MENU
សុវត្ថិឌី ធារិកា មិនទាន់សម្រេចចិត្តចូល ច្រៀងជូនផលិតកម្មណាទាំងអស់
សិល្បៈនិងកំសាន្ត | ថ្ងៃអង្គារ ទី៣០ ឧសភា ២០១៧, ០៧:៤០ | ៩៣៨ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  តារាចម្រៀងវ័យក្មេងជះពន្លឺក្នុងសិល្បៈដែលមានប្រភពចេញពីការប្រឡងខេមបូឌានអាយឌលរដូវកាលទី១កញ្ញាសុវត្ថិឌី ធារិកាកាលពីមួយរយៈលេឭថានាងបានច្រៀងជូនផលិតកម្មមួយជាផ្លូវការជាមួយក្រុមប្រឡងរបស់នាង។យ៉ាងណាពេលនេះតារាសំឡេងពិរោះរូបនេះបានប្រកាសថានាងមិនទាន់ច្រៀងឲ្យផលិតកម្មណាមួយនៅឡើយទេពោលទំនេរសុទ្ឋតែម្តង។

ការធ្លាប់ដឹងដំណឹងនេះក្រោយមានការអះអាងថានាងច្រៀងក្នុងផលិតកម្មរីកឃីតមេឌាដែលក្នុងនោះមានតារាចម្រៀងអ៊ាម វន្នី សៅ ឧត្តម មាស មុនីរាជនិងសុវត្ថិឌី ធារិកាដែលបង្កឲ្យអ្នកស្រឡាញ់គាំទ្រតារាទាំងអស់នោះសង្ឃឹមថាពួកគេនិងទទួលបានប្រជាប្រិយភាពពីសំណាក់ទស្សនិកជនព្រោះសុទ្ឋតែជាអ្នកមានសំឡេងល្អៗទាំងអស់និងដុះចេញពីកម្មវិធីប្រឡងលំដាប់ពិភពលោកត្រូវឆ្លងកាត់បណ្តាវិញ្ញាសាយ៉ាងច្រើនពោលចិញ្ច្រាំយ៉ាងអស់ដៃតែម្តងមុននិងមានឈ្មោះជាតារាដែលមហាជនចាប់អារម្មណ៍ពេលនេះ។

បញ្ជាក់ជូនទស្សនិកជនជាថ្មីម្តងទៀតតារាតូចច្រឡឹងតែសំឡេងច្រៀងពិរោះសុវត្ថិឌី ធារិកាបានថ្លែងថានាងមានការភ្ញាក់ផ្អើលដែលសុខមានគេនិយាយថានាងបានចូលច្រៀងជូនផលិតកម្មមួយជាមួយក្រុមប្រឡងរបស់នាងដូចបងប្អូនបានស្គាល់កន្លង។យ៉ាងណាមិញរហូតមកទល់ពេលនេះនាងអត់ទាន់បានសម្រេចចិត្តចូលច្រៀងក្នុងផលិតកម្មណាទាំងនៅតែអស់គឺនាងទំនេរមិននៅក្រោមការគ្រប់គ្រងរបស់អ្នកណាឡើយ។នាងទទួលស្គាល់ថាពីមុននាងនិងបងៗជាអ្នករួមប្រឡងជាមួយមានបងអ៊ាម វន្នី សៅ ឧត្តម មាស មុនីរាជជាដើមធ្លាប់តែរួមគ្នាតែងជាចម្រៀងច្រៀងជូនតាមប្រព័ន្ឋយូធូបប៉ុណ្ណោះមិនមែនតាមផលិតកម្មនោះឡើយ។ចំណែកនាងគឺពេលនេះមានតែឆ្លៀតពេលទំនេរពីការងាររៀនសូត្រធ្វើជាបទចម្រៀងតែងថ្មីបែបស្នាដៃកូនខ្មែរច្រើនជាងតែត្រង់នៅខាងណានោះមិនទាន់មានដែរ។

តារាខ្លាចគេយល់ច្រឡំច្រៀងក្នុងផលិតកម្មធារិកានិយាយថាដោយសារតែមមាញឹកជាមួយការងារសិល្បៈនិងសិក្សានាងនៅមិនទាន់សម្រេចចិត្តប្រឡូកក្នុងវិស័យចម្រៀងរបស់ផលិតកម្មណានៅឡើយទេ។ក្នុងពេលនេះនាងនៅឯករាជ្យទាំងអស់ហើយច្រៀងជូនតាមបណ្តាស្ថានីយ៍ទូរទស្សន៍នានាដែលកំពុងតែមានការអញ្ជើញនាងចូលច្រៀងជាបន្តបន្ទាប់។ដូចនេះនាងរំពឹងថាបើនាងបានច្រៀងក្នុងផលិតកម្មណាមួយពិតប្រាកដបងប្អូនទាំងអស់ពិតជាជួយគាំទ្រដល់ទឹកដមសំឡេងរបស់នាងជាបន្តទៀតជាក់ជាមិនខាន។                

Tags:
  • សុវត្ថិឌី ធារិកា
  • ផលិតកម្ម
  • ច្រៀង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥