MENU
កូរ៉េខាងជើង ចាប់ពលរដ្ឋម៉ាឡេស៊ីធ្វើជាចំណាប់ខ្មាំងឬ?
ព័ត៌មានអន្តរជាតិ | ថ្ងៃអង្គារ ទី០៧ មីនា ២០១៧, ១៥:១០ | ៤៩៥ ដង | ចុចបញ្ចេញមតិ (០)

សារព័ត៌មានជាតិកូរ៉េខាងជើងKCNA នៅថ្ងៃទី​៧ខែមីនាបានបានដកស្រងការប្រកាសរបស់ក្រសួងការពារជាតិដែលបានប្រកាសថា រដ្ឋាភិបាលកូរ៉េខាងជើងបានសម្រេច​ហាម ពលរដ្ឋ ម៉ាឡេស៊ី ទាំងអស់ចាកចេញពីពីកូរ៉េខាងជើង រហូតដល់មានការដោះស្រាយ លើបញ្ហាពលរដ្ឋកូរ៉េខាងជើងមួយរូបគឺ គីមជុងណាម ត្រូវគេធ្វើឃាតត្រូវបានដោះស្រាយឲ្យបានសមស្របបំផុត​។

កូរ៉េខាងជើងបញ្ចាក់ថា ការហាមប្រាមខាងលើ​ គឺបណ្តោះអាសន្នតែប៉ុណ្ណោះ ដើម្បីធានាសុវត្ថភាព​ដល់បណ្តាមន្ត្រីការបរទេស និងពលរដ្ឋកូរ៉េខាងជើង​នៅម៉ាឡេស៊ី  មានសុវត្ថភាព​ ក្នុងពេលទំនាក់ទំនងប្រទេសទាំងពីរកំពុងតែតានតឹង។

សារព័ត៌មាន​ KCNA ​បានផ្សាយថា ច្បាប់ហាមប្រាមចាកចេញពីកូរ៉េខាងជើង សម្រាប់ពលរដ្ឋម៉ាឡេស៊ី  គឺទុកឲ្យមន្ត្រីការទូតនិងពលរដ្ឋ​រស់នៅធ្វើការធម្មតា​។ ទីក្រុងព្យុងយ៉ាងក៏បានបកស្រាយ​ពីហេតុការហាមពលរដ្ឋម៉ាឡេស៊ីចាកចេញពីកូរ៉េខាងជើង​ផងដែរ។

កន្លងមកម៉ាឡេស៊ីបានបណ្តេញអគ្គរដ្ឋទូតកូរ៉េខាងជើង​ចេញពីទីក្រុងកូឡាឡំពួរនៅថ្ងៃ ទី​៦ ខែមីនា ។ចំណែកកូរ៉េខាងជើងវិញក៏បានបណ្តេញអគ្គរដ្ឋទូតម៉ាឡេស៊ី​ចេញពីទីក្រុងព្យុងយ៉ាងមុនម៉ោង​១០ព្រឹកថ្ងៃ ទី៧ ខែ​មីនា។

ជាមួយនិងការហាមប្រាមពលរដ្ឋម៉ាឡេស៊ីចាកចេញពីកូរ៉េខាងជើង ត្រូវបានក្រុមអ្នកវិភាគលើកឡើងថា គឺជាការចាប់ជំរិត និងជាគំនៀបការទូត របស់កូរ៉េខាងជើង ក្នុងការចាប់យកពលរដ្ឋប្រទេសដទៃធ្វើជាចំណាប់ខ្មាំង​ក្នុងការចរចារ ទៅលើបញ្ហាអ្វីមួយនោះ។

សកម្មភាពបែបនេះបង្ករក្តីបារម្ភកាន់តែខ្លាំងឡើង​ថែមទៀត ដោយមិនដឹងថា​ពលរដ្ឋទាំងនោះអាចត្រូវកូរ៉េខាងជើងចាប់ខ្លួនដែរឬទេ? ពេលនេះ​មិនទាន់មានតួលេខស្តីពីពលរដ្ឋម៉ាឡេស៊ី ប៉ុន្មានអ្នកនៅលើទឹកដីកូរ៉េខាងជើងនោះដែរ។

ម៉ាឡេស៊ី​ហាមពលរដ្ឋកូរ៉េខាងជើង​ចាកចេញពីម៉ាឡេស៊ី ជាការសងសឹក

ឧប្បនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទសម៉ាឡេស៊ី លោក​ Ahmad Zahid Hamidi ​នៅថ្ងៃទី​៧ ខែ មីនា បានប្រកាស ហាមប្រាំមន្ត្រីការបរទេស​និងពលរដ្ឋកូរ៉េខាងជើង ទាំងនោះដែលកំពុងស្នាក់នៅប្រទេសម៉ាឡេស៊ី ហាចចាកចេញពីប្រទេសនេះជាដាចខាត។

លោក Ahmad Zahid Hamidi បានបញ្ចាក់ថា​ នៅពេលនេះគេមិនទាន់ដឹងពីចំនួនពិតប្រាកដរបស់ពលរដ្ឋកូរ៉េខាងជើងនៅក្នុងប្រទេសម៉ាឡេស៊ីនៅឡើយ ។​តាមសារព័ត៌មាន​ AFP បានផ្សាយថា​ សហគមន៍ជនជាតិកូរ៉េខាងជើង នៅក្នុងប្រទេសម៉ាឡេស៊ីប្រមាណ​១ពាន់នាក់​។

ក្រោយពេលដែល កូរ៉េខាងជើង បានប្រកាសហាមពលរដ្ឋម៉ាឡេស៊ី​ចាកចេញពីប្រទេសកូរ៉េខាងជើង ។ក្នុងពេលដែលស្ថានភាពទំនាក់ទំនង​ប្រទេសទាំងពីកំពុងតែមានភាពតានតឹង មិនទាន់ដោះស្រាយរួចរាល់ ពាក់ព័ន្ធនិងការស្លាប់របស់លោកគីមជុងណាម។ កន្លងមកម៉ាឡេស៊ី​បានលុបចោលការផ្តល់ទិដ្ឋកា​ដល់ពលរដ្ឋកូរ៉េខាងជើងចូលទៅកាន់ប្រទេសម៉ាឡេស៊ី ៕

 

 

Tags:
  • កូរ៉េខាងជើង
  • ពលរដ្ឋ
  • ម៉ាឡេស៊ី
  • ចំណាប់ខ្មាំង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥