MENU
តារាចម្រៀងមនុស្សធម៌ សន វិជ្ជបុត្រ អំពាវនាវមហាជនជួយស្ត្រីកើតជំងឺត្រូវវះកាត់សុដន់
សិល្បៈនិងកំសាន្ត | ថ្ងៃអង្គារ ទី២៣ ឧសភា ២០១៧, ០៨:២៧ | ៦០២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  តារាចម្រៀងដែលតែងតែរំលេចរូបភាពមនុស្សធម៌តាមរយៈការជួយដល់សង្គមផ្សេងៗជាសាលារៀនឬជួយដល់សិល្បករចាស់ជរានិងមានបញ្ហានៅតែតាំងចិត្តជួយដល់កិច្ចការនេះដោយមិនទាន់បោះបង់ទៅណានោះទេ។ជាថ្មីម្តងទៀតលោកបានស្នើឲ្យមហាជនទាំងអស់ជួយរៃអង្គាស់ប្រាក់តាមលទ្ឋភាពជួយស្ត្រីមានជំងឺម្នាក់ដែលវះកាត់សុដន់ខ្វះលទ្ឋភាពបង់ពេទ្យ។

ដោយមើលឃើញពីទុក្ខលំបាកលោក សន វិជ្ជបុត្រតារាចម្រៀងអឹមបាននិងកំពុងស្វះស្វែងរកជំនួយជួយដល់ស្ត្រីជួបទុក្ខដោយជំងឺវាយលុកបើទោះជាលោកត្រូវប្រឹងដោយលំបាកក្នុងការស្រែកប្រកូកប្រកាសអំពាវនាវបែបណាក៍ដោយ។លោកសន វិជ្ជបុត្របានតាំងចិត្តហើយថាលោកនិងខំធ្វើអំពើល្អតាមរយៈការជួយជាជំនួយផ្សេងៗកៀគងពីសម្បុរសជនជួយដល់អ្នកទីទាល់ក្រឬអ្នកជំងឺសិល្បករចាស់ជរាឬសិល្បៈជួបគ្រោះថ្នាក់អ្វីមួយ។ក្រៅពីជំនួយមានខ្លួនឯងបន្តិចបន្តួចលោកស្គាល់មិត្តភក្តិក្នុងនិងក្រៅប្រទេសដើម្បីប្រមូលថវិកាជាសណ្តានចិត្តជាប្រចាំ។

លោកសន វិជ្ជបុត្របានប្រកាសរកជំនួយលើបណ្តាញសង្គមរបស់លោកថាសូមជួយបងស្រីបូ ស៊ីណាផងដោយបងស្រីបានទៅព្យាបាលនៅខ្មែរសុរិន្ទតែពេទ្យថៃនៅទីនោះគេបញ្ជូនត្រឡប់មកវិញព្រោះគ្មានលុយវះកាត់សុដន់ថ្លៃព្យាបាលអស់៣៥០០ដុល្លារដោយបងស្រីប្រមូលអស់លុយពីទូផ្ទះហើយដោយមានតែប្រាក់ក្នុងដៃ១៥០០ដុល្លារតែប៉ុណ្ណោះ។បងស្រីយកប្លង់ដីស្រែទៅបញ្ចាំផងគួរឲ្យសង្វេក។

ដូចនេះសូមបងប្អូនជួយតាមសទ្ឋាជ្រះថ្លាផងទោះតិចក្តីច្រើនក្តីព្រោះពេទ្យប្រាប់ថាបើមិនប្រញាប់វះកាត់រយៈពេល១៤ថ្ងៃអាចនឹងហួសពេលព្យាបាលដែលនេះជាដំណឹងមិនល្អហើយលោកពិតជាមិនចង់ឃើញមនុស្សនៅរស់សុខៗបែរជាដុនដាបចាកចេញទាំងបានប្រកាសឲ្យគេជួយ។លោករំពឹងថាបងប្អូននិងអ្នកមានធូរធារចិត្តធម៌ទាំងអស់មិនមើលរំលងនោះឡើយជួយគាត់យកបុណ្យកុសលទាំងអស់គ្នាព្រោះពេទ្យបានដាក់ថ្ងៃបរិច្ឆេទមិនល្អមកឲ្យគាត់រួចហើយសូមអាណិតគាត់ផង។                                                                                                                                                                        

                                                                                          

Tags:
  • តារាចម្រៀង
  • សន វិជ្ជបុត្រ
  • អំពាវនាវ
  • វះកាត់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥