MENU
ពលរដ្ឋខ្មែរ១០នាក់ លួចឆ្លងដែនខុសច្បាប់កាប់ឈើក្រញូង នៅទឹកដីថៃត្រូវបានបញ្ជូនកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែ
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី១៩ ឧសភា ២០១៧, ១០:៤៣ | ៥៣៤ ដង | ចុចបញ្ចេញមតិ (០)

ប៉ោយប៉ែត៖  នៅម៉ោង៩និង០០នាទីយប់ថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ ២០១៧  ពលរដ្ឋខ្មែរលួចឆ្លងដែនខុសច្បាប់កាប់ឈើក្រញូងនៅទឹកដីថៃ ត្រូវបានបញ្ជូនមកកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតបន្ទាប់ពីស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ បានសម្របសម្រួលសុំអោយអាជ្ញាធរថៃដោះលែង។

ពលរដ្ឋទាំងនេះបានអោយដឹងថា ពួកគេបានលួចឆ្លងដែនខុសច្បាប់កាប់ឈើក្រញូងតាមច្រកចំការគរ ស្ថិតនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានឈ្មោះ ១. ពេជ្រ ម៉ី ភេទប្រុស អាយុ ២៦ឆ្នាំ , ២. សល់ ភា ភេទប្រុស អាយុ ៣៦ឆ្នាំ ,៣. ឈាវ ធី ភេទ ប្រុស អាយុ២៣ឆ្នាំ ,៤.ទី អៀប ភេទប្រុស អាយុ ២៣ ឆ្នាំ ,៥. ថន ធឿន ភេទប្រុស អាយុ៣០ឆ្នាំ, ៦.វីន សល់ ភេទប្រុស អាយុ ២៧ឆ្នាំ, ៧.នេត្រ ផល្លា អាយុ៣០ឆ្នាំ, ៨. គឹម មឿន ភេទប្រុស  អាយុ២៥ឆ្នាំ, ៩.ថុល ជាតិ ភេទប្រុស អាយុ២៥ឆ្នាំ , ១០. វ៉េត អ៊ិន ភេទប្រុស អាយុ ៣០ឆ្នាំ អ្នកទាំង១០នាក់មានទីលំនៅស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ។

យោងតាមរបាយការណ៍របស់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ បានអោយដឹងថា៖ កាលពីថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០១៧ ម៉ោងប្រមាណ ១២និង០០នាទី ពលរដ្ឋខ្មែរ១០នាក់ ត្រូវបានអាជ្ងាធរមូលដ្ឋានថៃ សហការជាមួយកម្លាំងអភិរក្សព្រៃឈើ ឧទ្យានជាតិប៉ាងស៊ីដា បានល្បាត និងប្រទះឃើញពលករខ្មែរចំនួន១៥នាក់ កំពុងដើររកកាប់ឈើក្រញូង  បានធ្វើការឃាត់ខ្លួនចំនួន១០នាក់ប៉ុណ្ណោះ នៅក្នុងឧទ្យានជាតិប៉ាងស៊ីដា ដែលស្ថិតនៅ ភូមិណយ ឃុំថាយែក ស្រុកមឿងសាកែវ ខេត្តសាកែវ ប្រទេសថៃ។

ក្នុងរបាយការណ៍បានបញ្ជាក់បន្ថែមថា ពលរដ្ឋទាំង១០នាក់ ដែលត្រូវបានចាប់ខ្លួននៅឧទ្យានជាតិប៉ាងស៊ីដា ខេត្តសាកែវត្រូវបានកាត់ទោស និងផាកវិន័យក្នុងម្នាក់ ចំនួន ២៥០០បាត ពីបទឆ្លងដែនខុសច្បាប់ចូលឧទ្យានជាតិ។ ដោយមានការសម្របសម្រួល ពីស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ជាមួយអាជ្ញាធរថៃ ពលរដ្ឋទាំងនេះត្រូវបានដោះលែងចេញពីពន្ធធនាគារខេត្តសាកែវវិញនៅម៉ោង ១៥និង ០០នាទី ថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ ២០១៧៕ប៊ុនថន                                        

Tags:
  • ពលរដ្ឋ
  • ឆ្លងដែន
  • ឈើក្រញូង
  • ច្រកទ្វារ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥