MENU
រូបស្រើបស្រាលតារាស្រី ណាថាយ៉ា ជាមួយមេកើយកំពុងផ្ទុះក្នុងរឿងស្នេហា
សិល្បៈនិងកំសាន្ត | ថ្ងៃសៅរ៍ ទី០៣ មិថុនា ២០១៧, ០៩:១៥ | ២,០២៦ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  មើលរូបស្អុិតផ្អិបគ្នាបែបនេះហាក់កាន់តែកញ្ជ្រោលខ្លាំងហើយនៅពេលកើតជាចម្ងល់ថារវាងតារាសម្តែងរះថ្មីនិងថៅកែផលិតកម្មបដិហារ្យដែលរួមសម្តែងជាមួយគ្នា។យ៉ាងណាមិញការធ្លាយរូបភាពបែបនេះបានការចាប់អារម្មណ៍របស់មហាជនហើយក៍ចង់ដឹងថាពួកគេបកស្រាយបែបណាដែរ។

គេមិនដឹងថាទំនាក់ទំនងខាងក្រៅសិល្បៈរវាងតារាសម្ដែងនាង ណាថាយ៉ា និងម្ចាស់ផលិតកម្មបដិហារ្យមានកម្រិតស៊ីជម្រៅបែបណានោះទេប៉ុន្តែយោងតាមរូបថតប៉ុន្មានសន្លឹកដែលទើបឃើញបែកធ្លាយ គឺមានការសង្ស័យថាអ្នកទាំងពីរមានទំនាក់ទំនងខុសប្លែក ដែលធ្វើអោយមានការជជីកដេញដោលក្នុងរង្វង់សិល្បៈ។ យ៉ាងណាក៏ដោយភាគីខាងប្រុសបានចេញមុខអះអាងថានោះមិនមែនជារូបដូចអ្វីដែលមានការយល់ច្រលំនោះឡើយ។

ឆ្លើយតបនឹងការបែកធ្លាយរូបថតជាច្រើនសន្លឹក ដែលតារាសម្ដែងស្រីនាង ណាថាយ៉ា និងលោកស៊ុម ភារិន ម្ចាស់ផលិតកម្មបដិហារ្យ កៀកកើយគ្នានៅទីតាំងមាត់ជ្រោះ ដែលធ្វើអោយម្នាក់ៗយល់ថាជារូបភាពឆ្លុះបញ្ចាំងពីទំនាក់ទំនងខុសប្លែក លោកស៊ុម ភារិននិយាយថា នោះជារូបភាពក្នុងការសម្ដែងតែប៉ុណ្ណោះ។ លោកថាតារាសម្ដែងស៊ិចស៊ី នាងណាថាយ៉ា ត្រូវបានជ្រើសអោយសម្ដែងជាតួឆ្នាស់ និងស៊ិចស៊ីក្នុងរឿង«រាជិនី»ដែលគ្រោងនឹងដាក់បញ្ចាំងនៅតាមរោងកុនក្នុងពេលខាងមុខ ហើយដោយក្នុងរឿងនោះលោកក៏បានរួមសម្ដែងជាតួអង្គមួយមានទំនាក់ទំនងស្នេហាជាមួយនាងផង ទើបលោក និងនាង ត្រូវសម្ដែងឈុតរួមស្នេហ៍នៅឯមាត់ជ្រោះ ដែលរូបនោះក្រោយការបែកធ្លាយមានការយល់ច្រលំ។

លោកថារូបថតដែលត្រូវគេបង្ហោះនោះ មិនមែនជារូបភាពកៀកកើយដូចការយល់ច្រលំឡើយ ដោយលោកនៅតែអះអាងថារវាងលោក និងតារាសម្ដែងនាងណាថាយ៉ា មិនលើសពីមេកើយ និងកូនចៅ។ លោកថាគឺជារឿងភាន់ច្រលំសុទ្ធសាធ នៅពេលមានការចែកចាយរូបថតទាំងនោះ ហើយម្នាក់ៗមានការយល់ច្រលំថា តារាសម្ដែងណាថាយ៉ា គឺជានារីដែលមានទំនាក់ទំនងក្រៅឆាកយ៉ាងពិសេសជាមួយខ្លួន។

គួរបញ្ជាក់ដែរថារឿង«រាជិនី»ដែលនឹងដាក់បញ្ចាំងនៅតាមរោងកុងក្នុងពេលខាងមុខសូមបងប្អូនជួយគាំទ្រនិងចង់ដឹងតាមដានថារវាងតួអង្គសម្តែងដែលធ្លាយរូបភាពស្និតបែបនេះសុីជម្រៅបែបណា។ពិសេសបានលើកទឹកចិត្តផលិតកម្មបដិហារ្យដែលតែងតែរកវិធីសាស្ត្រជួយលើកស្ទួយវិស័យភាពយន្តខ្មែរតាំងពីដើមមក។                                                           

Tags:
  • តារាស្រី
  • ណាថាយ៉ា
  • រឿងស្នេហា
ព័ត៌មានស្រដៀង
គ្មានព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥