MENU
តារាមានចិត្តអាណិតដល់អ្នកចម្រៀង ប៊ូ ស៊ីណា សំពះរកជំនួយទៅវះកាត់ជម្ងឺមហារីកសុដន់នៅសុរិន្ទ
សិល្បៈនិងកំសាន្ត | ថ្ងៃសុក្រ ទី២៦ ឧសភា ២០១៧, ១៧:១៥ | ៧៧០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ជាថ្មីម្តងទៀតតារាចម្រៀងតារាសម្តែងនិងសប្បុរសជនជាច្រើនបានអំពាវនាវសាជាថ្មីជូយដក់អ្នកចម្រៀងអភ័ព្ទជាមេម៉ាយដែលធ្លាក់ខ្លួនឈឺដោយជំងឺមហារីកសុដន់។

តារាចម្រៀងដែលមិនសូវបានចេញមុខនៅក្នុងការប្រគំតន្ត្រីនានានៅតាមស្ថានីយ៍ទូរទស្សន៍ធំៗអ្នកនាងប៊ូ ស៊ីណាបានធ្លាក់ខ្លួនឈឺជំងឺមហារីកសដន់ប្រមាណជាជាង២០ថ្ងៃមកហើយដោយមិននឹកស្មានថាមានអាការៈទៅជាបែបនេះឡើយរហូតមានការស្លត់ស្មារតីយ៉ាងខ្លាំង។បើទោះជាខ្លួនធ្លាក់ខ្លួនរុំព័ទ្ឋជំងឺសាហាវមួយនេះបែបណាក៍អ្នកនាងបានប្តូរផ្តាច់តាមព្យាបាលរហូតដល់សុរិន្ទប្រទេសថៃថែមទាំងយកប្លង់ដីភូមិបញ្ចាំគេទុកថ្លៃព្យាបាលផងដែរ។

ទោះជាយ៉ាងណាក្តីក្រោមការខ្នះខ្នែងពីលោកសន វិជ្ជបុត្រនិងតារាចមរៀងអេណាបានខិតខំប្រកាសប្រមែប្រមូលរកជំនួញជួយពីសំណាក់ទឹកចិត្តសប្បុរជននានាទាំងក្នុងនិងក្រៅប្រទេសជាពិសេសបានអ្នកនៅអូស្ត្រាលីជួយច្រើនជាងគេ។ការខិតខំរបស់តារាទាំងពីរដួងនេះបានរកប្រាក់ជូនអ្នកនាងស៊ីណាក្នុងខ្ទង់ជាង៤ពាន់ដុល្លារដែលអ្នកនាងត្រូវទៅវះកាត់នៅប្រទេសថៃក្នុងថ្ងៃសៅរ៍ទី២៧ ឧសភា ឆ្នាំ២០១៧នេះដើម្បីជាជំនួញដោះទាល់ខ្លះ។

អ្នកនាងប៊ូ ស៊ីណាតមានវ័យ៣៩ឆ្នាំដែលជាអ្នកខេត្តកំពង់ចាមនិងបានចាប់អាជីពជាអ្នកចម្រៀងតាំងពីឆ្នាំ២០០៣មកហើយកំពុងតែរងនូវសភាពជំងឺកាចដែលអ្នកណាមិនចង់ស្គាល់ឡើយបានរៀបរាប់ទាំងក្តុកក្តួលថាអ្នកនាងបានចូលប្រឡងចម្រៀងនៅក្នុងកម្មវិធីមួយអំឡុងឆ្នាំ២០០០របស់ប៉ុស្តីបាយ័នកាលនៅក្រុងតាខ្មៅជាប់លេខ៥ទូទាំងប្រទេស។ក្រោយមកនៅឆ្នាំ២០០៣ទើបសម្រេចចិត្តចូលច្រៀងតាមរយៈដើរច្រៀងក្នុងកម្មវិធីមង្គលការនានានិងតាមបៀហ្គាឌិនរង្គសាលមួយចំនួនដោយមិនបានឡើងប៉ុស្តី៍ទូរទស្សន៍ច្រើនដូចគេទេ។រយៈពេលកន្លងមកអ្នកនាងមិនធ្លាប់ឈឺធ្ងន់អីទេតែទើបតែកាលពីជាង២០ថ្ងៃមុនអ្នកនាងចេះតែខំធ្វើការផ្ទះបោកគក់ខោអាវលើកនេះលើកនោះតែចេះចុងចាប់ត្រង់គល់សុដន់រួចមកឡើងចេញពណ៌ក្រហមរលោងអត់ឈប់ចុកទៅៗទ្រាំមិនបានឡើយក៍ទៅពេទ្យ។ទៅដល់ពេទ្យសុរិន្ទគេថាជំងឺកាចណាស់ប្រញាប់វះកាត់ឲ្យបានមុន១៤ថ្ងៃមិនហួសពេលអាចជួយបាន៦០ទៅ៧០%ហើយវះរួចមួយខែមកតាមដានពេទ្យបណ្តើរ។អ្នកនាងគ្មានលុយនោះទេកុំតែបានលោកសន វិជ្ជបុត្រនិងកញ្ញាអេណាជួយអំពាវនាវរកអ្នកចិត្តធម៌ជួយកុំអីមានតែតាមព្រហ្មលិខិតព្រោះមុននេះអ្នកស្រីបានដាក់ប្លង់ដីភូមិនៅស្រុកកំណើតកំពង់ចាមបានតម្លៃ១៥០០ដុល្លារគេយកការក្នុង១០០ដុល្លារការ១០ដុល្លារ។ចាយទៅចាយមកថ្លៃព្យាបាលអស់ឡើងមិនចេះតិចរហូតពេលនេះសល់តែជាង២០០ដុល្លារប៉ុណ្ណោះដោយដូចគុណបុណ្យជួយសប្បុរសជនទាំងអ្នកនៅអូស្ត្រាលីនិងភ្នំពេញជួយបានជាង៤ពាន់ដុល្លារដែលអ្នកស្រីពិតជាត្រេកអរនៅពេលបានសាហ៊ុយទៅវះកាត់បន្តទៀតសូមថ្លែងអំណរគុណអ្នកចិត្តបុណ្យទាំងឡាយ។

នាឱកាសនោះចុះទៅសួរសុខទុក្ខដោយផ្ទាល់ដល់ផ្ទះជួលរបស់អ្នកជំងឺក្បែរសណ្ឋាគារសុខាភ្នំពេញជ្រោយចង្វាដែលរៀបចំដោយលោកសន វិជ្ជបុត្រ កញ្ញាតារាសម្តែងយ៉ាយ៉ាឃ្វីន កញ្ញាអេណាតារាចម្រៀងក្នុងផលិតកម្មអឹម អ្នកនាងចន ច័ន្ទលក្ខិណាបានផ្ញើថវិកា៥០ដុល្លារ និងលោកឧកញ៉ាធី ឬទ្ឋសីដែលឃើញតាមការផ្សព្វផ្សាយបានឆ្លៀតពេលចុះទៅផ្ទាល់យកអំណោយថវិកាជូនដល់ដៃអ្នកជំងឺសរុបជាថវិកាបានចំនួន៤៣២៨ដុល្លារអាមេរិក។ក្នុងឱកាសនោះសប្បុរជនបានផ្តាំឲ្យអ្នកជំងឺប្រមូលស្មារតីខំតស៊ូយកឈ្នះអាការៈកុំឲ្យជំងឺទាញទៅៗហើយតាំងចិត្តឲ្យល្អពេលឲ្យពេលវះកាត់ត្រូវមានសង្ឃឹមឡើងវិញ។

អ្នកនាងប៊ូ ស៊ីណាជានារីមេម៉ាយនៅជាមួយម្តាយបង្កើតនិងលោកយាយដោយអ្នកនាងមានកូនប្រុសពីរនាក់ផងដែរ។

លោកសន វិជ្ជបុត្របានបញ្ជាក់ថាលោកមិនបានពាក់ព័ន្ឋបក្សនយោបាយណាបានឡើយ ព្រោះលោកធុញនឹងប្រភេទមនុស្សប៉ែងជើងគ្នាដើម្បីចង់បានតួនាទីបានទេ ទោះថ្នាក់ដឹកនាំបក្សណាមួយមិនដែលជ្រោមជ្រែងខ្ញុំជួយកំលាំងចិត្តដូចតារាផ្សេងៗក៌ដោយក៌ខ្ញុំសប្បាយចិត្តដែរ ព្រោះជីវិតខ្ញុំមួយរស់ដើម្បីជួយសង្គមបានប៉ុនណឹងបានហើយ ខ្ញុំកើតមកបាត់ដៃទទេទៅវិញក៌បាត់ដៃទទេ រឿងដែលសំខាន់ខ្ញុំបានសាងអំពើល្អ ។                                                                        

Tags:
  • តារា
  • អ្នកចម្រៀង
  • ប៊ូ ស៊ីណា
  • ជម្ងឺមហារីក
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥