MENU
ជនជាតិថៃសង្ស័យបន្លំចរាចរលុយដុល្លារក្លែងក្លាយរាប់ម៉ឺនដុល្លា ត្រូវបានឃាត់ខ្លួននៅបាត់ដំបង
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី០៦ មិថុនា ២០១៧, ១៣:១៨ | ១,១១៧ ដង | ចុចបញ្ចេញមតិ (០)

ខេត្តបាត់ដំបង៖  ជនជាតិថៃ៣នាក់និងខ្មែរម្នាក់បានបន្លំចរាចរណ៍លុយដុល្លារក្លែងក្លាយជាង៥ម៉ឺនដុល្លារនៅតំបន់ព្រំដែនខេត្តបាត់ដំបងត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។  

ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១១និង២០នាទីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ត្រង់ ចំណុច ក្រុមទី៦ ក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ជនបង្ករមាន គ្នាចំនួន ៤នាក់ នៅ វេលាខាងលើបានយកលុយដុល្លាប្រភេទក្រដាស់ប្រាក់១០០ដុល្លា សេរីចាស់ ផលិតនៅឆ្នាំ ២០១៦សរុបចំនួន៥៥៣០០ដុល្លាមកដូរនៅកន្លែងប្តូរប្រាក់ក្នុងផ្សារស្រុកកំរៀង។

ជនសង្ស័យទាំង៤នាក់មានថៃចំនួន៣នាក់និងខ្មែរម្នាក់ផងដែរ ឈ្មោះគៀត គិស័ក អាយុ៣៥ឆ្នាំ ភេទប្រុស ជនជាតិថៃ មុខរបរជាកម្មករ រស់នៅក្រុងបាងកក ឈ្មោះអ៊ុងអាត សុីវាតកន អាយុ ២៨ឆ្នាំ ភេទប្រុស ជនជាតិថៃ រស់នៅក្នុងឃុំបានព្រឹក ស្រុកក្រសាំង ខេត្តបុរីរាំ ប្រទេសថៃ ឈ្មោះ សំចិត កមភម អាយុ៣៤ឆ្នាំ ភេទប្រុស ជនជាតិថៃ រស់នៅឃុំបានបឹង ស្រុកបានបឹង ខេត្តឈុនបុរី ប្រទេសថៃនិងម្នាក់ទៀតឈ្មោះបិត ផាត អាយុ៣៧ឆ្នាំ ភេទប្រុស រស់នៅក្នុងភូមិថ្មី ឃុំត្រាង ស្រុក កំរៀង ខេត្តបាត់ដំបងជាជនជាតិខ្មែរ មុខរបរកម្មករ។

ករណីដដែលនេះត្រូវសមត្ថកិច្ចកំពុងជំរុញការកសាងសុំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តបាត់ដំបង៕

Tags:
  • ជនជាតិថៃ
  • សង្ស័យ
  • ឃាត់ខ្លួន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥