MENU
ពលរដ្ឋអីរ៉ងចាប់ផ្តើមបោះឆ្នោត ជ្រើសរើសប្រធានាធិបតីថ្មី
ព័ត៌មានអន្តរជាតិ | ថ្ងៃសុក្រ ទី១៩ ឧសភា ២០១៧, ១៤:២១ | ៤០៦ ដង | ចុចបញ្ចេញមតិ (០)

នៅព្រឹកថ្ងៃទី​១៩ខែឧសភា ពលរដ្ឋអីរ៉ង​ចាប់ផ្តើមទៅបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់ខ្លួន  ដើម្បីបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍន៍ ។

មេដឹកនាំជាន់ខ្ពស់អីរ៉ង  លោក​ Ali Khamenei បានទៅបោះឆ្នោត​ ក្រោយពេលដែល ការិយាល័យបោះឆ្នោតបានបើកទ្វាតែប៉ុន្មាននាទីប៉ុណ្ណោះ គឺនៅវេលាម៉ោង ៨ព្រឹក(ម៉ោង ១០និង ៣០នាទី ម៉ោងកម្ពុងជា)។  មានប្រសាសន៍ទៅកាន់ពលរដ្ឋ លោក​ Khamenei ​បានប្រកាសថា ជោគវាសនាប្រទេសជាតិកំពុងតែស្ថិតនៅលើដៃពលរដ្ឋ​គ្រប់រូប។

កាលពីថ្ងៃទី ២០ខែមេសា គណកម្មធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសពីបេក្ខភាព ប្រធានាធិបតី​៦រូប ដែលមានលក្ខណពេញលេញ​សម្រាប់ប្រគួតប្រជេងនៅក្នុងការបោះឆ្នោត ប្រធានាធិបតីលើកទី ១២នៅក្នុងប្រទេសនេះ។

​ប៉ុន្តែក្រោយមក មានបេក្ខភាព ២រូបបានដកខ្លួនចេញពីការប្រគួតប្រជេង ។ ដូច្នេះពេលនេះមានតែបេក្ខភាព ​៤រូបប៉ុណ្ណោះ ដែលប្រគួតប្រជេងតំណែងប្រធានាធិបតី​​ ក្នុងនោះមានបេក្ខភាព ពីររូបដែលលេខថ្លោជាងគេបំផុត  គឺប្រធានាធិបតី  Hassan Rouhani  និង​លោក​ Ebrahim Raisi មកពីគណបក្សប្រឆាំង។

តាមការស្ទងមតិក្រៅផ្លូវការបានឲ្យដឹងថា ប្រធានាធិបតីរ៉ូហានី កំពុងតែមានប្រៀប ប៉ុន្តែលោកក៏ប្រឈមនិង ឧប្បស័គជាច្រើន​ក្នុងនោះមានបញ្ហាសេដ្ឋកិច្ច ដែលដើរទៅមុខយឺត។

ចំណែកលោក​ Raisi វិញបានច្រានចោល​គោលនយោបាយសេដ្ឋកិច្ចរបស់ប្រធានាធិបតីរ៉ូហានី ​ក៏ដូចជា គោលនយោបាយការបរទេស​ផ្សះផ្សាជាមួយលោកខាងលិច។

ក្នុងពេលជាមួយគ្នានេះ ប្រធានាធិបតីរ៉ូហានី​បានបញ្ចាក់ថា សេដ្ឋកិច្ច អីរ៉ង​បានកែលម្អជាច្រើនក្រោយការបោះឆ្នោតកាលពីឆ្នាំ​២០១៣  ជាមួយគ្នានោះលោកបានអំពាវនាវឲ្យបន្តសហការជាមួយប្រទេសជាដៃគូរដើម្បី អភិវឌ្ឍន៍សេដ្ឋកិច្ចឲ្យកាន់តែប្រសើរឡើងថែមទៀត៕

 

Tags:
  • ពលរដ្ឋ
  • អីរ៉ង
  • ប្រធានាធិបតី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥