MENU
រឿង "ទឹកចិត្តម្តាយសម័យថ្មី" ពិតជាអស្ចារ្យ មើលហើយពិតជាទប់ទឹកភ្នែកយំអាណិតម្តាយ
សិល្បៈនិងកំសាន្ត | ថ្ងៃព្រហស្បតិ៍ ទី០២ មីនា ២០១៧, ១០:៤៣ | ៣,៤០៦ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ ​ការទន្ទឹងរង់ចាំក្នុងការតាមដានស្នាដៃតារាសម្តែងល្បីល្បាញជាច្រើនដួងបានមកដល់ហើយអ្នកទស្សនាដែលរង់ចាំកន្លងមកក៍លេចរូបរាងឡើងដែរ។

រឿង«ទឹកចិត្តម្តាយសម័យថ្មី»បានដាក់សម្ពោធជាផ្លូវកាកាលពីល្ងាចថ្ងៃទី១ មិនា ឆ្នាំ២០១៧ នារោងក្នុងមេជើសុីណើភ្លិចបាយសែលកាតស្ថិតនៅក្នុងបរិវេណផ្សារទំនើបអុីអនម៉លរាជធានីភ្នំពេញ។នាឱកានោះមានវត្តមានរដ្ឋមន្ត្រីក្រសួងព័ត៌មានខៀវ កាញារិទ្ឋម្ចាស់ផលិតកម្មថោនក្រុមការងារផលិតម្មតារាសម្តែងក្នុងសាច់រឿងព្រមទាំងភ្ញៀវកិត្តយសជាច្រើនរូបទៀតផងដែរ។ស្នាដៃថ្មីប្រចាំឆ្នាំមានតារា៤ជំនាន់ចូលរួមបង្ហាញពីសមត្ថភាពព្រមទាំងការទាក់ទាញព្រោះល្បីថាបង្កប់អត្ថន័យកម្សត់អប់រំរហូតអ្នកទស្សនាយំទាំងកំពុងទស្សនារឿងដែលឆ្លុះបញ្ចាំងពីអ្នកម្តាយ។

ទំហំនៃទឹកចិត្តអ្នកម្តាយពិតជាមិនអាចកាត់ថ្លៃបានមែន ម្តាយសុខចិត្តរ៉ែកពន់គ្រប់យ៉ាង ម្តាយសុខចិត្ត ទទួលបាប គ្រប់យ៉ាង ជំនួសកូន អត្ថន័យទាំងអស់ នឹងដាក់បញ្ចាំងគ្រប់រោងកុននៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ក្នុងខ្សែភាពយន្ត រឿង "ទឹកចិត្តម្តាយសម័យថ្មី" ដោយចង់បញ្ជាក់ពីក្តីទុក្ខព្រួយអ្នកម្តាយគ្រប់រូប មានដូចជា ៖ ទឹកចិត្តអ្នកម្តាយ ក្នុងគ្រួសារ ត្រកូលអ្នកមាន។ ទឹកចិត្តអ្នកម្តាយក្នុងគ្រួសារមធ្យម។ ទឹកចិត្តអ្នកម្តាយក្នុងគ្រួសារត្រកូលអ្នកក្រ។ ទោះបីជាស្ថិតក្នុងជីវភាព បែបណា ក៏ដោយ ម្តាយសុទ្ធតែមានទឹកចិត្តអាណិតស្រលាញ់កូន ដូចគ្នាទាំងអស់។

រឿង ទឹកចិត្តម្ដាយសម័យថ្មី  ទាំងកំសត់ គ្រប់រស់ជាតិ ដែលកើតមានជាក់ស្តែងក្នុងសង្គម បានសម្រិតសម្រាំង ជាពិសេស សម្រាប់ទស្សនិកជន ដោយស្នាដៃផលិតករ និងអ្នកដឹកនាំរឿងដ៏ឆ្នើមគឺអ្នកស្រី ពាន់ ភួងបុប្ផា ដែលជាខ្សែភាពយន្ត ខ្នាតធំ កម្រិត 4.5K លំដាប់អន្តរជាតិ គ្រប់រោងភាពយន្តទំនើបក្នុងរាជធានីភ្នំពេញ។

ចំណែកទស្សនិជនដែលត្រៀមចូលទស្សនាខ្សែរភាពយន្តខ្នាតធំនេះវិញ អ្នកខ្លះថា «ចាំដាក់កន្សែងទៅតែម្តងទៅ ខ្ជិលទិញក្រដាស» «ត្រៀមចិត្តសម្រាប់យំម៉ង» «មិនបាច់ទេ ថាតួមិនទាន់យំផង ឯងក្រៅហូរទឹកភ្នែកបាត់»។ «គ្រាន់តែមើល trailer ចង់យំបាត់ហើយ» ខ្លះទៀតថា «មើលទៅទំនងល្អមើលហើយមានន័យទៀតចាំឆ្លៀតនាំកូនទៅមើលដែរហើយ» «អ្នកស្រីស្វែង សុជាតា សម្តែងសមខ្លាំងណាស់ ចេញគាត់មក ទឹកភ្នែកហូរ ទប់មិនជាប់» «ទៅមើលយក កន្សែង ទៅអោយហើយ» «ដឹងតែទៅមើលហើយគាំទ្រពេញទំហឹង»។ 

ក្នុងខ្សែភាពយន្តដែលនិយាយ ពីរឿងមួយចំនួន កើតមានជាក់ស្តែងក្នុងសង្គម បច្ចុប្បន្នមួយនេះ ចូលរួមសម្ដែងដោយ៖ អ្នកស្រី អម្ពរ ទេវី,អ្នកនាង ស៊ឹម សូលីកា, អ្នកនាង ស្វែង សុជាតា, អ្នកនាង សុខ សុម៉ាវតី កញ្ញា ឌុច លីដា លោក ទេព រិន្ធដារ៉ូ លោក មាស យិតឧស្សាហ៍ លោកប៊ុត សារ៉ាវុធ តារាកិត្តិយស៖ អ្នកស្រី ឌី សាវ៉េត និងតារាប្រុសស្រី ជាច្រើន រូបទៀត។

បើចង់ជ្រាបកាន់តែច្បាស់ នូវដំណើររឿង ដែលជាស្នាដៃរបស់ខ្មែរ និងចូលរួមគាំទ្រវិស័យ ភាពយន្តខ្មែរ សូមទស្សនា ខ្សែភាពយន្តនេះ នៅរោងភាពយន្ត ម៉េជើរ ស៊ីនេផ្លេច បាយសែលខាត៕                       

Tags:
  • ទឹកចិត្តម្តាយ
  • អស្ចារ្យ
  • អាណិតម្តាយ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥