MENU
ស្ថានភាពអំពើហឹង្សា នៅភាគខាងកើតប្រទេសថៃកាន់តែ អាក្រក់ទៅ
ព័ត៌មានអន្តរជាតិ | ថ្ងៃច័ន្ទ ទី២៧ មីនា ២០១៧, ១១:០៩ | ៥៨៤ ដង | ចុចបញ្ចេញមតិ (០)

កាលពីថ្ងៃទី​២៦ខែមីនា មេបញ្ចការរង កងរក្សាសន្តិសុខ នៅបណ្តាខេត្តភាគខាងកើត ប្រទេស​ថៃ  ឧត្តមសេនី​ Tonangsak Wangsupha ​បានទទួលស្គល់ថា​អំពើហឹង្សា នៅភាគខាងត្បូងប្រទេសថៃកាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសគឺ នៅពីរសប្តាហ៍ចុងក្រោយនេះ។

មានប្រសាសន៍ពេល ទៅត្រួតពិនិត្យ​ស្ថានភាពសន្តិសុខនៅខេត្ត​ Pattani ​លោក Tonangsak Wangsupha បញ្ចាក់ថា «យើងព្រួយបារម្ភយ៉ាងខ្លាំងពីសន្តិសុខ នៅបណ្តាខេត្តភាគខាងត្បូង ពិសេសគឺខេត្ត  Pattani , Yala , Narathiwat ។

លោក​ Tonangsak Wangsuphaបញ្ចាក់ទៀតថា  ខ្មាន់កាំភ្លើងក្រុម  PKK  ដែលជាក្រុមប្រដាប់អាវុធបះបោរនៅក្នុងតំបន់នេះបាន ខិតខំបំផុតបំផុល ស្វេងរក សមាជិក ថ្មីសម្រាប់បើកការវាយប្រហារ នៅក្នុងតំបន់នេះ។

ក្នុងពេលជាមួយគ្នានេះ រដ្ឋាភិបាលថៃបានបង្កើន សកម្មភាព ការពារសន្តិសុខ​នៅក្នុងតំបន់ ភាគខាងត្បូង ​ហើយ ក៏បានសម្រាច់ បន្ត ដាក់ខេត្តទាំង​៣ខាងលើ ស្ថិតនៅក្នុង ភាពអាសន្នរយៈពេល​៣ខែទៀត។

ក្រុមសន្តិសុខ ថៃក៏បានបង្កើតទីតាំងជាច្រើន​ ដើម្បីគ្រប់គ្រង ប្រកបដោយប្រសិទ្ធិភាព  ហើយអំពាវនាវដល់ប្រជាពលរដ្ឋ នៅក្នុងតំបន់ ផ្តល់ព័ត៌មាន ដើម្បីឈានដល់ការចាប់ខ្លួនក្រុម បះបោរបង្ករអសន្តិសុខ ។

កន្លងមក រដ្ឋាភិបាលថៃនិង មេដឹកនាំក្រុមបះបោរនៅភាគខាងត្បូងប្រទេសថៃ បានជួបពិភាក្សាស្វែងរកសន្តិភាពនៅតំបន់ភាគខាងត្បូង ប្រទេសថៃ ដោយកិច្ចប្រជុំនោះធ្វើឡើងនៅក្នុងប្រទេសម៉ាឡេស៊ី​។

អំពើហឹង្សានៅតំបន់ភាគខាងត្បូងប្រទេសថៃ គឺជាក្តីបារម្ភធំបំផុតនៅក្នុងប្រទេស ដែលអាចបង្ករអសន្តិសុខ នៅទូទាំងប្រទេស។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា កតាដែលបណ្តាលឲ្យមានអំពើហឹង្សាកើតឡើង នៅខេត្តដែលមានជនជាតិអិស្លាមរស់នៅច្រើនបំផុតនៅក្នុងប្រទេសថៃ ដោយសារតែ ពលរដ្ឋអិស្លាមទាំងនោះ មានការខកចិត្ត ដែលរដ្ឋភិបាលមិនបានផ្តល់ តំណែងស្មើភាពគ្មាន សម្រាប់មន្ត្រីក្នុងតំបន់។  ជនជាតិថៃដែលមានភាគតិចនៅក្នុងខេត្ត ទាំងនោះបែជា កាន់តំណែងខ្ពស់ ដឹកនាំ ពលរដ្ឋអិស្លាម ដោយមិនអនុញ្ញាត្តិឲ្យជនជាតិ អិស្លាម កាន់តំណែងខ្ពស់ នៅទីនោះឡើយ៕

 

 

Tags:
  • ស្ថានភាព
  • អំពើហឹង្សា
  • ប្រទេសថៃ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥