MENU
លី ម៉ារីណា បានតំណែងរឿងភាគ ម្តងទៀតក្រោយបាត់មុខ
សិល្បៈនិងកំសាន្ត | ថ្ងៃអង្គារ ទី២៣ ឧសភា ២០១៧, ០៨:៣២ | ១,៣៩៦ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  តារាម៉ូដែលនិងសម្តែងដ៍មានប្រជាប្រិយភាពអ្នកនាហលី ម៉ារីណាដែលកន្លងមកបានប្រកាសថាលាឈប់សិល្បៈបានត្រឡប់មកវិញដើម្បីកសាងស្នាដៃសិល្បៈឡើងវិញតាមការចង់បានរបស់អ្នកគាំទ្រ។ក្រោយផលិតករដឹងថាម៉ារីណាអាចថតកុនវិញហើយនោះអ្នកនាងទើបតែទទួលសម្តែងរឿងភាគរបស់ផលិតកម្មមួយដោយរំពឹងថាប្រជាប្រិយភាពនឹងត្រដែតឡើងដូចមុន។

ការដែលតារាសាច់សខ្ចីដូចសំឡីលី ម៉ារីណាមានមុខមាត់ចូលសិល្បៈវិញនេះគឺត្រូវអ្នកនាងធ្វើការចរចារជាមួយស្វាមីអស់ជាច្រើនសារទំរាំស្វាមីមានការឯកភាពនិងយល់ព្រមបើកភ្លើងខៀវឡើងវិញដើម្បីច្បាមសិល្បៈទីដែលអ្នកនាងស្រឡាញ់និងមានប្រវត្តិតស៊ូយ៉ាងទំរាំជះពន្លឺឆ្វាចល្បីពេញប្រទេសបាន។

អ្នកនាងលី ម៉ារីណាបានប្រាប់ថាទំរាំតែត្រូវបានមានមុខចេញដម្តែងឡើងវិញនាងត្រូវបានសុំការអនុញ្ញាតិពីស្វាមីច្រើងដងមកហើយក្រោយពីមកស្រុកខ្មែរវិញ។អ្នកនាងថាការសម្តែងរបស់នាងមិនចេញមុខច្រើនទេហើយរឿងដែលសម្តែងក៍មើលទៅទាក់ទាញបង្កប់ខ្លឹមសារអប់រំសង្គមច្រើនគឺនាងហាក់ចង់សម្តែង។យ៉ាងណាអ្នកនាងអះអាងថាទទួលថតរឿងភាគឲផលិតកម្មមូយផ្សាយនៅលើកញ្ចក់ទូរទស្សន៍ធំមួយ។ ប៉ុន្តែចំណងជើងអ្វីផលិតកម្មណាទូរទស្សន៍ណានាងសុំលាក់សិនទុកឲបងប្អូនរង់ចាំតាមដានដើម្បីភ្ញាក់ផ្អើល។អ្នកនាងយល់ថាខានសម្តែងយូរនាងនឹងខំសម្តែងឲល្អដើម្បីបានសាងស្នាដៃប្រជាប្រិយភាពឡើងវិញ។អ្វីដែលនាងរំភើបគែអរគុណដល់ស្វាមីនាងដែលបានឯកភាពយល់ព្រមទទួលឲនាងបានចូលសិល្បៈឡើងវិញតាមចិត្តប្រពន្ឋដោយដឹងថានាងស្រឡាញ់សិល្បៈដោយមិនអាចចោលនិងបោះបង់បានឡើយ។

គួររំលឹកផងដែរថាចាប់តាំងពីអ្នកនាងលី ម៉ារីណាវិលមកកម្ពុជាវិញអ្នកនាងរមែងតែងតែបង្ហាញសកម្មភាពជួយកិច្ចការសង្គមជាច្រើនតាមរយៈការងារមនុស្សធម៌ជាមួយសមាគមនានាជាមួយក្រុមតារារួមអាជីព។ជាពិសេសការងារផ្នែកជួយពេទ្យគន្ឋបុប្ឋាអ្នកនាងពេញចិត្តចូលរួមដោយមិននឿយហត់ឡើយ។អ្នកនាងថាសិល្បៈករត្រូវចេះបង្ហាញទង្វើល្អក្នុងសង្គមតាមតែអាចធ្វើបានមិនចាំបាច់មានប្រាក់កម្រៃទើបធ្វើបានការងារស្ម័គ្រចិត្តជូយសង្គមគឺផ្តល់តម្លៃនិងកិត្តិយសណាស់សម្រាប់តារាសម្តែងនីមួយៗ។                                               

Tags:
  • លី ម៉ារីណា
  • តំណែង
  • បាត់មុខ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥