MENU
សឿន ផាភួង ស្លន់ស្លោរឿងបង្កើតស្នេហ៍ក្លែងក្លាយ
សិល្បៈនិងកំសាន្ត | ថ្ងៃអាទិត្យ ទី២១ ឧសភា ២០១៧, ០៨:៥០ | ១,៣៣៣ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  តារាសម្តែងដែលឧស្សាហ៍មានវត្តមានសម្តែងប្រចាំក្នុងផលិតកម្មមហាហង្សកញ្ញាសឿន ផាភួងហាក់មានការព្រួយចិត្តជាខ្លាំងក្នុងពេលដែលនាងបានបង្កើតទំនាក់ទំនងជាមួយតារាសម្តែងរាងសង្ហាយុទ្ឋ ឋានៈធ្វើឲ្យមហាជនយល់ច្រឡំធំតែម្តង។ម្ល៉ោះហើយរវាងនាងនិងលោកយុទ្ឋ ឋានៈជាមិត្តភាពជិតដិតហើយស្រីស្អាតរូបនេះកំពុងតែខ្លាចស្នេហាក្លែងក្លាយមួយនេះកាន់តែរីកសាយឡើងៗណាស់។ 

កញ្ញាផាភួងបានយល់ឃើញបែបនេះក្នុងពេលដែលលោកយុទ្ឋ ឋានៈហាក់បែរចិត្តទោទន់មករកភាពរួមចិត្តរួមថ្លើមបង្កើតជាគូស្នេហ៍មែនទែននៅពេលដែលនាងបានបង្កើតភាពស្និតស្នាលជាមួយនោះទើបធ្វើឲ្យនាងយល់ថាក្លាយលោកឋានៈស្នេហ៍មែនទែនធ្វើឲ្យមនុស្សដែលចង់ស្រឡាញ់នាងខ្លះគេមិនហ៊ាននៅជិតឬតាមដានចិត្តគំនិតនាង។កាន់តែធ្ងន់នោះលោកយុទ្ឋ ឋានៈរមែងបញ្ចេញសារបង្ហោះនៅលើបណ្តាញហ្វេសបុកជាញឹកញាប់ទាក់ទិននិងអត្ថន័យស្នេហាពេញហ្វេសបុករបស់លោកទើបផាផួងតែងតែប្រាប់កុំលែងពាក្យអីស៊ីជម្រៅត្រាម៉ាពេញហ្នឹងពេកព្រោះអ្នកសិល្បៈគេឆ្ងល់និងសួរនាំណាស់ខ្លាចគេថាមែនទែន។ 

តារាសម្តែងសឿន ផាភួងដែលកំពុងមានទីផ្សារសម្តែងទាំងរឿងភាគនិងដុំបន្តគ្នាសឿន ផាភួងបានបញ្ជាក់ឲ្យដឹងថារវាងនាងនិងលោកយុទ្ឋ ឋានៈកាន់តែធ្ងន់រឿងគេយល់ខុសថាស្រឡាញ់គ្នាខ្លាំងនៅក្រៅឆាកសម្តែងហើយព្រោះនាងនិយមថតរូបជាមួយពេលមានកម្មវិធីដែលមកពីយល់ថានេះជាមិត្តភក្តិក្នុងសិល្បៈប៉ុណ្ណោះ។

នាងថាស្របពេលផ្ទុះព័ត៌មានស្នេហាជាមួយគ្នាកាន់តែមានការសួរនាំនាងជាបន្តបន្ទាប់ថានាងស្រឡាញ់ឋានៈពិតមែនឬអត់តែធាតុពិតនាងអត់ស្អប់គាត់ទេគ្រាន់តែរាប់អានជាមិត្តភាពអត់គិតដល់ចំនុចគូសង្សារអ្វីដូចអ្នកសិល្បៈយល់ឃើញឬមហាជនយល់កន្លងមកឡើយ។នាងចង់ពបញ្ជាក់ពេលនេះតែម្តងទៅកុំឲ្យមានការភ័នច្រឡំហើយលោកឋានៈក៍គាត់អាចដឹងដែរថារវាងនាងនិងគាត់បែបណាព្រោះខ្ញុំឧស្សាហ៍និយាយប្រាប់ញឹកញាប់ដែរថាកុំឲ្យបង្ហោះពាក្យណាស៊ីអារម្មណ៍ពេកនាំឲ្យគេគិតថាចឹងធាត់ពិតអត់ទេ។

តារារូបនេះបន្តថាខ្ញុំមិនប្រកាន់ការថតរូបលេងជាមួយគ្នានោះទេព្រោះយើងសិល្បៈដូចគ្នាហើយនាងក៍ប្រាប់មហាជនផងដែរថាបុរសដែលជាគូស្នេហ៍របស់នាងក្នុងចិត្តនាងស្រឡាញ់តែបុរសណាមានវ័យបងនាង៥ទៅ៦ឆ្នាំប៉ុណ្ណោះអត់ចង់បានក្មេងជាងនាងឡើយហើយពេលនេះនាងមិនចង់ឲ្យមានការខុសទៅៗខ្លាចមានអ្នកស្រឡាញ់នាងគាត់អន់ចិត្តឬមិនហ៊ានមើលចិត្តនាងព្រោះតែការស្និតគ្នាកន្លងមកនេះ។យ៉ាងណានាងរំពឹងថាលោកយុទ្ឋ ឋានៈពិតជាយល់ពីចំនុចដែលនាងលើកឡើងទាំងអស់នេះយើងអាចរាប់គ្នាមិត្តភាពស្នេហាអត់អាចចំអន់ពីមនុស្សជុំវិញខ្លួនបានឡើយនេះជាការយល់ឃើញរបស់នាងប៉ុណ្ណោះសង្ឃឹមថាលោកពិតជាមិនអន់ចិត្តដែលនាងសារភាពបែបនេះ។គេនៅមិនទាន់ដឹងថាតើអារម្មណ៍លោកយុទ្ឋ ឋានៈមានការយល់ជ្រាបនិងសម្តែងការអន់ចិត្តបែបណានោះទេនៅពេលកញ្ញាសឿន ផាភួងទម្លាយចំនុចទាំងនេះចេញមកយ៉ាងណាសង្ឃឹមលោកពិតជារកបានអ្នកថ្មីផ្សេងទៀតព្រោះស្នេហាអត់អាចបង្ខំឡើយ។                                                   

Tags:
  • សឿន ផាភួង
  • ស្លន់ស្លោ
  • ក្លែងក្លាយ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥