ របស់ខ្លួនទៅលើប្រទេសដទៃ  ពិសេសមកលើប្រទេសខ្ញុំ។ ហេតុអ្វីបានជាអស់លោកមិនធ្វើការងាររបស់ខ្លួនទៅ?  ហេតុអ្វីបានជាអស់លោកចង់តែលើកអង្គុយលើក្បាលខ្ញុំចឹង?»។

សូមបញ្ចាក់ផងដែរថាកាលពីថ្ងៃទី​១៦ខែមីនា​កន្លងមក​ក្រុមអ្នកបង្កើតច្បាប់​អឺរ៉ុប​បានអនុម័តទៅលើសេចក្តីសម្រេចថ្កោលទោសរដ្ឋាភីបាលហ្វីលីពីន​ដេលបានសម្លាប់មនុស្សជាច្រើនក្រៅប្រព័ន្ធតុលាការ​ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក។

នៅក្នុងសេចក្តីសម្រេចរបស់សភាអឺរ៉ុបបានបញ្ចក់ថា  អឺរ៉ុបគាំទ្រទៅលើសង្គ្រាមប្រឆាំងគ្រឿងញៀន​នៅហ្វីលីពីន​ ប៉ុន្តែត្រូវតែមាន មូលដ្ឋានច្បាស់លាសទៅ អ្នកញៀននឹងអ្នកជួញដូរ មិនត្រូវវាយប្រហារសម្លាប់​ពាសវាលពាសកាលនោះឡើយ។

ក្រោយការសម្រេចភ្លាមៗរបស់អឺរ៉ុបក្រសួងការបរទេសហ្វីលីពីន​បានច្រានចោលការសម្រេចទាំងនោះដោយបញ្ចាក់ថា អឺរ៉ុប​គ្មានសិទ្ធ វិភាគជុំវិញសកម្មភាពរបស់ប្រទេស ដែលមាន ដែលអធិបតេយ្យពេញលេញនោះឡើយ។

លោកឌូទើរតេ បានក្លាយជាប្រធានាធិបតីហ្វីលីពីន​កាលពីខែកក្កដាឆ្នាំ​២០១៦ ។ ចាប់តាំងពីលោកឡើងកាន់តំណែង ធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ លើសង្គ្រាមប្រឆាំងគ្រឿងញៀនក៏ដូចជាការប្រមានទៅលើអតីតប្រធានាធិបតីអាមេរិក លោកបារ៉ាក់អូបាម៉ា ជាដើម៕

 

 

Tags:
  • ប្រធានាធិបតី
  • ឌូទើតេ
  • អឺរ៉ុប
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥