MENU
សមត្ថកិច្ចចុះពិនិត្យការដ្ឋានបាញ់ថ្មនិង កិនថ្មមួយកន្លែងក្បែរព្រំដែនសង្ស័យថា ធ្វើតវ៉ាប៉ះពាល់ផ្ទះសំបែងនិង បរិស្ថាន
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី២១ មេសា ២០១៧, ១៦:៤០ | ១,១០១ ដង | ចុចបញ្ចេញមតិ (០)

ខេត្តបន្ទាយមានជ័យ៖    លោក  អាត់ ខែម ស្នងការនគបាលខេត្តដឹកនាំកម្លាំងចុះទៅពិនិត្យការដ្ឋានបាញ់ថ្មនិងកិនថ្មមួយកន្លែងក្បែរព្រំដែនកាលពីក្រុមហ៊ុនចិនធ្វើគ្មានការតវ៉ាក្រោយពេលលក់អោយក្រុមហ៊ុនខ្មែរធ្វើតវ៉ាប៉ះពាល់ផ្ទះសំបែងនិងបរិស្ថានកាលពីថ្ងៃទី២០ខែមេសាឆ្នាំ២០១៧ស្ថិតស្រុកម៉ាឡៃ។

លោកស្នងការនគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថាក្រោយពេលដែលទទួលបណ្តឹងពីប្រជាពលរដ្ឋបានចោទប្រកាន់ក្រុមហ៊ុនរបស់លោក យឿម គង់ បានបាញ់ថ្មធ្វើអោយប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ឋមានប្រេះស្រាំ និងធ្លុះធ្លាយដំបូលដោយដុះថ្មបាញ់ និងម៉ាស៊ីនកិនថ្មហុយប៉ះពាល់បរិស្ថានដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្បែរការដ្ឋាន។

លោកបានបញ្ជាក់ថា៖ក្រោយទទួលបណ្តឹងលោកបានដឹកនាំកម្លាំងជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋាននិងម្ចាស់ការដ្ឋាននិងប្រជាពលរដ្ដបានចូលរួមពិនិត្យស្ថានភាពទាំងអស់គ្នាតើផលប៉ះពាល់មានកត្តាអ្វីខ្លះដែលប្រជាពលរដ្ឋថាប៉ះពាល់។ក្រោយពេលចុះពិនិត្យឃើញថា៖ការដ្ឋាននេះជាការដ្ឋានចាស់របស់ក្រុមហ៊ុនចិនដែលធ្វើសម្រាប់កសាងផ្លូវរួចរាល់ហើយលក់អោយក្រុមហ៊ុនលោក យឿម គង់។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានបញ្ជាក់ថា៖ការដ្ឋាននេះកាលពីក្រុមហ៊ុនចិននៅធ្វើមិនដែលមានប្រជាពលរដ្ឋណាមួយប្តឹងតវ៉ាឡើយរហូតកសាងផ្លូវរួចរាល់ហើយលក់អោយក្រុមហ៊ុនលោក យឿម គង់ ចាប់ផ្តើមដំណើរការដ្ឋានបាញ់ថ្មនិងកិនថ្មប្រជាពលរដ្ឋនាំគ្នាប្តឹងការដ្ឋានដោយចោទថា៖បាញ់ថ្មប៉ះពាល់ដំបូលនិងប្រេះស្រាំផ្ទះសំបែង ហើយម៉ាស៊ិនកិនថ្មហុយប៉ះពាល់បរិស្ថានទៅវិញ។

លោកបានបញ្ជាក់ថា ក្រោយពេលចុះពិនិត្យឃើញថាប្រជាពលរដ្ឋដែលប្តឹងម្ចាស់ការដ្ឋានមានអ្នកនៅក្រោយខ្នងញ៉ស់ញ៉ង់ប្រជាពលរដ្ឋដើម្បីមានការតវ៉ាកើតឡើងព្រោះការដ្ឋាននេះកាលក្រុមហ៊ុនចិននៅធ្វើគ្មានការតវ៉ាទើបលកើក្រុមហ៊ុនអោយខ្មែរធ្វើប្តឹងតវ៉ាទៅវិញ។ជាក់ស្តែងថាប៉ះពាលដំថ្មនិងប្រេះស្រាំផ្ទះគឺកន្លែងធ្វើការរបស់ក្រុមហ៊ុនមានកុំព្យូរទ័រនិងការិយាល័យថ្មដូចជាគ្មានអ្វីប៉ះពាល់ ហើយប្រជាពលរដ្ឋនៅក្បែរផ្ទះភាគតិចច្រើនជាខ្ទូមចាំចំការប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា មូលហេតុដែលពួកគាត់ប្តឹងតវ៉ាក្រុមហ៊ុនរបស់លោក យឿម គង់ នេះព្រោះក្រោមហ៊ុនមិនគរពសិទ្ធរបស់បងប្អូនប្រជាពលរដ្ឋរស់នៅជិតខាងឡើយដូចបាញ់ថ្មធ្លាក់ដាក់ដំបូលធ្លាយប្រាប់មិនសង និងការបាញ់ផ្ទុះយកថ្មភ្នំគញ័របណ្តាលប៉ះពាល់ផ្ទះបែងប្រជាពលរដ្ឋមានប្រេះស្រាំ ហើយម៉ាស៊ីនកិនថ្មហុយដាក់ផ្ទះប្រជាពលរដ្ឋប៉ះពាល់បរិស្ថាណូមពរសុំអោយក្រសួងរ៉ែថាមលត្រូវបិតអាជ្ញាប័ណ្ណក្រុមហ៊ុនបញ្ឈប់អោយដំណើរការ។

ប្រភពដែលស្និទនឹងតំណាងក្រុមហ៊ុនការដ្ឋានកិនថ្មបានបញ្ជាក់ថា៖ការដ្ឋាននេះមានច្បាប់អនុញ្ញាតមានខេត្តនិងក្រសួងជំនាញហើយការដ្ឋាននេះទិញធ្វើបន្តពីក្រុមហ៊ុនចិនដែលម៉ៅកសាងផ្លូវដែលរួច។កាលពីក្រុមហ៊ុននៅធ្វើដូចជាគ្មានការតវ៉ាក្រោយពេលក្រុមហ៊ុនចិនលក់អោយខ្មែរធ្វើមិនទាន់ដំណើរបានប៉ុន្មានផងប្តឹងថាប៉ះពាល់ផ្ទះសំបែងនិងបរិស្ថានទៅវិញរឿងនេះពិតមានអ្នកនៅក្រោយខ្នងមានការញ៉ស់ញ៉ង់តវ៉ាគឺជាសិទ្ធរបស់បងប្អូនប្រជាពលរដ្ឋ៕                    

Tags:
  • សមត្ថកិច្ច
  • ព្រំដែន
  • សង្ស័យ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥