MENU
ក្រុមកម្មករដឹកត្រីទៅលក់នៅប្រទេសថៃ បានសម្រេចចិត្តបិតច្រកទ្វារព្រំដែនប៉ោយប៉ែតកម្ពុជា.ថៃ ដោយសារខាគយថៃធ្វើហួសហេតុពេក
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី២៣ កុម្ភៈ ២០១៧, ១៣:០៥ | ៤៣៤ ដង | ចុចបញ្ចេញមតិ (០)

បន្ទាយមានជ័យ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា គិតមកដល់ម៉ោង១០ និង៥៥នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះនៅស្ពានព្រំដែនប៉ោយប៉ែតកំពុងមានការកកស្ទះខ្លាំងនៅឡើយ ។

សូមរំលឹកថា កាលពីវេលាម៉ោង៩ និង១៥នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមអ្នករទេះត្រីបានលើកគ្នាបិតស្ពានព្រំដែនកម្ពុជា.ថៃក្រុងប៉ោយប៉ែត ដើម្បីឲ្យខាងភាគីថៃបញ្ចុះតម្លៃភាស៊ីលើខេងត្រីរបស់ពួកគាត់ ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងថា ក្រុមកម្មករបាននាំគ្នាអូសរទេះត្រីត្រឡប់មកវិញដោយខឹងសម្បារយ៉ាងខ្លាំងក៏នាំគ្នាបិតស្ពានព្រំដែនតែម្តង ដោយនាំគ្នានិយាយថា ខាងថៃនៅតែបន្តទារថ្លៃក្នុង១ខេង១៥០០បាត(ប្រាក់ថៃ)ដូចដើម ។ ទោះជាយ៉ាងក៏ដោយខាងផ្លូវថ្មើរជើងទាំងសងខាងស្ពានព្រំដែន អ្នកដំណើរជាតិ និងអន្តរជាតិ ធ្វើដំណើរទៅមកជាលក្ខណៈធម្មតាទេ ។

សូមបញ្ជាក់ថា ក្រុមអាជីវករនាំត្រីទៅថៃបាននាំគ្នាខឹងសម្បារយ៉ាងខ្លាំងដែលគយថៃទារភាស៊ីឡើងថ្លៃជាបន្តបន្ទាប់តាមអំពើចិត្ត ។ ក្រុមអាជីវករនិយាយថាតម្លៃដំបូងក្នុង១ខេងសណ្ដោងដែលមានត្រីរ៉ស់ជាង១០០គីឡូក្រាម គយថៃទារភាស៊ីត្រឹមតែ៣៨០បាតប៉ុណ្ណោះ លុះមកដល់ថ្ងៃនេះ ខាងគយថៃទារ១ខេងដល់រហូត១៥០០បាតពួកគាត់ក៏ដែរតែខាងគយថៃតម្រូវអោយថ្លឹងលើជញ្ជីងទៅវិញទើបធ្វើឲ្យពួកគាត់ពិបាកក្នុងការប្រកបរកស៊ីត្រីហើយណាមួយទៀតខាងគយថៃឡើងថ្លៃហួសហេតុពេកទើបពួកគាតហ៊ាន់ដាច់ចិត្ត។

Tags:
  • ក្រុមកម្មករ
  • ប្រទេសថៃ
  • ច្រកទ្វារ
  • ព្រំដែន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥