MENU
ព្រោះតែគ្មានការងារក្នុងស្រុក ពលករខ្មែរនាំគ្នាសម្រុកចេញទៅកាន់ប្រទេសថៃ ក្រោយបុណ្យឆ្នាំខ្មែរ
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី២០ មេសា ២០១៧, ១៨:១៤ | ៥៤២ ដង | ចុចបញ្ចេញមតិ (០)

ខេត្តបន្ទាយមានជ័យ៖  ពលករខ្មែរជាច្រើននាក់ កំពុងសំរុកចេញទៅធ្វើការនៅប្រទេសថៃវិញបន្ទាប់ពីចូលឆ្នាំខ្មែររួចក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយពីចូលឆ្នាំខ្មែររួច ពលរករខ្មែរប្រុសស្រី បានសំរុកចេញទៅប្រទេសថៃជាច្រើនពាន់ៗនាក់ក្នុងមួយថ្ងៃៗដើម្បីទៅរកការងារធ្វើនៅប្រទេសថៃវិញ  អ្នកខ្លះទៅតាមច្រកអន្តរជាតិប៉ោយប៉ែតដោយស្របច្បាប់ អ្នកខ្លះទៀត ទៅតាមច្រករបៀងដោយខុសច្បាប់គឺមានសភាពយ៉ាងគគ្រឹកគគ្រេងផងដែរ។

ជាក់ស្តែងនៅតាមមាត់ច្រកទ្វាអន្តរជាតិប៉ោយប៉ែតមានពលករជាច្រើនដែលកំពុងញាប់ដៃញាប់ជើងបានបំពេញបែបបទចេញទៅប្រទេសថៃ ខ្លះមានលិខិតpast sportខ្លះមានលិខិតស៊ីជំពូដែលចេញដោយអាជ្ញាធរថៃផងដែរដោយស្របច្បាប់។

ក៍ប៉ុន្តែយើងឃើញថាសំរាប់ពលករខ្មែរ មួយចំនួនធំបានលួចទៅធ្វើការ ដោយខុសច្បាប់តាមរយៈមេខ្យល់ញុះញ៉ង់ដែលមានការ  សហការជាមួយសម្ថកិច្ចខិលខូចមួយចំនួនដែលឈរជើងនៅតាមបន្ទាត់ខ្សែរព្រំដែន ជាច្រើនកន្លែងបានលួចបើកច្រកល្បៀងដោយខុសច្បាប់ដើម្បីប្រមូលលុយចូលហោរបៅរបស់ខ្លួនដោយពុំគិតពីច្បាប់ទំម្លាប់មានផលប៉ះពាល់ដល់បងប្អូនពលករទ្បើយ ដោយមន្រ្តីទាំងនោះបានអោយមេខ្យល់ជាអ្នកដើរប្រមូលលុយពីពលករទាំងអស់អោយទៅគេ ។

នេះបើតាមការបញ្ចាក់ពីពលករបានប្រាប់ថា ពួកគាត់ចេញទៅធ្វើនៅប្រទសថៃតាមច្រករបៀងនេះ គឺគាត់បានបង់លុយទៅអោយតាមរយះមេខ្យល់ជាអ្នករត់ការ ក្នុងម្នាក់ត្រូវបង់អស់ប្រាក់ចំនួន ២០០០បាតទៅ៣០០០បាតផងដែរ ដើម្បីធ្វើការឆ្លងទៅធ្វើការនៅថៃ។

សមត្ថកិច្ចជាក់ស្តែងមានការលួចបើច្រកល្បៀងជាច្រើនកន្លែង ដូចជានៅតំបន់ ទំនប់ដាច់ គឺមានការគ្រប់គ្រង ដោយលោកវរះសេនីយ៍ទោ កែវណារិន្ទ មេបញ្ជាការរងវិរះកងការពារព្រំដែន លេខប្រាំរបី(503) ចំណុះអោយយោធភូមិភាគប្រាំ.ដែលស្ថិតនៅ ភូមិជោគជ័យ ហៅ(ណងចាន់)គឺស្ថិត នៅឃុំអូបី ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចបន្តថាអ្នកដែលបានលួចឃុបឃឹតជាមួយមេខ្យល់លួចបើកច្រករវាងដើម្បីប្រមូលលុយពីពលករក្នុងមួយថ្ងៃៗរាប់រយអ្នក មិនតែប៉ុណ្ណោះមានច្រករបៀង ជាច្រើនទៀតដែលបានលួចបើកច្រកដោយខុសច្បាប់ ដូចជានៅច្រក អរប៉(93)ដែលគ្រប់គ្រង់ដោយ( លោកម៉ាប់)នគរបាលវរការពារព្រំដែនគោក៨១៥ និង នៅច្រករបៀងបឹងប៉េង នៅស្រុកម៉ាទ្បៃផងដែរ។                       

Tags:
  • ពលករខ្មែរ
  • ប្រទេសថៃ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥