MENU
ថៃបញ្ជូនពលករខ្មែរឲ្យត្រឡប់មកប្រទេសវិញ កើនឡើងតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត រថយន្តក្នុងមួយថ្ងៃជិត៣០០នាក់
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី០៩ កុម្ភៈ ២០១៧, ១៦:៣៦ | ៥៣៣ ដង | ចុចបញ្ចេញមតិ (០)

ខេត្តបន្ទាយមានជ័យ៖  តាមរបាយការណ៍ពីមន្ត្រីបំរើការងារនៅទីតាំងទទួលពលករបញ្ជូនពីថៃក្បែរច្រកទ្វារអន្តរជាតិប៉ោយប៉ែតប្រាប់ថាក្នុងខែកុម្ភៈឆ្នាំ2017នេះពលករខ្មែរដែលភាគីថៃបញ្ជូនត្រឡប់មានការកើនឡើងដោយក្នុង1ថ្ងៃៗយ៉ាងតិច5ទៅ6រថយន្តទ្រុងមិនក្រោមពីជិត300នាក់ឡើយ។

មន្ត្រីច្រកទ្ធារអន្តរជាតិដដែលបន្តថាពលករដែលភាគីថៃបញ្ជូនត្រឡប់នៅដើមឆ្នាំ2017នេះភាគច្រើនជាពលករទើបចេញពីកម្ពុជាតាមច្រករបៀងហើយត្រូវគេចាប់ក្រោយឆ្លងព្រំដែននិងខ្លះកំពុងជិះរថយន្តទៅខាងក្នុងប្រទេសថៃត្រូវគេចាប់តាមដងផ្លូវពោលគឺខុសពីពេលមុនៗគឺពលករដែលភាគីថៃចាប់ភាគច្រើនពេលពួកគេវិលត្រឡប់មកប្រទេសវិញ។

ប្រភពដដែលបន្តថាគិតត្រឹមម៉ោងជាង2រសៀលថ្ងៃទី9កុម្ភៈ2017ចំនួនពលករដែលថៃបញ្ជូនត្រឡប់តាមរថយន្តទ្រុងមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតមាន6រថយន្តជិត300នាក់។យោងរបាយការណ៍ខាងលេីមានន័យថាចំនួនពលករឆ្លងដែនខុសច្បាប់តាមច្រករបៀងកាន់តែកេីតមានឡើងហើយសង្ស័យភាគីថៃក៍ពង្រឹងការត្រួតពិនិត្យលើបញ្ហាលំហូរចូលខុសច្បាប់នៃជនអន្តោប្រវេសន៍ក្នុងប្រទេសរបស់គេផងដែរ។

គួរបញ្ជាក់ថាចំនួនពលករឆ្លងដែនខុសច្បាប់ដែលភាគីថៃបញ្ជូនត្រឡប់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្នុងមួយឆ្នាំៗមិនក្រោមជាង5ម៉ឺននាក់ឡើយ។ជាក់ស្តែងនៅឆ្នាំ2015ពលករបញ្ជូនត្រឡប់មានចំនួន59569នាក់និងឆ្នាំ2016មានចំនួន50345នាក់ដោយឡែកក្នុងឆ្នាំ2017មន្ត្រីថាទេីបដេីមឆ្នាំមិនទាន់មានរបាយការណ៍លម្អិតប្រចាំឆ្នាំនោះទេ៕

Tags:
  • ថៃ
  • ពលករខ្មែរ
  • ច្រកទ្វារ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥