MENU
លោក ហេង សុវណ្ណារិទ្ឋ ឈប់ច្រៀងក្នុងផលិតកម្ម ងាកមកផលិតបទផ្ទាល់ខ្លួនម្តង
សិល្បៈនិងកំសាន្ត | ថ្ងៃពុធ ទី១៧ ឧសភា ២០១៧, ១០:៤១ | ៦៦៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   តារាចម្រៀង ហេង​ សុវណ្ណារិទ្ឋ​ បានប្រកាសសារជាថ្មីម្តងទៀតថាខ្លួនលែងជាតារាចម្រៀងប្រចាំផលិតកម្មមួយទៀតហើយដោយមិនចង់លើកហេតុផលអ្វីឡើយ។តារារូបនេះបានខិតខំបញ្ចេញបទតែងថ្មីរបស់ខ្លួនមកដាក់លើទីផ្សារវិញម្តងដោយរំពឹងថានឹងចាប់ចិត្តពីអ្នកស្តាប់។ 

ហេង សុវណ្ណារិទ្ឋបានលើកឡើងថាការផ្តាច់ចេញពីផលិតកម្មងាកមកបង្កើតស្នាដៃខ្លួនឯងវិញជាការយល់ថាជារឿងថ្មីល្អព្រោះថានេះជាអារម្មណ៍មួយដែលលោកចង់បង្កើតឡើង។លោកថាពេលនេះលោកបានតាក់តែងស្នាដៃរបស់ខ្លួនផលិតជាបទចម្រៀងច្រៀងផ្ទាល់ខ្លួនជាមួយក្រុមការងារវិញម្តងក្រោយឈប់ច្រៀងឲ្យផលិតកម្មជាផ្លូវការមក។

លោករំពឹងថាស្នាដៃថ្មីនេះនឹងជួយលើកមុខមាត់ឲ្យផលិតផលថ្មីនៃទីផ្សារចម្រៀងមានភាពទាក់ទាញពីសំណាក់ទស្សនិកជនស្របពេលដែលខាងទូរទស្សន៍គេចង់ឲ្យលោកមានចម្រៀងផ្ទាល់ខ្លួនច្រើនពេលមកសម្តែងចុងអាទិត្យពិសេសនៅខាងម៉ាយធីវីនិងស៊ីធីអិន។ម្ល៉ោះហើយទើបលោកគិតថាជាជម្រើសល្អដែលលោកត្រូវតែធ្វើព្រោះលោកនឹងបានសម្រិតសម្រាំងបទល្អៗមកផលិតដើម្បីបានប្រជែងទីផ្សារ។

តារាដែលខំតែងបទថ្មីរូបនេះនិយាយទៀតថាលោកបានផលិតបទផ្ទាល់ខ្លួនមានចំណងជើងថា«សុំទោសបងធ្វើជាមនុស្សស្មោះមិនបាន»ហើយលោកសូមប្រកាសថានឹងមិនយកបទរបស់គេឬបទបរទេសមកកូពីថតច្រៀងឡើងវិញឡើងបើអាចលោកសុខចិត្តច្រៀងបទពីដើមមួយៗមកថតឡើងវិញល្អជាងដើម្បីបានជួយលើកកម្ពស់បទចាស់ៗជំនាន់ដើម។

ស្របពេលដែលសិល្បៈរបស់លោកមានការហក់ឡើងមានបណ្តាស្ថានីយ៍ទូរទស្សន៍នានាហៅសម្តែងទើបលោកប្រឹងរំលេចរូបភាពថ្មីៗទាំងបទផ្ទាល់ខ្លួននិងការហ្វឹកហាត់ក្បាច់រាំជាមួយក្រុមរាំឲ្យបានល្អផងដែរ។ដូចនេះសូមបងប្អូនទាំងអស់ជួយគាំទ្រស្នាដៃថ្មីដើម្បីជាទឹកចិត្តកម្លាំងចិត្តហើយរិះគន់កែលម្អដើម្បីបានរកចំនុចប្រសើរតទៅទៀត។

Tags:
  • ហេង សុវណ្ណារិទ្ឋ
  • ផលិតកម្ម
  • ផ្ទាល់ខ្លួន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥