MENU
រឿងខ្នាតធំ «នាងនាថបាត់ដំបង» ប្តូរទិសបញ្ចាំងតាមរោងកុនចាប់ពីថ្ងៃទី៨ មិថុនា ឆ្នាំ២០១៧
សិល្បៈនិងកំសាន្ត | ថ្ងៃអាទិត្យ ទី០៤ មិថុនា ២០១៧, ០៨:៣៨ | ១,០៦៤ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ភាពយន្តរឿង «នាងនាថបាត់ដំបង»  ក្រោយពីបានចេញTrailer មិនទាន់បានប៉ុន្មានផង គឺទទួលបានការគាំទ្រ ខ្លាំងពីសំណាក់ទស្សនិកជន ដោយចង់ឲ្យភាពយន្តនេះ ដាក់បញ្ចាំងឆាប់ៗ នៅតាមរោងកុន ព្រោះថាភាពយន្តនេះនេះគឺមានការ ចូលរួមសម្តែងពីតួល្បីៗ ចាយទុនផលិតច្រើន និងដឹកនាំសម្តែង ពីផលិតករថៃ ថែមទៀត ដូច្នេះហើយទើបតំណាងទូរទស្សន៍ថៃ សម្រេចដាក់បញ្ចាំង ជាភាពយន្តខ្នាតធំតែម្ដងក្នុងរោងភាពយន្ត។

តំណាងប៉ុស្ដិ៍លេខ៥និយាយប្រាប់ Looking TODAY ថា ខ្លួននឹកកន្ទ្រាក់អារម្មណ៍អ្នកគាំទ្រ តាមរយ:រោងកុនជាមុនសិន ទើបដាក់បញ្ចាំងជារឿងភាគ នៅលើកញ្ចក់ទូរទស្សន៍។ រឿង នេះត្រូវបានផលិតយ៉ាងសម្រិតសម្រាំង តាមលំនាំរឿងព្រេងនាងនាថ នៅបាត់ដំបង ដោយខាងផលិតករថៃបានអះអាងថា គឺមានរសជាតិប្លែក បើធៀបនឹងរឿងនាថ ដែលធ្លាប់ផលិតកន្លងមក។

ផលិតករប៉ុស្ដិ៍លេខ៥បានអះអាងថា ខ្លួននឹងធ្វើពិធីសម្ពោធនៅថ្ងៃទី៦ មិថុនា ខាងមុខ ដោយការដាក់បញ្ចាំងលក់សំបុត្រ នឹងធ្វើនៅថ្ងៃទី៨ មិថុនា បន្ទាប់គ្នា។

ដូច្នេះចង់ដឹងថា Trailer«នាងនាថបាត់ដំបង» ល្អមើលកម្រឹតណា ទស្សនាវីដេអូដូចតទៅ ខុសពីការផ្ដល់សម្ភាសន៍ដែលថាភាពយន្តរឿង«នាងនាថបាត់ដំបង»នឹងមានតែរឿងភាគសម្រាប់ដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ពេលនេះតំណាងទូរទស្សន៍ថៃបានអះអាងថាដោយសារតែខ្សែរឿងនេះចំណាយទុនថតអស់ច្រើន ហើយផលិតករដែលជាអ្នកដឹកនាំសម្ដែងក៏សុទ្ធតែជាផលិតករថៃទៀត ទើបសម្រេចដាក់បញ្ចាំងជាភាពយន្តខ្នាតធំតែម្ដងក្នុងរោងភាពយន្ត។ តំណាងប៉ុស្ដិ៍លេខ៥និយាយថាខ្លួននឹកកន្ទ្រាក់អារម្មណ៍អ្នកគាំទ្រតាមរយ:រោងកុនជាមុនសិន ទើបដាក់បញ្ចាំងជារឿងភាគនៅលើកញ្ចក់ទូរទស្សន៍។ រឿងនេះត្រូវបានផលិតយ៉ាងសម្រិតសម្រាំង តាមលំនាំរឿងព្រេងនាងនាថនៅបាត់ដំបង ដោយខាងផលិតករថៃបានអះអាងថាគឺមានរសជាតិប្លែក បើធៀបនឹងរឿងនាថដែលធ្លាប់ផលិតកន្លងមក។ ជាក់ស្ដែងសូម្បីតែ Trailer ដែលបានបង្ហោះឡើង ក៏ទទួលបានការចាប់អារម្មណ៍ច្រើនដែរ អញ្ចឹងហើយជាមុខមាត់ និងជាក្រេឌីតធំមួយរបស់កញ្ញានី មុន្នីនាថ ដែលបានសម្ដែងរឿងនេះ។ ផលិតករប៉ុស្ដិ៍លេខ៥បានអះអាងថាខ្លួននឹងធ្វើពិធីសម្ពោធនៅថ្ងៃទី៦ មិថុនា ខាងមុខ ដោយការដាក់បញ្ចាំងលក់សំបុត្រនឹងធ្វើនៅថ្ងៃទី៨ មិថុនា បន្ទាប់គ្នា។     

Tags:
  • រឿងខ្នាតធំ
  • បញ្ចាំង
  • រោងកុន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥