MENU
«ក្បាលម៉ាស៊ីនអឺរ៉ុបទាំងពីរ» សន្យាពង្រឹងសហគមន៍អឺរ៉ុប បើទោះត្រូវផ្លាសប្តូរសន្ធិសញ្ញា
ព័ត៌មានអន្តរជាតិ | ថ្ងៃអង្គារ ទី១៦ ឧសភា ២០១៧, ១១:៤៩ | ៥០០ ដង | ចុចបញ្ចេញមតិ (០)

ប្រធានាធិបតីបារាំងលោក ម៉ាក្រុង  បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង មុនគេបង្អស់ក្នុងតំណែងជាប្រធានាធិបតី ហើយដំណើរទស្សនកិច្ចនោះធ្វើឡើងក្រោយពេលដែលលោកស្បថចូលកាន់តំណែង ភ្លាម។ មេដឹកនាំទាំង​ពីរបានសម្រេចពង្រឹងអឺរ៉ុប ប្រឆាំងនិងក្រុម ជ្រុលនិយម បំបែកអឺរ៉ុប។

ប្រធានាធិបតីបារាំងលោក​ Emmanuel Macron និងអធិការបតីអាល្លឺម៉ង លោកស្រី​ Angela Merkel ​បានជួបពិភាក្សាគ្នាកាលពីថ្ងៃទី​១៥ខែឧសភា ក្នុងទីក្រុងប៊ែកឡាំង។ សារព័ត៌មានរ៉យទ័របានផ្សាយថា ជំនួបពិភាក្សានោះមេដឹកនាំទាំងពីរបានរួមគ្នាស្វែងរក អត្ថិពលថ្មីរសម្រាប់អឺរ៉ុប  បើទោះត្រូវផ្លាសប្តូរច្បាប់ក្តី។

លោក ម៉ាក្រុង បានអំពាវនាវឲ្យមានការកែប្រែជាប្រវត្តិសាស្ត្រ​ចំពោះអឺរ៉ុប ដើម្បីប្រឆាំងនិងសកម្មភាព បំបែកបំបាក់អឺរ៉ុប។ ក្នុងពេលជាមួយគ្នានោះលោកស្រី ម៉ាកគែល ដែលជាអ្នកដឹកនាំអាល្លឺម៉ង មួយទស្សវត្តកន្លងមក បញ្ចាក់ថា ប្រទេសមហាអំណាចទាំងពីរ​​នឹងជាក្បាលម៉ាស៊ីនអឺរ៉ុបចង់បង្កើតកម្លាំងជម្រុញថ្មី​សម្រាប់អឺរ៉ុប និងទំនាក់ទំនងទ្វេភាគី។ ពេលបារាំងនិងអាល្លឺម៉ងរួមដៃគ្នានឹងក្លាយទៅជាកម្លាំងដ៏ខ្លាំង​ដើម្បីការពារ អឺរ៉ុបទាំងមូល។

លោកស្រី​ម៉ាក់គែលបញ្ចាក់នៅក្នុងសន្និសីទការសែតរួមថា  «យើង​មានការយល​ដូចគ្នា គឺមិនគិតពីការចាកចេញរបស់អង់គ្លេសនោះឡើយគឺ ធ្វើយ៉ាងណា ធ្វើឲ្យសហគមន៍អឺរ៉ុបខ្លាំងឡើង  ពិសេសគឺតំបន់ប្រទេសចាយប្រាក់រួមអឺរ៉ូ និងការប្រឆាំងភេរវកម្ម ។ អឺរ៉ុប ខ្លាំងគ្មានប្រទេសណាមួយចងចាកចេញឡើយ គឺមានតែចូលប៉ុណ្ណោះ  »។នៅក្នុងពេលឃោសនាបោះឆ្នោត លោកម៉ាក្រុង ក៏បានលើកឡើងថា  និងមានការកែទម្រង  Eurozone  ធ្វើឲ្យប្រាក់អឺរ៉ូ មានតម្លៃ វិញ   ។

លោក​ម៉ាក្រុងបានចូលកាន់តំណែងនៅថ្ងៃទី​១៤ខែឧសភា ជំនួសតំណែង អតីតប្រធានាធិបតីហូឡង ដែលបញ្ចប់អាណាត្តិ។ នៅពេលនេះពលរដ្ឋ​បារាំង​ក៏ដូចជាពលរដ្ឋ តំបន់អឺរ៉ុបទាំងមូលបានដាក់ក្តីសង្ឃឹមទៅលើមេដឹកនាំ វ័យក្មេង របស់បារាំង ដែលអាចជួយដល់អឺរ៉ុប មានការសមគ្គីគ្នាវិញ ឆ្ពោះទៅរកភាពរីកចំរើន៕

 

 

 

Tags:
  • ក្បាលម៉ាស៊ីន
  • អឺរ៉ុប
  • សហគមន៍
  • សន្ធិសញ្ញា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥