MENU
ក្រុមIS ធ្វើឲ្យពលរដ្ឋហ្វីលីពីន រាប់សិបពាន់នាក់ត្រូវភៀសខ្លួន
ព័ត៌មានអន្តរជាតិ | ថ្ងៃព្រហស្បតិ៍ ទី២៥ ឧសភា ២០១៧, ១៨:០២ | ៤៣៤ ដង | ចុចបញ្ចេញមតិ (០)

ភាពចលាចលនៅក្នុងទីក្រុង  Marawi ​កាន់តែធ្ងន់ធ្ងូរពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យពលរដ្ឋ រាប់សិបពាន់នាក់ បានរត់ចេញពីផ្ទះសម្បែងទៅកាន់តំបន់មានសុវត្ថភាព ​ដោយសារតែក្រុមភេរវកម្ម មានភាពជិតជាមួយក្រុមភេរវកម្ម​ IS ដែលដណ្តើមគ្រប់គ្រងទីក្រុងនេះ។

សារព័ត៌មានរ៉យទ័របានផ្សាយថា  ក្រុម​ IS ​ស្ថិតនៅពីក្រោយ​ភាពចលាចលនៅទីក្រុង​ Marawi ​លើកោះ Mindanao ។ ប្រធានាធិបតីហ្វីលីពីន​បានប្រកាស អនុវត្តច្បាប់អាជ្ញាសឹកនៅទីនោះដើម្បីរារាំងក្រុមភេរវកម្ម។

អំពើហឹង្សាក្នុងទីក្រុង  Marawi ​កើតឡើងតាំងពីដើមសប្តាហ៍ ក្រោយពេល​ក្រុម ភេរវកម្មនៅក្នុងតំបន់គឺក្រុម​ Maute បើកការវាយប្រហារទៅលើ កម្លាំងសន្តិសុខ ហើយប្រកាសគ្រប់គ្រងទីក្រុងនោះ ។ ក្រៅ ម៉ៅទេ បានប្រកាស ស្មោះត្រងជាមួយក្រុម  IS ហើយមានបំណងចងបង្កើតទីតាំងគ្រប់គ្រងរបស់ខ្លួននៅក្នុងប្រទេសនេះ។

ខ្មាន់កាំភ្លើង បានដុតបំផ្លាញផ្ទះសម្បែង​ពលរដ្ឋជាច្រើនខ្នង  និងមន្ទីពេទ្យ រំដោះអ្នកទោស បំផ្លាញវិសាសានា គ្រឹស្ត និងសាលារៀន ។ កាលពីយប់ថ្ងៃទី​២៤ខែឧសភា រដ្ឋាភិបាលហ្វីលីពីន បានឲ្យដឹងថា ស្នងការប៉ូលិស នៅទីក្រុងនោះត្រូវបានក្រុម​ IS សម្លាប់។

កម្លាំងប៉ូលិសទាហានត្រូវបានដាក់ពង្រាយនៅទីក្រុង​ Marawi តាមបញ្ចាក បង្កើតច្បាប់អាជ្ញាសឹកនៅទីនោះ។ កម្លាំងទាហានបានបង្កើតទីតាំងត្រួតពិនត្យយ៉ាងតឹងតែងនៅជាយក្រុង ក្នុងពេលដែលពលរដ្ឋរាប់សិបពាន់នាក់នៅក្នុងក្រុង បានរត់ភៀសខ្លួនចេញមកក្រៅ។ សារព័ត៌មានរ៉យទ័របានដកស្រងសម្តីមន្ត្រី មួយរូបនៅទីក្រុង​Marawi បញ្ចាក់ថា បច្ចុប្បន្ន ទីក្រុង នេះមិនខុសអ្វីពីទីក្រុងខ្មោចឡើយ។

ពលរដ្ឋនៅដែលបានរត់ចេញពីទីក្រុងបានឲ្យដឹងថា ក្រុមភេរវកម្ម ដែលគ្រប់គ្រងនៅទីក្រុងនោះ យកប្រជាជនធ្វើជារនាំការពារគ្រាប់ឲ្យពួគគេ​ ហើយគំរាមសម្លាប់ពលរដ្ឋជាចំណាប់ខ្មាំងប្រសិនបើរដ្ឋាភិបាលមិនដកទាហានចេញពីទីក្រុងនោះទេ។

ប្រធានាធិបតីហ្វីលីពីនលោក​  Duterte បានចេញបញ្ចាក់អនុវត្តច្បាប់អាជ្ញាសឹកនៅលើកោះ​ Mindanao ហើយអាចអូសបន្លាយរយៈពេល​១ឆ្នាំ​ ។មិនតែប៉ុណ្ណោះលោកក៏បានឡើងគម្រោង អនុវត្តបែបនេះនៅតំបន់ ក្បែរនោះផងដែរ។លោកឌូទើរទេ​បង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដោយក្រុមជ្រុលនិយមនៅទីនោះ ដាក់ទងរបស់ក្រុម​ IS នៅទីក្រុង Marawi

លោកឌូទើរទេ បញ្ចាក់ថា​«ខ្ញុំបានត្រៀមលក្ខណ  ក្រោយពេលមានវត្តមានទងក្រុម​ IS ​បង្ហាញខ្លួននៅលើទឹកដីនេះ ហើយរដ្ឋាភិបាលនឹងបញ្ចប់ស្ថានភាព​នេះ។ប៉ុន្តេលោកមិនអាច ភ្នាល់ជាមួយក្រុមភេរវកម្ម​ IS នេះឡើយដោយសារតែពួកគេមាននៅគ្រប់ទីកន្លែង»

លោកឌូទើរទេសបានបញ្ចាប់ដំណើរទស្សនកិច្ចរុស្ស៊ីមុនពេលកំណត់ វិលទ្រឡបមកកាន់ប្រទេសវិញដើម្បីដោះស្រាយស្ថានភាព ក្រោយពេលក្រុម​ IS ប្រកាសគ្រប់គ្រង ទីក្រុង​ Marawi

អ្នកនាំពាក្យកម្លាំងទាហាន​ហ្វីលីពីនបានឲ្យដឹងថា មកទលពេលនេះមានទាហាន​១៣នាក់ស្លាប់​ ចំណែកក្រុមភេរវកម្មវិញ​ ក៏ត្រូវទាហានសម្លាប់ជាច្រើននាក់ផងដែរ។ កាលពីថ្ងៃ ទី​២៤ ខែឧសភា ក្រសួងមហាផ្ទៃហ្វីលីពីនបានឲ្យដឹងថា ក្រុមខ្មាន់កាំភ្លើង ម៉ៅទេ បានវាយប្រហារ រំដោះអ្នកទោស​១០៧នាក់នៅទីក្រុង Marawi

 

 

Tags:
  • ក្រុមIS
  • ហ្វីលីពីន
  • ពលរដ្ឋ
  • ភៀសខ្លួន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥