MENU
ជប៉ុនបាញ់ផ្កាយរណប តាមដានសកម្មភាពរបស់ កូរ៉េខាងជើង
ព័ត៌មានអន្តរជាតិ | ថ្ងៃសៅរ៍ ទី១៨ មីនា ២០១៧, ០៧:៤៨ | ៤៦៣ ដង | ចុចបញ្ចេញមតិ (០)

ជប៉ុនទើបតែបានបាញ់បង្ហោះផ្កាយរណប សើបអង្គេត​ឡើងទៅកាន់តារាវិថីផែនដី ដើម្បីត្រួតពិនិត្យសកម្មភាព របស់ប្រទេសជិតខាង​ កូរ៉េខាងជើង​។

សារព័ត៌មាន​ Space ​បានផ្សាយថា​​ ក្បាលរណប​​ ប្រមូលព័ត៌មាន IGS   ​Radar 5 ​ត្រូវបានកាំជ្រួចមីស៊ីល​ H IIA បញ្ចូនទៅកាន់តារាវិថីផែនដី​ ដោយបាញ់បង្ហោះ​ពីមជ្ឈមណ្ឌុល​ អាវកាស​ Tanegashima ​ស្ថិតនៅភាគខាងត្បូងប្រទេសជប៉ុននៅថ្ងៃទី១៧ខែមីនា។

អង្គការអាវកាសជប៉ុន​បានផ្សាយវីដីអូស្តីពីការ​បង្ហោះផ្កាយរណបខាងលើផងដែរប៉ុន្តែមិនបានផ្សាយផ្ទល់ដូចការបាញ់បង្ហោះនាពេលមុនៗ។ សកម្មភាពខាងលើរបស់ជប៉ុនក្នុងគោលដៅ​តាមដានមីស៊ីលរបស់កូរ៉េខាងជើងដែលអាចហោះចូលក្នុងទឹកដីជប៉ុន។

សកម្មភាពខាងលើកើតឡើង​ក្រោយពេលមានការគំរាមកំហែង​កូរ៉េខាងជើង ​ថានឹងកម្ទិចទីតាំងយោធារបស់អាមេរិក ។

ផ្កាយរណប សើបការត្រូវបានជប៉ុនបាញ់ បង្ហោះលើកតំបូងនៅក្នុងឆ្នាំ​២០០៣  ហើយការបាញ់បង្ហោះនាពេលនេះ គឺជាលើកទី​១៥​ហើយ  ប៉ុន្តែ ​ក៏មានការបាញ់បង្ហោះ ខូចពីលើក នៅខែ​វិច្ឆិកា ឆ្នាំ​២០០៣។

នៅក្នុងព្រឹត្តិការមួយផ្សេងទៀតដែល សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូង បានផ្សា នៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៧នេះឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ​​ទំនងជាបានធ្វើតេស្ដ មីស៊ីលផ្លោង ចំនួន៥គ្រាប់ ផ្ទុយពីគេដឹងថាបានធ្វើតេស្ដ ចំនួន ៤គ្រាប់ ចូលទៅក្នុងសមុទ្រភាគខាងកើតប្រទេស កាលពីថ្ងៃទី០៦ ខែមិនា កន្លងទៅ ក្នុងនោះដែរ សេចក្ដីរាយការណ៍ថ្មីមួយ បានឲ្យដឹងនៅព្រឹកថ្ងៃសុក្រនេះថា មីស៊ីលទី៥ ត្រូវបានបញ្ចប់ដោយការបរាជ័យ។

ក្រោយពីការធ្វើតេស្ដមីស៊ីលផ្លោង នៅថ្ងៃទី០៦ ខែមិនា ទីភ្នាក់ងារសារព័ត៌មានកូរ៉េ បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានធ្វើ តេស្ដមីស៊ីលផ្លោងរបស់ខ្លួន ចំនួន ៤គ្រាប់ ប៉ុន្ដែសារព័ត៌មានកូរ៉េខាងជើង ផ្ដោតសំខាន់លើសហរដ្ឋអាមេរិក បានចុះផ្សាយឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ទំនងជាបានធ្វើតេស្ដមីស៊ីលផ្លោងរបស់ខ្លួន ចំនួន ៥គ្រាប់ នៅកន្លែងធ្វើតេស្ដ ផ្អែកលើការវិភាគតាមរូបភាព ដែលបានចេញផ្សាយ ដោយភ្នាក់ងារសារព័ត៌មាន KCNA។

ប្រភពព័ត៌មានខាងលើបានឲ្យដឹងទៀតថា នៅថ្ងៃដែលប្រទេសកូរ៉េខាងជើង បានធ្វើតេស្ដមីស៊ីលផ្លោងនោះ មេបញ្ជាកងទ័ពជើងទឹកអាមេរិក លោក Jeff Davis បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា "វាមានគ្រាប់មីស៊ីលធ្លាក់ ចំនួន ៤គ្រាប់ ហើយវាទំនងជាមានចំនួនលើសនេះ ដែលយើងមិនអាចដឹងបាន ប៉ុន្ដែមានមីស៊ីល ៤គ្រាប់ ដែលបានធ្វើតេស្ដដោយជោគជ័យ ស្របពេលដែល មានសេចក្ដីរាយការណ៍ចុងក្រោយថា ទំនងជាគ្រាប់មីស៊ីលទី៥ ត្រូវទទួលបរាជ័យ៕

 

 

Tags:
  • ជប៉ុន
  • ផ្កាយរណប
  • កូរ៉េខាងជើង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥