MENU
ចម្រៀងបែបចង្វាក់ប្រពៃណីខ្មែរ២០បទ ត្រូវបានផលិតកម្មបុត្រាចងក្រងក្នុងឱកាស បុណ្យចូលឆ្នាំ
សិល្បៈនិងកំសាន្ត | ថ្ងៃអាទិត្យ ទី១២ កុម្ភៈ ២០១៧, ០៨:១៤ | ៤,៣៤១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  យ៉ាងហោចណាស់មានបទចម្រៀងបែបចង្វាក់ប្រពៃណីខ្មែរចំនួន២០បទបានរំលេចដោយស្នាដៃផលិតកម្មបុត្រាដើម្បីកំដរបរិយាកាសបុណ្យចូលឆ្នាំថ្មីខាងមុខដោយរំពឹងថាបងប្អូនបានរាំកម្សាន្តយ៉ាងរីករាយ។ត្រូវតារាសម្តែងតារាចម្រៀងជាច្រើនដួងទាំងថ្មីទាំងចាស់បានមកសម្តែងនិងថតបទចម្រៀងទុកផ្សាយលក់នៅលើទីផ្សារខាងមុខដើម្បីអបអរពិធីចូលឆ្នាំខ្មែរឆ្នាំរកាដែលនឹងមកដល់នៅអំឡុងខែមេសាខាងមុខ។ នេះជាការរៀបចំរបស់ផលិតកម្មបុត្រាដែលបានបង្កើតឡើងកាលពីរសៀលថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០១៧នៅតាមបណ្តោយផ្លូវជាតិលេខ៦អាស្ពានទី២៥។កញ្ញាឃិត សំម៉ាលីសដែលជាតារាចម្រៀងប្រចាំផលិតកម្មបុត្រានិងជាជំនួយការផលិតកម្មបានឲដឹងថាខាងផលិតកម្មបុត្រាបានចំណាយដើមទុនប្រមាណមួយម៉ុឺនដុល្លារសម្រាប់ថតកម្មវិធីបទចម្រៀងទុក ចូលឆ្នាំខាងមុខនេះ។

ក្នុងនោះយើងបានប្រមូលតារាថ្មីចាស់ប្រុសស្រីជាច្រើនរូបមកសម្តែងរាំកម្សាន្តនូវបទចម្រៀងចង្វាក់ប្រពៃណីខ្មែរយើង។នាងថាបទចម្រៀងថតទុកនេះមានប្រមាណ២០បទដែលសម្រាំងជូនទស្សនិកជនដោយយើងគ្រោងលក់នៅលើទីផ្សារនៅអំឡុងពាក់កណ្តាលខែមីនាឬចុងខែដោយរំពឹងថាបងប្អូនជួយគាំទ្រនូវវ៉ុលចម្រៀងពិសេសនេះ។ក្រៅពីវ៉ុលចម្រៀងប្រពៃណីខ្មែរផលិតកម្មបុត្រាក៍មានបទចម្រៀងបែបស្នាដៃកូនខ្មែរនិពន្ឋដោយកូនខ្មែរស្របតាមទីផ្សារបច្ចុប្បន្ននេះផងដែរធានាថាទាក់ទាញផងដែរ។ 

តារាមានវត្តមានច្រៀងរាំរួមមានលោករតនៈ ពិសិដ្ឋ លោកបញ្ញាសិដ្ឋ លោកម៉ាដូណា លោមជុំ ជឿន លោកសុវណ្ណនេត លោកឆាយ៉ា ឆានុន លោកយូរី កញ្ញាដួង ម៉ានិច្វ កញ្ញាលី ច័ន្ទសីហា អ្នកនាងស៊ុន ណារីម៉ូនីកា កញ្ញាហេង ស្រីពេជ្រ កុល ដាវីនិងតារាជាច្រើនដួងទៀត។

Tags:
  • ចម្រៀង
  • ប្រពៃណីខ្មែរ
  • ផលិតកម្ម
  • បុណ្យចូលឆ្នាំ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥