MENU
អឺរ៉ុបគំរាមដាក់ទណ្ឌកម្មប្រទេសជាសមាជិករបស់ខ្លួន ដែលបដិសេធមិនព្រមទទួលជនភៀសខ្លួន
ព័ត៌មានអន្តរជាតិ | ថ្ងៃសុក្រ ទី១០ កុម្ភៈ ២០១៧, ១៦:២២ | ៣៤៤ ដង | ចុចបញ្ចេញមតិ (០)

គណកម្មធិការអឺរ៉ុប  EC  អាចនឹងអនុវត្តការដាក់ទណ្ឌកម្មនៅខែក្រោយ ពេលចាំបាច់ទៅលើប្រទេសជាសមាជិករបស់ខ្លួន ដែលមិនព្រមទទួលយកជនភៀសខ្លួន

នៅក្នុងសន្និសីទកាសែតក្នុងទីក្រុងប្រុចស៊ែលកាលពីថ្ងៃទី​៨ខែកុម្ភៈ អនុប្រធានទីមួយ​EC ​លោក​ Frans Timmermans បានបញ្ចាក់ថា​សហគមន៍អឺរ៉ុប EU ​អាចនឹងដាក់ទណ្ឌកម្មទៅលើប្រទេសជាសមាជិក ប្រសិនបើប្រទេសនោះមិនព្រមទទួលយកជនភៀសខ្លួន ដែលបានចូលដល់អឺរ៉ុបជាច្រើននោះ។

លោក Frans Timmermans បានបញ្ចាក់ទៀតថា ផ្ទល់ខ្លួនរបស់លោកក៏មានលំអៀងទៅលើដំណោះស្រាយចំបាច់បង្ខំនិងមានលក្ខណនយោបាយ ដើម្បីធ្វើឲ្យប្រទេសជាសមាជិករក្សាការសន្យារបស់ខ្លួនក្នុងការជួយដល់ជនភៀសខ្លួន ។ EC នឹងត្រួតពិនិត្យ​ការដាក់ទណ្ឌកម្មទៅលើប្រទេស​ដែលមិនព្រមអនុវត្តិ នៅខែក្រោយ។

លោក Frans Timmermansបញ្ចាក់ទៀតថា នៅខែមីនាខាងមុខ EC ​នឹងប្រកាសរបាយការណ៍ស្តីពីស្ថានភាព អនុវត្តិកម្មវិធីទទួលជនភៀសខ្លួននៅតំបន់អឺរ៉ូប  នឹងលើកឡើងនៅជម្រើសចំាបាច់ សម្រាប់ជនភៀសខ្លួន។

គណកម្មាធិការអឺរ៉ុបមានសិទ្ធពេញលេញតាមផ្លូវច្បាប់ទៅលើប្រទេសជាសមាជិក ដែលមិនអនុវត្តិនៅតួនាទីរបស់ខ្លួនតាមការកំណត់របស់សហគមន៍អឺរ៉ុប។ដើម្បីដោះស្រាយវិបត្តិជនភៀសខ្លួន តាំងពីឆ្នាំ​២០១៥មក ប្រទេសជាសមាជិកត្រូវតែទទួលជនភៀសខ្លួនពីប្រទេសក្រិចនិងអីតាលី ឬក៏ពីប្រទេសទួគី ហ្សកដង់និងលីបង់ជាដើម។

ប៉ុន្តែ បើទោះមានច្បាប់បង្ខំប្រទេសជាសមាជិកតែ ចំនួនជនភៀសខ្លួនដែលបានទៅដល់អីតាលី​និងក្រិច  ដែលបានទទួលយកទៅរស់នៅក្នុងប្រទេសជាសមាជិកមានតិច គឺស្មើរ​៦០ភាគរយតែប៉ុណ្ណោះ។ លោក​ Frans Timmermansបញ្ចាក់ទៀតថា ប្រទេសប្រទេសជាសមាជិកត្រូវតែខិតខំដើម្បីបញ្ចប់វិបត្តិជនភៀសខ្លួននៅអឺរ៉ុប ៕

 

 

Tags:
  • អឺរ៉ុប
  • សមាជិក
  • បដិសេធ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥