MENU
ស្រវឹងស្រាបើករថយន្តកាមរីហាយព្រឺត ទៅបុករះម៉ូតូឌ្រីមសង់និងផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងការខូចខាត
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី១៧ មីនា ២០១៧, ០៨:១៩ | ៣៩៦ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយសារយុវជនម្នាក់ស្រវឹងស្រា បានបើករថយន្តកាមរីហាយប្រ៊ីត បុករះម៉ូតូនិងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាត នៅវេលាម៉ោង១រំលងអាធ្រាត ឈាបចូលថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ២៧១ កែងនិងផ្លូវ១៦០ ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។   

បើតាមសម្ដីបុរសម្នាក់ជាជនរងគ្រោះដែលជាម្ចាស់ម៉ូតូម៉ាកហង់ដាឌ្រីមស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AZ.0870 រូបគាត់បានជិះម៉ូតូមកទិញកាតទូរស័ព្ទនៅតូបលក់អីវ៉ាន់កន្លែងកើតហេតុ ដោយបានទុកម៉ូតូនៅលើចញ្ចើមផ្លូវខណះពេលនោះក៏មានយុវជនម្នាក់ស្រវឹងស្រា បានបើករថយន្តបង្កម៉ាកកាមរីហាយប្រ៊ីត ពណ៌សគ្មានស្លាកលេខទិសដៅពីត្បួងមកជើងក្នុងល្បឿនយ៉ាងលឿន ហើយក៏ជ្រុលចង្កូតមកបុកម៉ូតូរងគ្រោះខាងលើពីចំហៀងបណ្ដាលឲ្យខ្ទាតចូលផ្ទះប្រជាពលរដ្ឋ និងជ្រុលទៅបុករះរបងផ្ទះរួមទាំងរៀនទេវតាបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ដោយឡែករថយន្តបង្កវិញបានដាច់កាឡែកង់មុខផ្នែកខាងស្ដាំទៅមុខលេងរួច សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់ម្ចាស់និងប្រជាពលរដ្ឋ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុភ្លាមៗ ហើយដោយសាររថយន្តបង្កនោះមិនបានបង្កផលប៉ះពាល់ដល់សម្បត្តិសាធារណៈ ទើបឲ្យភាគីម្ចាស់រថយន្តបង្កដោះស្រាយជាមួយភាគីខាងម៉ូតូនិងម្ចាស់ផ្ទះប្រជាពលរដ្ឋដែលបានរងការខូចខាត។ បន្ទាប់មកយុវជនដែលស្រវឹងស្រានិងជាម្ចាស់រថយន្តបង្កបានសងថ្លៃខូចខាតទៅលើម៉ូតូរងគ្រោះចំនួន100$ និងម្ចាស់ផ្ទះដែលបានរងការខូចខាតចំនួន300$ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕

Tags:
  • ស្រវឹងស្រា
  • រថយន្ត
  • ប្រជាពលរដ្ឋ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥