MENU
មន្រ្តីស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ សម្របសម្រួលឲ្យដោះលែងពលរដ្ឋខ្មែរ៨នាក់ បន្ទាប់ពីចាប់ខ្លួន
ព័ត៌មានជាតិ | ថ្ងៃសៅរ៍ ទី២៧ ឧសភា ២០១៧, ១៣:៣៧ | ៦៥៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖លោកជុំ សុន្ទរីអ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងនៅថ្ងទី២៧ខែឧសភាឆ្នាំ២០១៧ថាស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃ បានរាយការណ៍ជូនក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ពីកិច្ចអន្តរាគមន៍សម្របសម្រួលឲ្យមានការដោះលែងពលរដ្ឋខ្មែរចំនួន ៨ នាក់ (ក្នុងនោះមានទារិកាម្នាក់) ដែលត្រូវបានទាហានឈុតខ្មៅថៃចាប់ឃាត់ខ្លួន ថា ក្រោយពីទទួលព័ត៌មានពីការឃាត់ខ្លួននេះ មន្រ្តីស្ថានអគ្គកុងស៊ុល បានជួបទំនាក់ទំនងដោយផ្ទាល់ជាមួយទាហានឈុតខ្មៅ និងពលរដ្ឋខ្មែរទាំងនោះ ។

ក្រសួងការបរទេសកម្ពុជាបានលើកឡើងថានៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោងប្រមាណ ១៤និង៣០ ទាហានឈុតខ្មៅថៃ បានចាប់ខ្លួនពលរដ្ឋខ្មែរ៨នាក់ មានឈ្មោះ (១) រ៉េត ហឿន ភេទប្រុស អាយុ២៣ឆ្នាំ    (២) រ៉ែម ចំរើន ភេទប្រុស អាយុ២៩ឆ្នាំ  (៣) ហាន ណាត ភេទប្រុស អាយុ២៣ឆ្នាំ  (៤) សង អួន ភេទប្រុស អាយុ៣០ឆ្នាំ        (៥) សាន ភាព ភេទស្រី អាយុ២៣ឆ្នាំ  (៦) ហាន ឡេន ភេទស្រី អាយុ៣៥ឆ្នាំ (៧) កែម សល់ ភេទស្រី អាយុ២៩ឆ្នាំ (ដែលជាម្តាយរបស់ទារិកា អាយុ១ខែ១៥ថ្ងៃ)។

ពលរដ្ឋទាំងនោះ រស់នៅភូមិស្រម៉ធំ ឃុំដារុន ស្រុកសូត្រនិគម ខេត្តសៀមរាប បានឆ្លងដែនចូលប្រទេសថៃតាមច្រករបៀងក្បែរផ្សាររោងក្លឿ (កាន់ប័ណ្ណស៊ីជម្ពូ) ដោយបង់ប្រាក់៧០០បាតក្នុងម្នាក់ ឲ្យទៅមេខ្យល់ ដើម្បីទៅធ្វើការនៅខេត្តឈុនបុរី ប៉ុន្តែពេលឆ្លងដែន ក៏ត្រូវបានទាហានឈុតខ្មៅចាប់ឃាត់ខ្លួន រួចបញ្ជូនទៅទីស្នាក់ការទាហានឈុតខ្មៅលេខ១២។

ក្រោយពីបានសម្របសម្រួលនិងសុំការអធ្យាស្រ័យ ទាហានឈុតខ្មៅថៃ បានយល់ព្រមដោះលែងពលរដ្ឋខ្មែរទាំង៨នាក់ ដោយបានប្រគល់ទូរស័ព្ទដៃ និងប័ណ្ណស៊ីជម្ពូឲ្យពួកគាត់វិញផងដែរ។ មន្រ្តីស្ថានអគ្គកុងស៊ុល បានណែនាំពលរដ្ឋខ្មែរទាំងនោះ  ជៀសវាងការឆ្លងដែនខុសច្បាប់ចូលប្រទេសថៃវិញ ដែលអាចប្រឈមនឹងការចាប់ខ្លួនឬដាក់ពន្ធនាគារពីសំណាក់អាជា្ញធរថៃ។ ពួកគាត់បានឯកភាពតាមការណែនាំនេះ ហើយសន្យាថានឹងទាក់ទងទៅនិយោជកថៃ ដើម្បីធ្វើលិខិតឆ្លងដែននិងឯកសារពាក់ព័ន្ឋចូលធ្វើការដោយស្របច្បាប់ក្នុងប្រទេសថៃ។ 

ស្ថានអគ្គកុងស៊ុល បានសហការជាមួយអាជ្ញាធរពាក់ព័ន្ឋថៃ បញ្ជូនពលរដ្ឋខ្មែរទាំង៨នាក់ ត្រឡប់មកកម្ពុជាវិញ ដោយសុវត្ថិភាព នៅយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ១៩:១៥ នាទី៕                                               

Tags:
  • មន្រ្តី
  • ស្ថានទូត
  • ប្រទេសថៃ
  • ពលរដ្ឋ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥