MENU
ដូណាលត្រាំនិង ជប៉ុនគឺ ជាសសរនៃសន្តិសុខក្នុងតំបន់
ព័ត៌មានអន្តរជាតិ | ថ្ងៃសៅរ៍ ទី១១ កុម្ភៈ ២០១៧, ១៣:២៤ | ៣៦២ ដង | ចុចបញ្ចេញមតិ (០)

ប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី​១០ខែកុម្ភៈបានប្រកាសថា សម្ព័ន្ធមិត្តយោធាអាមេរិក​ជប៉ុនគឺជាសសរ នៃសន្តិសុខ ស្ថេរភាពនៅក្នុងតំបន់។

នៅក្នុងតំណើរទស្សនកិច្ចរយៈពេល​២ថ្ងៃ នាយករដ្ឋមន្ត្រីជប៉ុននិងប្រ​ធានា​ធិបតីអាមេរិកបានបង្ហាញភាពស្និតស្នាល ចាប់ដៃគ្នា មុនពេលអង្គុយពិភាក្សា។  

នៅក្នុងសន្និសីទកាសែតរួម​ ប្រធានាធិបតីអាមេរិកដូណាលត្រាំមិនបានលើកឡើងពីគោលនយោបាយពេលឃោសនាបោះឆ្នោតនោះឡើយ​ ដោយពេលនោះលោកត្រាំបានចោទប្រកាន់ជប៉ុនថា គេងបន្លំជំនួយរបស់អាមេរិកនិង ប្លន់យកការងារបស់ពលរដ្ឋអាមេរិកទៀតផង។

ប្រធានាធិបតីដូណាលត្រាំបានបញ្ចាកថា «ខ្ញុំសូមសន្យាការពារ​សន្តិសុខ​ដល់ជប៉ុននិងនៅតំបន់ទាំងមូល ក៏ដូចជាបង្កើនឲ្យកាន់តែជិតស្និត​នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពី»។ នៅក្នុងសេចក្តីប្រកាសរួម គឺអាមេរិកបានបញ្ចាក់យ៉ាងច្បាស់ពីការសន្យាការពារសម្ព័ន្ធមិត្តជប៉ុន គេចផុតពីការគំរាមកំហែងរបស់សត្រូវ។

នេះជាជោគជ័យរបស់នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្ស៊ូអាបេ​ ក្នុងពេលបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន លើកនេះដោយប្រទេសទាំងពីរបាន​បង្កើនទំនុកចិត្តគ្នាទៅវិញទៅមក។ជាមួយគ្នានោះប្រធានាធិបតីអាមេរិកបានបញ្ចាក់ថា​សម្ព័ន្ធមិត្តអាមេរិកជប៉ុនមិនមានការប្រែប្រួលឡើយ។

នៅក្នុងសេចក្តីប្រកាសរួម មេដឹកនាំប្រទេសទាំងពីរបានបញ្ចាក់ទៅពីមាត្រាទី​៥នៃសន្ធិសញ្ញាការពារសន្តិសុខរួម ក្នុងនោះមានប្រជុំកោះសែនកាកូ ដែលជប៉ុនកំពុង​តែគ្រប់គ្រង ប៉ុន្តែភាគីចិនក៏បានប្រកាសថា កោះនោះគឺជារបស់ខ្លួនផងដែរ។ វិវាទប្រជុំកោះសែនកាគូ បានធ្វើឲ្យជប៉ុននិងចិនប្រឈមមុខដាក់គ្នានាពេលកន្លងមក។

ក្រោយជំនួបពិភាក្សា​នៅសេតវិមាន មេដឹកនាំប្រទេសទាំងពី នឹងធ្វើដំណើរទៅកាន់​ទីក្រុង​ Floridaលម្ហែកាយចុងសប្តាហ៍ ក្នុងតំបន់​ Mar A Lago ផងដែរ។

 

 

Tags:
  • ដូណាលត្រាំ
  • ជប៉ុន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥