MENU
នាយករដ្ឋមន្រ្តីកម្ពុជា-ឡាវ ច្រានចោលថាមិនមានការប៉ះទង្គិចគ្នាតាមព្រំដែននោះទេ ការលេចលឺគ្រាន់តែជាពាក្យចរចាមអារាម
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី១១ ឧសភា ២០១៧, ១០:០៦ | ៥៦០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖    សម្តេចហ៊ុនសែនប្រមុខដឹកនាំកម្ពុជានិងនាយកឡាវ ច្រានចោល ពាក្យយចរចាមអារាម ថា មានការ ប៉ះទង្គិចគ្នារវាងកម្ពុជានិងឡាវ នៅតំបន់ព្រំដែនគឺគ្រាន់តែជាការភាន់ច្រលំតែប៉ុណ្ណោះ។

ការលើកឡើងរបស់សម្តេចតេជោនៅក្នុងជំនួប រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាជាមួយ ឯកឧត្តម ថងលួន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ  នៅវិមានសន្តិភាពនារសៀលថ្ងៃទី១០  ឧសភានេះ ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ បានលើកឡើងថា ពាក្យចរចាមអារាមកន្លងមកដែលថា មានការ ប៉ះទង្គិចគ្នារវាងកម្ពុជានិងឡាវ នៅតាមតំបន់ព្រំដែននោះ   គឺពុំមានអ្វីកើតឡើងដូច ពាក្យចរចាមអារាមនោះឡើយ ។

ភាគីទាំងពីរក៍បានអះអាងដូចគ្នាថា កម្ពុជានិងឡាវ សព្វថ្ងៃកំពុងតែមានកិច្ចសហការគ្នាយ៉ាងល្អ ជាពិសេសគណៈកម្មការព្រំដែន គឺកំពុងតែជួបជុំគ្នាធ្វើការងារយ៉ាងរលូន។ រីឯថ្នាក់ដឹកនាំទាំងនៃប្រទេសពីរ នៅពេលនេះដែរ ក៏កំពុងតែព្រមព្រៀងគ្នា ជម្រុញការងារដែលសេសសល់ ដែលបានព្រមព្រៀងគ្នាហើយ ធ្វើយ៉ាងណា ឲ្យមានការវិវឌ្ឍន៍ទៅមុខថែមទៀត និងកំពុងជម្រុញក្នុងការសាងសង់ស្ពាន ឆ្លងកាត់ទន្លេរពៅ នៅតំបន់ព្រំដែនកម្ពុជា-ឡាវ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ឲ្យដឹងថា ឯកឧត្តម នាយករដ្ឋមន្ត្រីឡាវ បាន  លើកឡើងពីការងារ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ ទ្វេរភាគីរវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ ដែលមានកិច្ចសហប្រតិបត្តិការគ្នាល្អ ជាបងប្អូន ហើយអ្វីដែលថ្នាក់ដឹកនាំកំពូល បានចុះហត្ថលេខា ព្រមព្រៀងគ្នាហើយ ការងារទាំងនោះ កំពុងតែដំណើរការ។

គួរបញ្ជាក់យោងតាមសេចក្តីប្រកាសព័ត៌របស់អ្នកនាំពាក្យក្រសួងការពារដែលសារព័ត៍មានបានទទួលនៅថ្ងៃទី៨ខែឧសភាឆ្នាំ២០១៧បានលើកឡើងថាអ្នកនាំពាក្យក្រសួងការពារជាតិសូមប្រកាសនិងច្រានចោលទាំងស្រុងនូវព័ត៌មានផ្សាយតាមវិទ្យុអាស៊ីសេរីកាលពីថ្ងៃទី៤ខែឧសភាឆ្នាំ២០១៧ដែលថាយោធាឡាវបានបន្ថែមកម្លាំងនិងជីកលេនដ្ឋានថ្មីៗតាមខ្សែបន្ទាប់ព្រំដែនត្រង់ចំណុចតំបន់អូរតាង៉ាវ និងអូរតាឡៃ ស្រុងសៀងប៉ាង ខេត្តស្ទឹងត្រែង។

អ្នកនាំពាក្យក្រសួងការពារជាតិបានចាត់ទុកថាព័ត៌មានដែលបានផ្សាយនោះថាជាដំណឹង គ្មានមូលដ្ឋានដែលមានចេតនាញុះញង់ ដែលធ្វើឲ្យមានការភាន់ក្រឡំដល់សារណៈជន មុនពេលលការបោះឆ្នោតឃុំសង្កាត់ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងល្អរវាងប្រទេសជិតខាងទាំងពីរ។

អ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងដោយបញ្ជាក់ថា ”សូមជម្រាបសាធារណជនជ្រាបថាបច្ចុប្បន្នកងយោធពលខេមរភូមិន្នកំពុងតាំងឈេជើងយ៉ាងរឹងមាំតាមបណ្តោយព្រំដែនកម្ពុជាឡាវក៍ដូចជាព្រំដែនជាប់ជាមួយប្រទេសជិតខាងដ៍ទៃទៀតដោយប្រកាន់ខ្ជាប់នូវភារកិច្ចការពារជាតិមាតុភូមិយ៉ាងម៉ឺងម៉ាត់មិនបណ្តោយឲ្យទាហានឡាវឬកងទ័ពប្រទេសណាមួយមកតាំងមូលដ្ឋាននៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដូចការផ្សាយដោយគ្មានមូលដ្ឋានខាងលើនោះឡើយ។

លោកឧត្តមសេនីយត្រី ស្វាយ ញ៉ន មេបញ្ជាការប្រតិបត្តិការសិករងខេត្តស្ទឹងត្រែងបានថ្លែងប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៨ខែឧសភាថា កម្លាំងកងទ័ពឡាវបានដាក់យូរហើយមិនមែនទើបមកទេ។លោកថា ”មិនមានបញ្ហាអ្វីទេយើងកំពុងតែសម្របសម្រួលគ្នាហើយដែរ”។ការងារនេះមិនប៉ះពាល់អីដល់ការបោះឆ្នោតឃុំសង្កាត់យើងនៅពេលខាងមុខនេះទេខណៈដែលយើងបានកំពុងសម្របសម្រួលគ្នា។

លោកមេបញ្ជាការប្រតិបត្តិការសិករងបានអះអាងថាកម្លាំងកងយោធពលខេមរភូមិន្ទបានធ្វើការងារក្នុងការសម្របសម្រួលនិងមិនមានកងទ័ពឡាវថ្មីមកចូលជីកលេនដ្ឋានទេ។លោកថាការលើកឡើងរបស់ក្រសួងការពារជាការត្រឹមត្រូវព្រោះមិនបានវត្តមាននៃកម្លាំងទ័ពឡាវថ្មីមកឈរជើងនៅលើអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជានៅឡើយទ។

អ្នកតាមដានបញ្ហាព្រំដែនបានលើកឡើងថាកាលពីពេលថ្មីនេះថ្នាក់ដឹកនាំប្រទេសទាំងពីរកម្ពុជាឡាវបានជួបពិភាក្សាគ្នាលើការបោះបង្គោលសីម៉ានៃប្រទេសពីរក្នុងជំនួបនៅក្នុងរាជធានីភ្នំពេញ។គេមើលឃើញថាបញ្ហាព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសឡាវមិនសូវបានការស្មុកស្មាញលើការបោះបង្គោលដូចជាមួយថៃនោះទេ។

អ្នកតាមដានដដែលបានលើកឡើងថាកម្ពុជានៅមានបញ្ហាព្រំដែនជាមួយប្រទេសជិតខាងរបស់ខ្លួនមិនទាន់បានបោះបង្គោលកំណត់ខ័ណ្ឌសីម៉ាច្បាស់លាស់នោះទេ។រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានកំំពុងបន្តការកសាងព្រំដែនមិត្តភាព សន្តិភាពនិងអភិវឌ្ឍន៍រវាងប្រទេសជិតខាងរបស់ខ្លួន។ប្រសិនគេមើលទៅសម័យអតីតកាលវិញសង្រ្គាមបានធ្វើឲ្យបង្គោលព្រំដែននៃព្រះរាជាណាចក្រកម្ពុជាត្រូវបានគេបង្ខិតចូលក្នុងទឹកដីកម្ពុជានៅចំណុចខ្លួនមិនទាន់មានបង្គោលសីមាគ្រប់ចំនួននៅឡើយ៕                 

Tags:
  • រដ្ឋមន្រ្តី
  • ឡាវ
  • ព្រំដែន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥