MENU
មេដឹកនាំអឺរ៉ុបអបអរសាទរ នៅជ័យជំនៈរបស់លោក Macron ក្លាយជាប្រធានាធិបតីបារាំង
ព័ត៌មានអន្តរជាតិ | ថ្ងៃច័ន្ទ ទី០៨ ឧសភា ២០១៧, ១៣:០១ | ៤២១ ដង | ចុចបញ្ចេញមតិ (០)

ជ័យជំនៈរបស់លោក​ Emmanuel Macron  បានធ្វើមេដឹកនាំអឺរ៉ុបសប្បាយយរីករាយយ៉ាងខ្លាំង ដោយលោក  Macron ​ជាអ្នកគាំទ្រអឺរ៉ុប។ ជាមួយគ្នានោះដែរបេក្ខភាពប្រឆាំងគឺលោកស្រី​ Marine Le Pen ​បានជូនពរគូរប្រជេងរបស់ខ្លយនដែលទទួលបានជ័យជំនៈផងដែរ ក្នុងការបោះឆ្នោតជុំទីពីរ ​កាលពីថ្ងៃអាទិត្យ ទី ៧ខែឧសភា។

ប្រធានាធិបតីបារាំងលោក ហ្វ្រាំងស័រហូឡែន បានបញ្ចាក់ពីជ័យជំនៈរបស់លោក​ Emmanuel Macron   ទាំងនោះបានបញ្ចាក់យ៉ាងច្បាស់ថា ពលរដ្ឋបារាំងពឹងផ្អែកទៅលើតម្លៃនៃសមគ្គីភាព។ ក្នុងពេលជាមួយគ្នានោះ​នាយករដ្ឋមន្ត្រី​បារាំង លោក​ Bernard Cazeneuve ​បានប្រកាសថា ពលរដ្ឋបារាំង​បានសម្រេច រក្សាបារាំងស្ថិតនៅចំកណ្តាលបេះដូងអឺរ៉ុប​បន្តទៀត។

មេដឹកនាំអឺរ៉ុបក៏បានជូនពរ អបអរសាទរ ដល់លោក​ Emmanuel Macron  ដែលទទួលបានជ័យជំនៈក្នុងការបោះឆ្នោតជុំទីពីរ ។ នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី​ Theresa May ​ក៏បានជូនពរលោក​ Emmanuel Macron  ផងដែរ ដោយលោកស្រីបញ្ចាក់ថា​ទីក្រុងប៉ារីស គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និតរបស់ទីក្រុងឡុងដុង។ លោកស្រី​ Theresa May ​បង្ហាញក្តីសង្ឃឹមថានិងសហការជាមួយ​ប្រធានាធិបតីបារាំងដោះស្រាយ បញ្ហា ដែលភាគីទាំងពីរបានយកចិត្តទុកដាក់។

ក្នុងពេលជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង លោក​ Sigmar Gabriel ​បានអបអរនៅជ័យជំនៈរបស់លោក​ Emmanuel Macron   ដោយលោកបញ្ចាក់ថា​ ជ័យជំនៈនោះបានរក្សាបារាំងស្ថិតនៅជាបេះដូងរបស់អឺរ៉ុបដដែល។

មេដឹកនាំកំពូលរបស់អឺរ៉ុបពីររូបគឺប្រធានគណកម្មធិការ អឺរ៉ុប លោក​ Jean Claude Juncker ​និងប្រធានក្រុមព្រឹក្សាអឺរ៉ុបលោក​ Donald Tusk  ក៏បានអបអរសាទ ដល់ជ័យជំនៈរបស់លោក​ Macron។

ទៅតាមលទ្ធផលជាបណ្តោះអាសន្ន ដែលប្រកាសដោយក្រសួង មហាផ្ទៃក្នុងការបោះឆ្នោតជុំទីពីរ លោក​ Macronទទួលបានការគាំទ្រយ៉ាងច្រើនលើសលុប ដោយមានរហូតដល់ទៅ​៦៥,៩ភាគរយ។ចំណែកលោកស្រី​ Le Pen វិញទទួលបានតែ ៣៤,១ភាគរយប៉ុណ្ណោះ។

ជាមួយនិងលទ្ធផលទាំងនោះ គឺមិនខុសអ្វីទៅនឹងការស្ទងមតិនាពលកន្លងមកនោះឡើយ ដោយលោកម៉ាក្រូនក៏នាំមុខលោកស្រី  Le Pen ​តាំងពីដើមមកទាំងការបោះឆ្នោតជុំទីមួយ។

បើទោះបីមានរឿងអាស្រូវមួយចំនួនលេចចេញនៅពេលជិតបោះឆ្នោតជុំទីពីរ តែពលរដ្ឋបារាំងនៅតែមានទំនុកចិត្តទៅលើ លោក​ Macron  ដដែល​។ មួយវិញទៀតពលរដ្ឋបារាំងមិនចង់ឲ្យមាន​​ការចាកចេញពីអឺរ៉ុប ដូចជាអង់គ្លេសនោះឡើយ ដោយសារតែបារាំងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងអឺរ៉ុបគឺជាបេះដូងរបស់អឺរ៉ុប មិនអាចខ្វះបាន៕

 

 

Tags:
  • មេដឹកនាំ
  • អឺរ៉ុប
  • បារាំង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥