MENU
មនុស្សរាប់សិបនាក់ត្រូវកាត់ក្បាល នៅក្នុងអំពើហឹង្សាក្នុងមន្ទីឃុំឃាំង នៅប្រេស៊ីល
ព័ត៌មានអន្តរជាតិ | ថ្ងៃអង្គារ ទី០៣ មករា ២០១៧, ១២:១០ | ៥៨៥ ដង | ចុចបញ្ចេញមតិ (០)

ការប្រឈមមុខដាក់គ្នារវាងក្រុមទុច្ចរិត ពីរផ្សេងគ្នានៅក្នុងមន្ទីឃុំឃាំងប្រទេសប្រេស៊ីល បណ្តាលឲ្យមនុស្សរាប់សិបនាក់ ត្រូវគេកាត់ក្បាល និងអ្នកទោសជាង​១០០នាក់បានរត់គេចខ្លួនបាតត់។

មន្ត្រីទទួលខុសត្រូវ បានឲ្យដឹងថា អំពើហឹង្សាកើតឡើង រវាងក្រុមបងធំពីរផ្សេងគ្នា ដែលជាប់ឃុំនៅប្រទេសប្រេស៊ីល ដណ្តើមគ្នាគ្រប់គ្រងមន្ទីឃុំឃាំងនោះ និង ច្រក់ផ្លូវជួញដូរគ្រឿងញៀននៅតំបន់ភាគខាងជើងប្រទេសនេះ។

សារព័ត៌មាន​AP បានផ្សាយថា អំពើហឹង្សាកើតឡើងតាំងពីប៉ុន្មានថ្ងៃមុននេះហើយបញ្ចប់នៅព្រឹកថ្ងៃទី​៣ខែមករាឆ្នាំ​២០១៧ ស្ថិតនៅក្នុងមន្ទីឃុំឃំាង  Anisio Jobim ​ក្នុងតំបន់​ Manaus រដ្ឋ​Amazonas ។ នៅក្នុងអំពើហឹង្សានៅបានសម្លាប់មនុស្សដល់ទៅ​៥៦នាក់ និង​១១២នាក់រត់គេចខ្លួនបាត់ ។ នៅក្នុងមន្ទីឃុំឃាំងខាងលើបានផ្ទុកជនល្មើសលើសកំណត់ សម្ភារៈនៅទីនោះអាចឃុំខ្លួនមនុស្សបានតែ ៥៩២នាក់ប៉ុណ្ណោះ ប៉ុន្តែដាក់អ្នកទោសដល់ទៅ ១២២៤នាក់។ មន្ទីឃុំឃាំងខាងលើគ្រប់គ្រងដោយក្រុមហ៊ុនឯកជន។ ក្រុមហ៊ុនខាងលើត្រូវបានរដ្ឋសងលុយទៅតាមចំនួនអ្នកទោសដាក់នៅទីនោះ។

ស្នងការប៉ូលិស រដ្ឋ Amazonas លោក​Sergio Fontes បានឲ្យដឹងថា «នេះជាអំពើហឹង្សាសម្លាប់មនុស្សក្នុងមន្ទីឃុំឃាំងទ្រងទ្រាយធំបំផុតមិនធ្លាប់មាន នៅក្នុងរដ្ឋរបស់យើង»។ លោកបន្តទៀតថា អ្វីដែលបានកើតឡើងនោះគ្រាន់តែជា​ផ្នែកមួយ​នៃ សង្គ្រាមរវាងក្រុមជួញដូរគ្រឿងញៀននៅក្នុងប្រទេសនេះ។  នៅក្នុងអំពើហឹង្សា ឆ្មាំគុក​១២នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង និងអ្នកទោសរាប់សិបនាក់ត្រូវគូបដិបក្ខកាត់ក្បាល។

លោក​ Lui Carlos Valois ព្រះរាជ្យអាជ្ញា ដែលជាអាជ្ញាកណ្តាលនិងជាអ្នកដឹកនាំពិភាក្សាបញ្ចប់អំពើហឹង្សានៅក្នុងមន្ទីឃុំឃាំង នាពេលកន្លងមកបានឲ្យដឹងថា លោកបានមើលឃើញសាកសពជាច្រើនត្រូវកាតជា ៤កំណាត «ខ្ញុំមិនដែលឃើញ អ្វីសាហាវឃោឃៅដូចជាពេលនេះឡើយក្នុងជីវិត្ត ។សាកសពមនុស្សត្រូវកាត់ជាកំណាត់ដែកក្នុងធ្លុកឈាម។ នេះជាអំពើហឹង្សាសម្លាប់មនុស្សច្រើនបំផុតនៅប្រេស៊ីល  បន្ទាប់ពីការបាញ់សម្លាប់ អ្នកទោស​១១១នាក់ពីសំណាក់ប៉ូលិស នៅក្នុងមន្ទីឃុំឃាំង  Carandiru ក្នុងទីក្រុង​សាប៉ូឡូនាឆ្នាំ​១៩៩២៕

 

 

Tags:
  • មនុស្ស
  • កាត់ក្បាល
  • អំពើហឹង្សា
  • ឃុំឃាំង
  • ប្រេស៊ីល
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥