MENU
រន្ធត់ចិត្ត! អ្នកនិពន្ឋនិងអ្នកដឹកនាំផលិតកម្ម ឧត្តម បញ្ញា ឪពុកទើបស្លាប់បាន១០ថ្ងៃ ម្តាយស្លាប់ពីម្សិលមិញទៀត
សិល្បៈនិងកំសាន្ត | ថ្ងៃសៅរ៍ ទី០៣ មិថុនា ២០១៧, ១០:២២ | ១,៤៣៥ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ពិតជារន្ធត់ និងរំជួលចិត្តខ្លាំងជាមួយនឹងអ្នកនិពន្ធនិងអ្នកដឹកនាំផលិតកម្មវិធី លោក ឧត្តម បញ្ញា ដែលទើបនឹងបាត់បង់ឪពុកជាទីគោរពមិនបានប៉ុន្មានថ្ងៃផងស្រាប់តែពេលនេះម្តាយជាទីស្រលាញ់ត្រូវស្លាប់បាត់បង់ជីវិតបន្តទៀត។

ឪពុករបស់លោក ឧត្តម បញ្ញា  ឈ្មោះ ហ៊ុន វាសនា បានទទួលមរណភាពកាលពីថ្ងៃទី២២ខែឧសភានេះដោយសារជំងឺប្រចាំកាយ។ ក្រោយពីមរណភាពរបស់ឪពុកលោកមានអារម្មណ៍សោកសង្រេងខ្លាំងរហូតពិបាកនឹងវិលរកការវិញដូចគ្រាមុនបាននៅឡើយ។ អ្វីដែលជាទុក្ខ ជាន់លើទុក្ខគឺកាលពីថ្ងៃទី២ខែមិថុនានេះម្តាយរបស់លោកបានទទួលមរណភាពបន្តទៀតរហូតធ្វើឲ្យលោកកាន់តែពិបាកចិត្តទ្វេឡើង។

សារក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកបានលើកឡើងថា “ម៉ែហេតុអីម៉ែដាច់ចិត្តទៅចោលកូន? ម៉ែឈប់ស្រលាញ់កូនមែនអត់? ប៉ាទើបទៅចោលកូនបាន១១ថ្ងៃម៉ាក់ក៏ចាចេញពីកូនទៀត តើកូនមានអ្វីជាទីពឹងទៀត។ ម៉ែកូនរងារណាស់ កូនពិបាកក្នុងចិត្តណាស់កូនចង់ឲ្យម៉ែមកវិញ”។

លោកឧត្តម បញ្ញា បញ្ជាក់ថា ក្នុងរយៈពេលដ៏ខ្លីលោកបាត់បង់ទាំងម្តាយ និងឪពុកដោយមិនបានត្រៀមចិត្តចាប់ពីពេលនេះទៅនឹងគ្មានអ្នកជួយដាល់តឿនលោកទៀតហើយ។

ដំណឹងដ៏ក្រៀមក្រំនេះបានធ្វើឲ្យសិល្បករមួយចំនួនដែលស្គាល់លោកបានបង្ហាញអារម្មណ៍សោកស្តាយចំពោះហេតុការណ៍ដែលមិនគួរឲ្យជឿព្រោះតែភ្លាមៗត្រូវបាត់បង់អ្នកមានគុណទាំងពីររូប។ ក្រៅពីសាររំលែកទុក្ខដ៏ក្រៀមក្រំនេះលោកក៏ទទួលបានការលើកទឹកចិត្តឲ្យបន្តតស៊ូរស់នៅជាមួយនឹងក្តីសង្ឃឹមផងដែរ។ពិធីបុណ្យ ត្រូវបានរៀបចំធ្វើនៅផ្លូវចូលខ្លោងទ្វារវត្តគោកខ្សាច់សង្កាត់ពងទឹកខណ្ឌដង្កោរ។ សម្រាប់សិល្បករដែលមានបំណងចូលរួមពិធីបុណ្យសពខាងលើអាចទាក់ទងទៅកាន់លេខទូរស័ព្ទ 081333814 និងលេខ078333159៕                       

Tags:
  • រន្ធត់ចិត្ត
  • ផលិតកម្ម
  • ំស្លាប់
  • អ្នកនិពន្ឋ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥